អត្ថបទក្រុមហ៊ុន

យុទ្ធនាការរត់រៃអង្គាសប្រាក់របស់ សាយ ជួយឱ្យលោកជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart


ការរត់លើផ្លូវដ៏វែងឆ្ងាយដើម្បីការរៃអង្គាសប្រាក់សម្រាប់សង្គ្រោះអាយុជីវិតកុមារកម្ពុជា គឺជាអំពើល្អដែលជួយឱ្យលោក អ៊ួន បឋម ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
លោក អ៊ួន បឋម ហៅ សាយ
ដោយ

ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​មួយ​ដែល​ជួយ​ឱ្យលោក អ៊ួន បឋម ហៅ សាយ ​ឆ្លង​​​ទៅ​​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជាមួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១ម៉ឺនដុល្លារ។

លោក សាយ ដែលជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​នៅ​កម្ពុជា និង​ក្រុម​ការងារ​របស់​លោក បាន​បង្កើត​យុទ្ធនាការមួយ​ឈ្មោះថា “រត់​ដើម្បី​សប្បុរសធម៌ជាមួយ សាយ” ​ដែល​ក្នុង​យុទ្ធនាការ​នេះ​លោក​បាន​រត់​​ក្នុង​​រយៈ​​ចម្ងាយ​​ផ្លូវ​ ២.៤០៨​​ គីឡូម៉ែត្រ​នៅជុំវិញ​ ២១​ខេត្តក្រុងក្នុង​​រយៈពេល ៩៧ថ្ងៃ ដើម្បី​​​រៃ​អង្គាស​ប្រាក់​សម្រាប់​​បរិច្ចាគ​ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។

លោក សាយ បាន​ថ្លែង​ថា៖ “គោល​បំណង​នៃ​ការ​រត់​នេះ​ ទី១ គឺ​ជា​ការ​គម្រប់​ខួប  ៣០​ឆ្នាំ​របស់​ខ្ញុំ​ផ្ទាល់​ដែល​ខ្ញុំ​ចង់​​ធ្វើ​អំពើ​ល្អ​អ្វី​មួយ​តប​ស្នង​សង​គុណ​ទៅ​ដល់​ប្រទេស​ជាតិ​ខ្លួន​ឯង​វិញ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ”។

យុទ្ធនាការ​ដែល​បានបញ្ចប់កាល​ពីថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២១ នេះ ​ប្រមូល​មទឹកប្រាក់បានចំនួន​ ៥០០.០០០ ដុល្លារ​។

លោកបាន​​បន្ថែមថា៖ “ប្រាក់​​​រៃអង្គាស​បានទាំង​អស់​​នេះ អាច​ជួយសង្គ្រោះ​អាយុជីវិត​កុមារកម្ពុជាបាន​​ជាង​មួយ​ម៉ឺន​ករណី ដែលបាន​ទទួលសេវា​សម្រាក​ព្យាបាល​នៅម​ន្ទីរ​ពេទ្យ​កុមារអង្គរ”។

លោក អ៊ួន បឋម ហៅ សាយ

អ្នកនាង ស៊ិនកេត អរុណ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំប្រទេសកម្ពុជា​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះការ​​​លះបង់ទាំង​កម្លាំង​កាយនិង​កម្លាំងចិត្ត ព្រមទាំង​ពេលវេលា និងធនធាន​ថវិកា​ផ្ទាល់ខ្លួនរបស់​​​លោក សាយ ក៍ដូច​ជាការ​បរិច្ចាគ​ប្រាក់​តាម​រយៈ “យុទ្ធនាការ​​១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា” របស់​ពលរដ្ឋ​កម្ពុជា ដែល​អ្នក​នាង​បាន​ចាត់ទុកថា នេះ​គឺជា​ទង្វើ​មួយដើម្បី​ជួយ​សង្គ្រោះ​​អាយុជីវិត​​​កុមារ​កម្ពុជា​នៅ​ទូទាំង​ប្រទេស។

អ្នក​នាងបានថ្លែងថា៖ “វាជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយនៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ឬអាច​ថា​ជា​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​​ប្រទេស​កម្ពុជាយើង។ តាម​រយៈ​​ព្រឹត្តិការណ៍​នេះ ​យុទ្ធនាការ​ ១​ដុល្លារ​សម្រាប់​​កុមារកម្ពុជា បាន​ធ្វើ​ឱ្យ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​កាន់តែ​ត្រូវបានគេស្គាល់ជាសាធារណៈ​នៅក្នុងប្រទេស​កម្ពុជា និង​ក្រៅ​​ប្រទេស និង​បង្ហាញ​ឱ្យ​ឃើញ​ពីទឹក​ចិត្ត​ដ៏​សប្បុរស​ធម៌របស់​ប្រជាជន​កម្ពុជាក្នុងការ​​ចួលរួម​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​កុមារ ក៏​ដូចជា​ជួយ​អភិវឌ្ឍ​សង្គម​ជាតិផង​ដែរ”។

យុទ្ធនាការ “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ សាយ” ទទួលបាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​​សាធារណៈជន​ ដែល​ថ្លែង​អំណរ​គុណ​ដល់​លោក សាយ ​ចំពោះ​ទឹក​ចិត្ត​លះ​បង់​ដ៏​អស្ចារ្យ​របស់​លោក។ ក្នុង​ចំណោម​សាធារណជន​ទាំង​នោះ ក៏​មាន ឌីជេ ណាណា ផងដែរ ដែល​បាន​ជ្រើស​តាំង​លោក​សម្រាប់​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart​ នេះ។

ឌីជេ ណាណា បាន​ថ្លែងថា៖ “ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្តគាត់ទេ ព្រោះ​ការ​ដែល​គាត់​មាន​ចិត្ត​ល្អ​នៅសុខៗ​ទៅរត់ ធ្វើបាបខ្លួនឯងដើម្បីប្រមូលលុយ ដើម្បីឲ្យកុមារ ហើយនេះជារឿងមួយ ហើយ​រឿង​មួយ​ទៀត​គឺគាត់ធ្វើបានមែន”។

លោក អ៊ួន បឋម ហៅ សាយ

លោក សាយ បានថ្លែង​ទៀតថា បើសិនជា​លោកក្លាយជា​ជ័យលាភី ហើយ​ទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារ​នេះ លោក​នឹង​ប្រើប្រាស់​ទឹកប្រាក់​នេះ​សម្រាប់​គម្រោង​ដែលមានស្រាប់​របស់​លោក ដូចជា​គម្រោង Let's Do It With SAI ដែល​ផ្តោត​លើ​ការ​ងារ​ជួយ​សង្គម និង​​​ជំរុញទឹកចិត្តយុវជន​ឱ្យ​ចូលរួមក្នុង​ការងារសង្គម​ជា​ដើម។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​់ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូលមើល​វីដេអូអំពី​លោក សាយ ​សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖  https://fb.watch/57hPBKTz7d/

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh




អត្ថបទបន្ទាប់


ថ្នាំគ្រាប់ Pfizer ព្យាបាលជំងឺកូវីដ-១៩ អាចនឹងប្រើ​ប្រាស់នៅអាមេរិក នាដំណាច់ឆ្នាំ២០២១

ព័ត៌មាន
ឱសថគ្រាប់​លេប​ដើម្បី​ព្យាបាល​ជំងឺកូវីដ-១៩ នៅពេល​ចេញ​រោគសញ្ញាដំបូងៗ របស់​ក្រុមហ៊ុន Pfizer អាចនឹង​រកទិញ​បាននៅដំណាច់ឆ្នាំនេះហើយ ។ នេះ…

ក្រុមហ៊ុន Smart គាំទ្រអតិថិជនអំឡុងពេលវិធានការបិទខ្ទប់ ដោយផ្ដល់ ការហៅចេញ ទិន្នន័យអិុនធឺណិតឥតគិតថ្លៃ និងពន្យាសុពលភាពការប្រើប្រាស់

ព័ត៌មាន
ការរក្សាទំនាក់ទំនងកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង «តំបន់ក្រហម»ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុងផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ