ការវិនិយោគរោងចក្រ​បច្ចេកវិទ្យា​នៅវៀតណាម

មេធំ Samsung នឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពិភាក្សាគម្រោងវិនិយោគរោងចក្រ


អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺលោក Lee Jae-Yong បានធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសវៀតណាម និងគ្រោងជួបជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីជជែកពិភាក្សា និងស្វែងរកឱកាសអាជីវកម្ម ក៏ដូចជាការពង្រីករោងចក្រផលិតនៅក្នុងប្រទេសវៀតណាមផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
មេធំក្រុមហ៊ុន Samsung នឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពិភាក្សាគម្រោងវិនិយោគរោងចក្រ
ដោយ

តាមសារព័ត៌មានកូវ៉េ Yonhap បាន​បញ្ជាក់ដែរថា ដំណើរ​ទស្សនកិច្ច របស់​ថ្នាក់ដឹកនាំកំពូល​នៃក្រុមហ៊ុន​ Samsung ទៅកាន់​ប្រទេស​វៀតណាមនេះ ត្រូវបានគេដឹងថា គឺផ្ដោត​លើការ ប្រកាស​របស់​ក្រុមហ៊ុន​​ទាក់ទង​នឹង​គម្រោងវិនិយោគ​ថ្មីៗ រួមទាំង​ការសាងសង់​នូវរោងចក្រ​ផលិត​​អាគុយ​សម្រាប់​ឡាន​ប្រើ​អគ្គិសនី នៅក្នុងប្រទេសវៀតណាម​ផងដែរ។

ប្រភពព័ត៌មាន​បាន​ឲ្យដឹងទៀតថា ក្នុងឱកាសទស្សនកិច្ចនេះ លោក Lee Jae-Yong អនុប្រធាន​​ក្រុមប្រឹក្សាភិបាល​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung ត្រូវបាន​រំពឹងថា នឹង​ចុះត្រួតពិនិត្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អេឡិចត្រូនិក Samsung ដែលកំពុងសាងសង់​នៅក្នុង​រដ្ឋធានីហាណូយ​។ ការសាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវនេះ ក្រុមហ៊ុន​សាងសង់​ បានចំណាយ​ដើមទុន​ដល់ទៅ​២២០​លាន​ដុល្លារ​អាមេរិក ហើយវា​ក៏ជាមជ្ឈមណ្ឌល​ស្រាវជ្រាវទី១ ដែលក្រុមហ៊ុនបាន​សាងសង់​ឡើងនៅក្រៅប្រទេស​កូរ៉េខាងត្បូង។

ប្រទេសវៀតណាម គឺជា​មូលដ្ឋាន​ផលិត​ទូរស័ព្ទស្មាតហ្វូន ធំជាងគេបំផុត​របស់​ក្រុមហ៊ុន​ Samsung ដោយ​មាន​​ដល់ទៅ​ពាក់កណ្ដាល​នៃទូរសព្ទ​ដែលបាន​ផលិតឡើងនៅវៀតណាម គឺបាន​ផលិត​​នៅក្នុង​រោងចក្រ​នៃខេត្ត បាក់ និញ និង ថៃ ង្វៀន ដែលស្ថិតនៅភាគខាង​នៃប្រទេសវៀតណាម។ គិតមកទល់ពេលនេះ ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​របស់​កូរ៉េខាងត្បូង​មួយនេះ បានវិនិយោគ​នៅក្នុង​ប្រទេសវៀតណាម ក្នុងតម្លៃទឹកប្រាក់​ប្រមាណ ១៧​ពាន់លាន​ដុល្លារអាមេរិកហើយ។ ក្រៅពី​មាន​ផលិតកម្ម​ស្មាតហ្វូន​នៅវៀតណាម​​ ក្រុមហ៊ុន​ក្រុមហ៊ុន​ Samsung ក៏មាន​រោងចក្រ​ផលិត​ទូរទស្សន៍ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ នៅក្នុង​ទីក្រុងហូជីមិញ​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិន មាន GDPកើនឡើង ០,៧% ក្នុងរយៈពេល ៣ត្រីមាសដំបូង នៃឆ្នាំ២០២០

ព័ត៌មាន
នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២០នេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន សម្រេចបានត្រឹម ០,៧% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយវ…

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅតែរក្សាបានអត្រាកំណើន២ខ្ទង់ នៅ៨ខែឆ្នាំ២០២០ ទោះបីបញ្ហាកូវីដ-១៩ បន្តអូសបន្លាយ

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០នេះ នៅតែរក្សាបានតួលេខកំណើន២ខ្ទង់ដដែល បើទោះបីជាបញ្ហាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ