ការផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុប

រុស្ស៊ីផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅប្រទេសចំនួន២នៅតំបន់អឺរ៉ុបចាប់ពីសប្ដាហ៍នេះតទៅ


ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី ហ្គាសប្រូម (Gaszprom) បានជូនដំណឹងប្រាប់ប៉ូឡូញ និងប៊ុលហ្គារីថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេសអឺរ៉ុបទាំងពីរនេះ ចាប់ពីថ្ងៃទី ២៧ ខែមេសានេះតទៅ ខណៈរុស្ស៊ីធ្វើបែបនេះ គឺដើម្បីជាការព្រមាន និង ឆ្លើយតបខ្លាំងៗ ទៅលើការកើនឡើងទណ្ឌកម្មយ៉ាងចាស់ដៃលើទីក្រុងម៉ូស្គួ ពីសំណាក់ប្រទេសប៉ូឡូញ និង លោកខាងលិចជុំវិញបញ្ហាសង្គ្រាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
រុស្ស៊ី ប្រាប់ប៉ូឡូញ និងប៊ុលហ្គារីថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យចាប់ពីសប្ដាហ៍នេះទៅ។
ដោយ

ទេស​ប៉ូ​ឡូញ និង​ប៊ុល​ហ្គា​រី នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អឺរ៉ុប ដែល​ត្រូវ​បាន​រុ​ស្ស៊ី​សម្រេច​កាត់​ផ្តាច់​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន ចាប់តាំងពី​ទីក្រុង​មូ​ស្គូ​បាន​ចាប់ផ្ដើម​នូវ​សកម្មភាព​ដែល​ខ្លួន​ហៅ​ថា ជា​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មក​។ ការ​ឈាន​ដល់​ការ​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង​ប្រេង​នេះ គឺ​ធ្វើ​ឡើង​បន​ញ​ទាប់​ពី​ទីក្រុង Warsaw ប្រទេស​ប៉ូ​ឡូញ បាន​ដាក់​ទណ្ឌកម្ម​លើ​ការ បុគ្គល និង ក្រុមហ៊ុន​របស់​រុ​ស្ស៊ី​ជា​ច្រើន​នា​ពេល​កន្លង​ទៅ​នេះ​។

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ទាមទារ​ឱ្យ​ប្រទេស​នានា ដែល​លោក​ចាត់​ទុក​ថា មិនមែន​ជា​មិត្ត ឲ្យ​យល់ព្រម ចំពោះ​គម្រោង​បើក​ការ​ទូទាត់​សម្រាប់​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុ​ស្ស៊ី​ដែល​ធ្លាប់តែ​ជា ប្រាក់​អឺ​រ៉ូ ឬ ប្រាក់​ដុល្លារ ឲ្យ​ប្តូ​មក​ប្រើ​ប្រាក់​រូ​ប្ល ដែល​ជា​រូបិយ​បណ្ណ​របស់​រុ​ស្ស៊ី​វិញ​។

កាលពី​ស​ប្ដា​ហ៍​មុន​នេះ គណកម្មការ​អឺរ៉ុប បាន​និយាយ​ថា ក្រុមហ៊ុន​អឺរ៉ុប អាច​នឹង​ធ្វើ​កិច្ចការ​ជុំវិញ​ការ​ទាមទារ​របស់​រុ​ស្ស៊ី ដើម្បី​ទទួល​បានការ​ទូទាត់​ឧស្ម័ន​ជា​ប្រាក់​រូ​ប្ល ដោយ​មិន​មានការ​បំពាន​ទណ្ឌកម្ម ប្រសិនបើ​ពួក​គេ​ទូទាត់​ជា​ប្រាក់​អឺ​រ៉ូ ឬ​ប្រាក់​ដុល្លារ ហើយ​បន្ទាប់​មក​ប្ដូរ​ទៅ​ជា​រូបិយ​វត្ថុ​រុ​ស្ស៊ី​វិញ​។

ដោយឡែក ក្រុមហ៊ុន​ឧស្ម័ន​ប៉ូ​ឡូញ PGNiG ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ឧស្ម័ន​ជាមួយ​រុ​ស្ស៊ី​នឹង​ត្រូវ​ផុតកំណត់​នៅ​ចុងឆ្នាំ​នេះ បាន​និយាយ​ថា ខ្លួន​នឹង​មិន​អនុវត្ត​តាម​គ្រោង​ការណ៍​នៃ​ការ​ទូទាត់​ថ្មី​ដូច​ការ​ទាមទា​របស់​រុ​ស្ស៊ី​ទាមទារ​នោះ​ឡើយ ហើយនឹង​មិន​បន្ត​កិច្ចសន្យា​ថ្មី​នោះ​ទេ​។ ខណៈ​ការ​បដិសេធ​មិន​ធ្វើ​តាម​បែប​នេះ បាន​បង្កើន​ភាព​មិន​សប្បាយចិត្ត​កាន់តែ​ខ្លាំង​ឡើងរ​សម្រាប់​ទីក្រុង​ម៉ូ​ស្គូ​ទៅ​លើ​ប៉ូ​ឡូញ​។

សម្រាប់​ប្រទេស​ប៉ូ​ឡូញ កិច្ចសន្យា​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ប្រទេស​ប៉ូ​ឡូញ​ពី​រុ​ស្ស៊ី គឺ​មាន​ប្រមាណ​ជាង ១០ ពាន់​លាន​ម៉ែត្រគូប (bcm) ក្នុង​មួយ​ឆ្នាំ ដែល​អាច​គ្របដណ្តប់​បាន​ប្រហែល ៥០% នៃ​ការ​ប្រើប្រាស់​ក្នុងស្រុក​។

ក្រសួង​ធាតុអាកាស​របស់​ប៉ូ​ឡូញ​និយាយ​ថា ការ​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស​នេះ គឺ​មាន​សុវត្ថិភាព និង​មិន​ច​ពាច់​ទាញ​យក​ឧស្ម័ន​បម្រុង​មក​ប្រើ​នោះ​ដែរ ហើយ​ការ​ផ្គត់ផ្គង់​សម្រាប់​អ្នក​ប្រើប្រាស់​ក៏​មិន​មានការ​កាត់​បន្ថយ​ដូច​គ្នា​។

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន Gazprom របស់​រុ​ស្ស៊ី​ក៏​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ Bulgargaz របស់​ប្រទេស​ប៊ុល​ហ្គា​រី​ផង​ដែរ ដោយ​អះអាង ទីក្រុង​ម៉ូ​ស្គូ នឹង​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​សម្រាប់​ប្រទេស​នេះ​ចាប់ពី​ថ្ងៃ​ពុធ​នេះ​ផង​ដែរ​។ ក្នុង​នោះ​ប្រទេស​ប៊ុល​ហ្គា​រី​ក៏​មាន​កុងត្រា​ដែរ​ដែល​ត្រូវ​ផុតកំណត់​នៅ​ចុងឆ្នាំ​នេះ​ដែរ ខណៈ​ឧស្ម័ន​របស់​រុ​ស្ស៊ី​អាច​បំពេញតម្រូវការ​ឧស្ម័ន​ជាង​បាន​ដល់​ជាង ៩០% សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ប្រទេស​ប៉ុ​ល​ហ្គា​រី ហើយ​ក្រុមហ៊ុន Gazprom របស់​រុ​ស្ស៊ី បាន​នាំ​ចេញ​ឧស្ម័ន​ទៅ​ប្រទេស​ប៊ុល​ហ្គា​រី​ប្រហែល​៣​ពាន់​លាន​ម៉ែត្រគូប​ក្នុង​មួយ​ឆ្នាំ​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ បណ្ដាញ​និយតក​របស់​ប្រទេស​អា​ឡឺ​ម៉​ង់​បាន​និយាយ​ដែរ​ថា ខ្លួន​កំពុង​តាមដាន​ស្ថានភាព​ដឹក​ជញ្ជូន​ឧស្ម័ន​ពី​ប្រទេស​រុ​ស្ស៊ី បន្ទាប់​ពី​ការ​គំរាមកំហែង​ដល់​ការ​ផ្គត់ផ្គង់​សម្រាប់​ប៉ូ​ឡូញ ដើម្បី​ប្រាកដ​ថា ការ​ផ្គត់ផ្គង់​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​បច្ចុប្បន្ន​ត្រូវ​បាន​ធានា ខណៈ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អឺរ៉ុប​មួយ​នេះ មានការ​ពឹងផ្អែក​ខ្លាំង​មែនទែន​លើ​ការ​ប្រើប្រាស់​ឧស្ម័ន​ពី​រុ​ស្ស៊ី​។

គួរ​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ប្រទេស​ប៉ូ​ឡូញ​បាន​ប្រកាស​បញ្ជី​ឈ្មោះ និង​ក្រុមហ៊ុន​របស់​រុ​ស្ស៊ី​ចំនួន ៥០ រួម​ទាំង​ក្រុមហ៊ុន Gazprom ដែល​នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់ ដែល​បាន​អនុម័ត​កាលពី​ដើមខែ​នេះ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល និង ក្រុមហ៊ុន​របស់​រុ​ស្ស៊ី ។ ច្បាប់​នេះ គឺ​ដាច់​ដោយឡែក​ពី​ទណ្ឌកម្ម ដែល​ដាក់​រួម​គ្នា​ដោយ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សកម្មភាពអាកាសចរណ៍សកលលោកហក់ឡើងខ្ពស់នៅដើមឆ្នាំ២០២២

ព័ត៌មាន
សកម្មភាពក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងដើមឆ្នាំ២០២២នេះ ពីព្រោះតែមានតម្រូវការងើបឡើងវិញនៃការធ្វើដំណើរនៅក្ន…

អាមេរិកនឹងបង្ហាញយុទ្ធសាស្ត្រសន្តិសុខជាតិ ដើម្បីទប់ទល់នឹងចិននៅក្នុងពេលឆាប់ៗនេះ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនតូនី ប្លីនខិន (Antony Blinken) បាននិយាយថា លោកនឹងបញ្ជាក់លម្អិតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ