Advertisement
Advertisement
ក្រុមហ៊ុន​បច្ចេកវិទ្យា​​-5G

Samsung ជោគជ័យលើកិច្ចព្រមព្រៀងតម្លៃ ៦,៦ ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់បណ្ដាញ 5G ទៅឲ្យក្រុមហ៊ុនអាមេរិក Verizon ខណៈ Huawei កំពុងជួបបញ្ហា


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung បានទទួលជោគជ័យលើកិច្ចសន្យាតម្លៃ៦,៦ ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់បណ្ដាញ 5G ទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ Verizon នៅក្នុងសហរដ្ឋអាមេរិក។ ការទទួលបាននូវកិច្ចសន្យានេះ ត្រូវបានគេមើលឃើញថា គឺជាភាពជោគជ័យធំមួយសម្រាប់អាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េមួយនេះ។
Samsung ជោគជ័យលើកិច្ចព្រមព្រៀងតម្លៃ ៦,៦ ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់បណ្ដាញ 5G ទៅឲ្យក្រុមហ៊ុនអាមេរិក Verizon ខណៈ Huawei កំពុងជួបបញ្ហា
ដោយ
Advertisement

សារព័ត៌មាន​ South China Morning Post បាន​ឲ្យដឹងថា តាម​ឯកសារ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន Samsung បាន​បញ្ជាក់ថា កិច្ចសន្យា​ផ្គត់ផ្គង់​បណ្ដាញ 5G ដែល​ក្រុមហ៊ុន Samsung ទទួលបាននេះ គឺត្រូវបាន​ពិនិត្យ​សម្រេច​ចុងក្រោយ​នៅថ្ងៃទី សុក្រ ទី៤ ខែកញ្ញា និងមានសុពលភាព​ចាប់ពីថ្ងៃទី ៣០ ខែមិថុនា រហូតដល់​ខែធ្នូ​ឆ្នាំ២០២៥។

កិច្ចសន្យា​ជាមួយក្រុមហ៊ុន Verizon នេះ គឺជា​កិច្ចសន្យាមួយ ក្នុង​ចំណោម​កិច្ចសន្យា​ 5G ដ៏ធំបំផុត​របស់​ក្រុមហ៊ុន​ Samsung តាំងតែ​ពីក្រុមហ៊ុននេះ បាន​សម្រេចចិត្ត​វិនិយោគ​ក្នុងការ​អភិវឌ្ឍ​បណ្ដាញ​បច្ចេកវិទ្យា និងប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ធំៗ​ក្នុងសកល​លោក​ផ្សេងៗ​ដូចជា Nokia និង Ericsson ក្នុងការ​ផ្ដល់​ឧបករណ៍​ទូរគមនាគមន៍។

កិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុន Verizon អាចនឹង​បង្កើន​ចំណែកទីផ្សារ​នៅក្នុង​បណ្ដាញ​បច្ចេកវិទ្យា Wireless សកលលោក ស្របពេលដែល​ក្រុមហ៊ុន​នាំមុខ​ខាងឧស្សាហកម្ម​បច្ចេកវិទ្យា គឺ Huawei កំពុង​ជួបបញ្ហា​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​ការដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពីសំណាក់​រដ្ឋាភិបាលអាមេរិក ហើយ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ិនតោន ក៏កំពុង​ខិតខំ ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យសម្ព័ន្ធមិត្ត​របស់ខ្លួន​នៅជុំវិញ​ពិភពលោក មិនត្រូវ​ប្រើប្រាស់​បណ្ដាញ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន​មួយនេះទេ ខណៈដែល​ក្រុមហ៊ុនចិន Huaweiនេះ គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំបំផុត​មួយ​នៅក្នុង​ពិភពលោក។

ក្រុមហ៊ុន Samsung បាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាមអ៊ីមែល​ថា“ជាមួយ​នឹងកិច្ចសន្យា​យុទ្ធសាស្ត្រ​រយៈពេលវែង​ចុងក្រោយនេះ យើងនឹង​បន្តជំរុញ​ព្រំដែន​នៃការច្នៃ​ប្រឌិត 5G ដើម្បីបង្កើន​បទពិសោធន៍​ទូរស័ព្ទ​ចល័ត​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន Verizon” ។

Samsung គឺជា​ក្រុមហ៊ុន​ផលិត​បន្ទះអង្គចងចាំ (Memory Chip) និង​ផលិតផល​អេឡិចត្រូនិក​ដ៏ធំ​បំផុត​មួយ​របស់ពិភពលោក ហើយ​ក្រុមហ៊ុននេះ បាន​ខិតខំ​ជំរុញ​យ៉ាងខ្លាំង​ក្នុងការ​ពង្រីក​ទីផ្សារ​សម្ភារ​បណ្ដាញ​ 5G និង​ការវិនិយោគ​នៅក្នុង​បណ្ដាញ​ 6G នាពេល​អនាគតផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកក្លែងក្លាយធំមួយនៅវៀតណាមត្រូវបានអាជ្ញាធរបង្ក្រាប

ព័ត៌មាន
អាជ្ញាធរវៀតណាម បានរឹបអូសយកអាវយឺតម៉ាកពាន់ម៉ឺនអាវ ដែលជាអាវយឺតម៉ាកក្លែងក្លាយ ដែលបានបន្លំឈ្មោះ​សុទ្ធតែ​ម៉ាកល្បីៗដូចជា Nike, Gucci, La...

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាឈ្នះពានរង្វាន់ម្ដង៩ពី PropertyGuru Awards

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យ នៅកម្ពុជាដ៏ធំមួយ ដែលបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក លើគម្រោងអគារខុនដូ ការិយាល័យ និងផ្សារទំនើបនោះ បានឈ្ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ