ក្រុមហ៊ុន​យក្ស​ថៃ SCG

ក្រុមហ៊ុនវេចខ្ចប់ ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនយក្សថៃ SCG គ្រោងនឹងបោះផ្សាយមូលបត្រ ១ពាន់លានដុល្លារ ឆាប់ៗនេះ


ក្រុមហ៊ុន វេចខ្ចប់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនយក្សរបស់ថៃ SCG គ្រោងនឹងធ្វើការចុះបញ្ចីបោះផ្សាយមូលបត្រនៅក្នុងស្រុក ជាមួយនឹងទំហំទឹកប្រាក់បោះផ្សាយប្រហែល៣០ពាន់លានបាត ឬស្មើនឹងប្រមាណ ១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍របស់ថៃ ដែលបានដកស្រង់សម្ដី ចេញពីប្រភពទុកចិត្តបាន ។
ក្រុមហ៊ុនវេចខ្ចប់ ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនយក្សថៃ SCG គ្រោងនឹងចេញបោះផ្សាយមូលបត្រ ១ពាន់លានដុល្លារ ឆាប់ៗនេះ
ដោយ

ការបោះផ្សាយ​មូលបត្រ​របស់​ក្រុមហ៊ុន​វេចខ្ចប់ SCG Packaging Plc (SCG Packaging) អាចនឹង​ត្រូវ​ប្រកាស​នៅក្នុងសប្ដាហ៍នេះ ដោយវា​គឺជា​តម្រូវការ​មូលនិធិ​សម្រាប់​ក្រុមហ៊ុន ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ពង្រីកខ្លួន​នៅក្នុងតំបន់។ នេះបើតាម​ការអះអាង​របស់ប្រភព ប្រាប់​សារព័ត៌មាន​បាងកកប៉ុស្ដិ៍។

ប្រភព​បាន​និយាយយ៉ាងដូច្នេះ «ក្រុមហ៊ុន ស៊ីម៉ង់ត៌ថៃ (Siam Cement) បាន​ពិចារណា​មតិយោបល់ សម្រាប់​អាជីវកម្មនេះ ហើយ​ការបោះផ្សាយ​មូលបត្រ (IPO) គឺជាជំហ៊ាន​បន្ទាប់»។

ប្រភព​ខ្លះទៀត​បញ្ជាក់ថា ក្រុមហ៊ុន SCG Packaging ត្រូវបាន​រំពឹងថា​នឹង​ដាក់ពាក្យ​ស្នើសុំ​បោះផ្សាយមូលបត្រ​នៅ​ក្នុងខែធ្នូ និង​ចាប់ផ្ដើម​បើកលក់ផ្លូវការ​នៅពាក់កណ្ដាល​ឆ្នាំ២០២០។ 

គម្រោង​បោះផ្សាយ​មូលបត្រ​របស់ក្រុមហ៊ុន SCG Packaging នាពេលនេះ​ត្រូវបាន​គេមើលឃើញថា នឹង​ធ្វើឲ្យមានការ​ចាប់អារម្មណ៍​ជា​ថ្មី​សម្រាប់​អ្នកវិនិយោគ​ក្នុង​ផ្សារមូលបត្រ​ថៃ ដោយមានការគាំទ្រ​ដោយ កំណើន​រំពឹងទុក​ក្នុងប្រទេសថៃ និង​សក្ដានុពល​ពង្រីក​ខ្លួន​នៅតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន SCG Packaging មានការរីកចម្រើន​ខ្លាំង នៅក្នុង​រយៈពេល ២ ទៅ៣ ឆ្នាំចុងក្រោយនេះ។ តួយ៉ាង នៅឆ្នាំ ២០១៨ ចំណូលពីការលក់​ក្រុមហ៊ុននេះ បានកើនឡើង ៧% មានជាទឹកប្រាក់​កើនឡើងដល់ប្រមាណ​៨៧ ពាន់លាន​បាត ឬស្មើនឹង​ជិត ៣ពាន់លាន​ដុល្លារអាមេរិក និងប្រាក់ចំណេញ​វិញ​បាន​ហក់កើនឡើង ៣៧% ដែលមាន​៦ពាន់លាន​បាត ឬស្មើនឹងប្រមាណ ២០០ លាន​ដុល្លារអាមេរិក។ តួលេខកំណើននេះ គឺ មានខ្ពស់បំផុត​ក្នុងរយៈពេល ៩ឆ្នាំមកនេះ។ នេះបើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន។

កាលពីខែឧសភា​កន្លងទៅនេះ ក្រុមហ៊ុន SCG បាន​ទិញយក​ចំណែកភាគហ៊ុន ៥៥% ពីក្រុមហ៊ុន​ក្រដាស​វេចខ្ចប់​ឥណ្ឌូនេស៊ី PT Fajar Surya Wisesa Tbk ដែលមានតម្លៃជាទឹកប្រាក់​៦៦៥ លាន​ដុល្លារអាមេរិក។  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅ កាត់បន្ថយ កម្រិតបំណុលសាធារណៈឲ្យនៅមានត្រឹម៥២,៧% នៅឆ្នាំ ២០២២

ព័ត៌មាន
កម្រិតបំណុលសាធារណៈ របស់វៀតណាម ត្រូវបានគេមើលឃើញកំពុងស្ថិតនៅកម្រិតមួយខ្ពស់គួរឲ្យកត់សម្គាល់ បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលប្រ…

លោក ផៃ ស៊ីផាន៖ កម្ពុជា​​ត្រូវ​​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុង ដោយ​មិន​ចាំបាច់​ពឹងផ្អែក​​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ផ្សេងៗទេ

ព័ត៌មាន
អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន និង​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ