បិទព្រះបរមរាជវាំងជាបណ្តោះអាសន្ន

ព្រះបរមរាជវាំង នឹងត្រូវផ្អាកមិនឲ្យភ្ញៀវចូលទស្សនាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កូវីដ១៩


ព្រះបរមរាជវាំង បានចេញសេចក្តីជូនដំណឹងមួយ សម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ ដោយមិនទាន់អាចកំណត់ថ្ងៃបើកអោយចូលទស្សនាវិញនៅឡើយទេ ព្រោះត្រូវរងចាំឲ្យស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយសិន។
ព្រះ​បរម​រាជ​វាំង​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​រាជ​ធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក Emirates
ដោយ

ចំពោះ​ការ​ប្រកាស​នេះ​ដែរ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងព្រះបរមរាជវាំង​ថា ការ​បិទ​នេះ​គឺ យោង​ទៅ​លើ​លិខិត​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ម្សិលមិញ​នេះ ស្តី​ពី​ការ​បិទ​KTV ក្លឹ​ប​កំសាន្ត រោង​ភាពយន្ត​និង​សារមន្ទីរ​ទូ​ទាំង​ប្រទេស​។ ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ ក្រៅពី​ចេញ​សេចក្តី​ប្រកាស​ស្តី​ពិការ​បិទ​KTV ក្លឹ​ប​កំសាន្ត រោង​ភាពយន្ត​និង​សារមន្ទីរ​ទូ​ទាំង​ប្រទេស​ហើយ ក្រសួងសុខាភិបាល​ចេញ​លិខិត​បន្តបន្ទាប់​ទៀត ស្តី​ពី​ការ​ផ្អាក និង​បិទ​នូវ​កម្មវិធី​មួយ​ចំនួន​ដូច​ជា បិទ​សាលារៀន​ទូ​ទាំង​ប្រទេស​គ្រប់​កម្រិត​ជា​បណ្តោះអាសន្ន ផ្អាក​ការ​ជួបជុំ​នៅ​ក្នុង​ពិធី​សាសនា​ផ្សេង ផ្អាក​ការ​ប្រគំកម្មវិធី​តន្ត្រី និង​កម្មវិធី​កំសាន្ត​នានា ជាដើម​។

សូម​ជម្រាប​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០២០​នេះ បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណ​ឌី​ន បាន​ឲ្យ​ដឹង​ថា ចំនួន​ករណី​ដែល​បាន​ធ្វើតេស្ត​រក​មេរោគ Covid-19 មាន​ចំនួន​១ ១១២​ករណី ដោយ​ក្នុង​នោះ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស Covid-19 ៣៥​ករណី​ហើយ ពោល​គឺ មាន​០២​ករណី​ថ្មី​ទៀត ត្រូវ​បាន​ប្រកាស​រក​ឃើញ​នៅ​ព្រឹក​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានកូវីដ៣៥ ករណី ក្នុង​ចំណោម១១១២ករណី ដែលបានធ្វើតេស្ត

ព័ត៌មាន
គិតមកទល់ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ បើតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ចំនួនករណីដែលបានធ្វើតេស្ត…

នៅវៀតណាម ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ភាគ​ច្រើន​បាន​ថមថយ​​ចុះ លើកលែង​តែ​មហា​សេដ្ឋីនី​ម្នាក់​នេះប៉ុណ្ណោះ!

ព័ត៌មាន
បញ្ជីឈ្មោះមហា​សេដ្ឋីលើ Forbes ចេញផ្សាយខែមីនា ឆ្នាំ​២០២០ បាន​បង្ហាញពី​ការ​ថមថយចុះ​នៃ​ទ្រព្យ​សម្បត្តិ​​​មហា​សេដ្ឋី​វៀតណាម ខណៈនាយិកា​ប្រតិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ