កូរ៉េខាងត្បូងធ្វើតេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលចម្ងាយឆ្ងាយ

កូរ៉េខាងត្បូងបានធ្វើតេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយបានដោយជោគជ័យ ចំពេលស្ថានការឧបទ្វីបកូរ៉េកំពុងតានតឹង


កូរ៉េខាងត្បូងនៅថ្ងៃពុធទី២៣កុម្ភៈ បានធ្វើតេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបាញ់ចេញពីដីទៅលើអាកាស នៅមួយខែបន្ទាប់ពីកូរ៉េខាងជើងបានតេស្តសាកល្បងកាំជ្រួច ដែលមានកម្លាំងខ្លាំង ជាមួយនឹងសមត្ថភាពអាចគេចផុតពីប្រព័ន្ធរ៉ាដាការពារបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កូរ៉េខាងត្បូងធ្វើតេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលចម្ងាយឆ្ងាយ
ដោយ

ដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានឈ្មោះថា L-SAM ត្រូវបានបាញ់បង្ហោះសាកល្បងដោយជោគជ័យ ពីកន្លែងសាកល្បងនៅតំបន់ ទៀន(Taean) មានចម្ងាយ១៥០គីឡូម៉ែត្រ ភាគនិរតី នៃរដ្ឋធានីសេអ៊ូល។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធ មិនបញ្ជាក់បន្ថែមជុំវិញសេចក្តីរាយការណ៍របស់យ៉ន់ហាបទេ។

ភាពតានតឹងនៃឧបទ្វីបកូរ៉េបាននិងកំពុងកើនឡើងជាលំដាប់ ក្រោយការសាកល្បងមីស៊ីល ស្ទើរគ្រប់ប្រភេទរបស់កូរ៉េខាងជើង បានធ្វើឡើងជាបន្តបន្ទាប់កាលពីខែមុខ។ ខែមករា គឺជាខែដែលមានកំណត់ត្រាថ្មីមួយសម្រាប់ការសាកល្បងមីស៊ីលរបស់ព្យុងយ៉ាង ដោយក្នុងនោះមានការបាញ់បង្ហោះយ៉ាងហោចណាស់ចំនួន៧ដង រួមទាំងការតេស្តសាកល្បងមីស៊ីលប្រភេទថ្មី ដែលជាមីស៊ីលល្បឿនលឿនមានសមត្ថភាពគេចផុតពីប្រព័ន្ធរ៉ាដាថែមទៀត។

បើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍ និងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង ប្រព័ន្ធខែល L-SAM គឺជា ប្រព័ន្ធខែលការពារ និងស្ទាក់ចាប់មីស៊ីល ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍ ដើម្បីការពារប្រឆាំងនឹងកាំជ្រួច ឬការគម្រាមកំហែងដែនអាកាសនានា ដែលស្ថិតនៅកំពស់ខ្ពស់។

នៅក្នុងផែនការអភិវឌ្ឍន៍គេចង់ឱ្យវា ចាប់គោលដៅក្នុងរយៈកំពស់ពី ៥០គីឡូម៉ែត្រទៅ៦០ គីឡូម៉ែត្រ ហើយគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៦។ ប៉ុន្តែសារព័ត៌មាន យ៉ុនហាប់បាននិយាយថា ការធ្វើតេស្តកាលពីថ្ងៃពុធ បានបង្កើនការរំពឹងទុកថា ការដាក់ពង្រាយឲ្យប្រើប្រាស់ អាចត្រូវបានធ្វើឡើងមុនការកំណត់។

គួរជម្រាបថា ក្រៅតែពីផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីលសម្រាប់ប្រើប្រាស់ដោយខ្លួនឯង កូរ៉េខាងត្បូង ក៏ចង់ធ្វើការនាំចេញឧបករណ៍ស្ទាក់ចាប់កាំជ្រួចថ្មីចុងក្រោយរបស់ខ្លួននេះ មួយចំនួនផងដែរ។ ជាក់ស្តែង សេអ៊ូលកាលពីខែមករាបានចុះហត្ថលេខាលើលក់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល KM-SAM ទៅកាន់ប្រទេសអារ៉ាប់រួម ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៣,៥ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយរុស្ស៊ីវាយប្រហារយ៉ាងពេញទំហឹង អ៊ុយក្រែនសម្រេចបិទដែនអាកាសរបស់ខ្លួន

ព័ត៌មាន
អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ខ្លួនបានបិទដែនអាកាសរបស់ខ្លួនចំពោះជើងហោះហើរស៊ីវិល ដោយសារតែ ហានិភ័យខ្ពស់ចំពោះសុវត្ថិភាព …

ហុងកុងដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP

ព័ត៌មាន
រដ្ឋបាលទីក្រុងហុងកុងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ហុងកុងបានដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ