កម្ពុជាខ្ចីថវិកាពីបរទេសប្រចាំឆ្នាំតិចជាង២០% នៃថវិកាជាតិសរុប

សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្នកម្ពុជាខ្ចីថវិកាពីបរទេសប្រចាំឆ្នាំតិចជាង២០% នៃថវិកាជាតិសរុប


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំ កន្លងទៅនេះ បានបង្កើតនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្នកម្ពុជាខ្ចីថវិកាពីបរទេសប្រចាំឆ្នាំតិចជាង២០% នៃថវិកាជាតិសរុប

ទន្ទឹមនោះ សម្ដេចតេជោ ក៏បានសង្កត់ធ្ងន់ទៀតថា ការធ្វើកំណែទម្រង់របស់កម្ពុជា បានធ្វើជាបន្តបន្ទាប់ដោយពុំចាំបាច់ត្រូវការជំនួយរបស់បរទេសឡើយ ហើយក៏ធ្វើឲ្យការខ្ចីថវិកាពីក្រៅប្រទេសមានការធ្លាក់ចុះផងដែរផងដែរ។
ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនសម្រាប់កម្ពុជា ពីការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អស់ រយៈពេលប្រមាណ ២០ឆ្នាំ កន្លងមកនេះ។ លើសពីនេះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏មានទំនាក់ទំនងយ៉ាងស្អិតល្មួត ជាមួយនឹងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។

បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។ បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន ការខ្ចីថវិកាពីក្រៅប្រទេសប្រចាំឆ្នាំរបស់កម្ពុជា មានទំហំមិនស្មើនឹង២០% នៃថវិកាជាតិសរុបនោះឡើយ ដែលនេះជាលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សម្ដេចបន្តថា នៅក្នុងអតីតកាល ៣០ឆ្នាំមុន ចំណូលក្នុងស្រុករបស់កម្ពុជា ដែលរកបានដោយខ្លួនឯង មានត្រឹមប្រមាណ១ភាគ៣នៃថវិកាជាតិសរុប តែប៉ុណ្ណោះ។ មានន័យថា តមូ្រវការប្រមាណ២ភាគ៣នៃថវិកាជាតិត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។
ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បានអះអាងថា កម្ពុជាបានធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ រួមមាន ទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ជាដើម ដោយមិនរង់ចាំជំនួយពីបរទេស នោះឡើយ។ លើសពីនេះ សម្ដេចក៏បានកត់សម្គាល់ឃើញថា ក្រោយអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងចំណូលថវិកាជាតិ និងការចំណាយថវិកាជាតិ សុទ្ធតែមានកំណើនគួរឲ្យកត់សម្គាល់។

សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឲ្យអនុវត្តលើកដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។ ខណៈនេះគឺជាដំណាក់កាលទី៤ និងចុងក្រោយរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗ ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងរោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លាទើបដំណើរថ្មី នឹងជួយរក្សាលំនឹងតម្លៃកៅស៊ូក្នុងស្រុក

ព័ត៌មាន
រោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី បានបើកដំណើរការផលិតជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នា…

បុរី មេគង្គ លែន នឹងរៀបចំពិធីប្រគល់ផ្ទះលើកទី២ ដល់អតិថិជនចំនួន ២០០ ផ្ទះនៅគម្រោងធំទី២ ហ្គោលឌិនអាវិននូនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ!

ព័ត៌មាន
យើងសង្កេតឃើញថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បុរី មេគង្គ លែន បានប្រារព្ធពិធីប្រគល់ផ្ទះយ៉ាងអធឹកអធម នៅគម្រោងធំទី២ ហ្គោលឌិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ