ប៉ុន្តែ ប្រតិបត្តិការ​អាជីវកម្ម​របស់​ SCG នៅកម្ពុជា កើន​ចំណូល!

ត្រីមាសទី៣/២០១៩ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃ SCG ធ្លាក់ចុះ​ជា​បន្ត


ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ដ៏ធំ​បំផុត​មួយ នៅប្រទេសថៃ គឺក្រុមហ៊ុន SCG បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ធ្លាក់​ជា​បន្តនូវ​ប្រាក់ចំណេញ​របស់​ខ្លួន សម្រាប់​ត្រីមាស​ទី៣ នៃឆ្នាំ២០១៩ ដោយ​ការ​ថមថយ​ចុះ​នៃ​ប្រាក់ចំណេញ​នេះ ត្រូវបាន​ក្រុមហ៊ុន​បន្ទោស​ទៅ​លើ​ការធ្លាក់​ចុះ​នៃអាជីវកម្ម​ផលិត​ផល​គីមីរបស់​ខ្លួន និង​ការឡើងថ្លៃ​នៃ​ប្រាក់​បាតថៃ។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក ក្រុមហ៊ុន SCG។
ដោយ

ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន SCG បង្ហាញថា សម្រាប់​ត្រីមាសទី៣ ​ឆ្នាំ២០១៩ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន SCG បាន​ថមថយ​ចុះ​ជា​បន្ត បើធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ទៅ​មិញ ហើយ​ការ​ការថមថយ​ប្រាក់​ចំណេញនេះ ក្រុមហ៊ុន​បាន​និយាយថា បណ្ដាល​មក​ពីការធ្លាក់ចុះ​នៃ​ប្រាក់​ចំណេញ​នៅ​ក្នុង​អាជីវកម្ម​ផលិតផល​គីមី, ការថមថយចុះនៃសេដ្ឋកិច្ចពិភព​លោក ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​បាតថៃ។ 

លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក ក្រុមហ៊ុន SCG មានប្រសាសន៍ថា «លទ្ធផល​ប្រតិបត្តិការមិនទាន់ធ្វើសវនកម្ម​របស់​ក្រុមហ៊ុន សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ បានចុះបញ្ជីចំណូល​ពី​ការលក់​បាន​ចំនួន ១៤.៦៨៩​ប៊ីលាន​រៀល (ស្មើនឹង ៣.៥៩៣​លាន​ដុល្លារ​អាមេរិក) ដែល​ធ្លាក់​ចុះ ១០% បើធៀប​នឹង​រយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ផលិតផលគីមី។ ... ប្រាក់ចំណេញសម្រាប់ត្រីមាស​ទី៣​នេះ សម្រេច​បាន​សរុប ៨២៦​ប៊ីលាន​រៀល (២០២លានដុល្លារអាមេរិក) ធ្លាក់​ចុះ ៣៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ទៅ​មិញ»។

បើ​យោង​តាម​ប្រកាស​ព័ត៌មាន​ដដែល​របស់​ក្រុមហ៊ុន​ កត្តា​មួយចំនួន​ដែលនាំ​ឲ្យទាំង​​ចំណូល​និង​ចំណេញ​របស់​ក្រុមហ៊ុន​ថមថយចុះ​ជាហូរហែ រួមមាន ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ផលិតផលគីមី​ដែល​ជា​អាជីវកម្ម​សំខាន់មួយ​របស់ SCG, ដំណើរ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សាកល​ដែល​កើត​ឡើង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម, ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​បាត​ថៃ, និង​កត្តា​បន្ទាប់​បន្សំ​មួយចំនួនទៀត។

ថ្មីៗនេះ SCG បាន​បង្កើត​សេវា​កម្មថ្មីបន្ថែមទៀត គឺសេវាកម្ម​ដំណោះស្រាយ​ផ្នែក​ដំបូល (Roofing Solution)។

ខណៈ​ចំណូលរួម​ថមថយចុះ អាជីវកម្ម​របស់ SCG នៅកម្ពុជា បង្ហាញ​នូវ​កំណើន​ចំណូល

នៅក្នុង​ទីផ្សារ​កម្ពុជា ចំណូលពី​ការលក់របស់ SCG សម្រាប់ត្រីមាសទី៣/ឆ្នាំ២០១៩ សម្រេចបានទឹកប្រាក់ ៤៥៥ប៊ីលានរៀល (១១១លានដុល្លារអាមេរិក) គឺកើនឡើង ១៤% ដែលមួយភាគធំ គឺបានមកពីអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់។ សម្រាប់​រយៈពេល ៩ខែដើមឆ្នាំ២០១៩នេះ SCG សម្រេចបានចំណូលពីការលក់នៅក្នុងប្រទេសកម្ពុជា ចំនួន ១.៣៦៦ប៊ីលានរៀល (៣៣៧លានដុល្លារអាមេរិក)។

សេដ្ឋកិច្ចកម្ពុជានៅតែសម្រេចបានកំណើនរឹងមាំ ក្នុងអំឡុងត្រីមាសទី៣នៃឆ្នាំនេះ។ លំហូរវិនិយោគទុនផ្ទាល់ពីក្រៅប្រទេស ជាពិសេស ពីប្រទេសចិន កំពុងជំរុញកំណើននៃវិស័យសំណង់ទាំងមូល។ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ទីក្រុង​ធំៗ​មួយ​ចំនួន​របស់កម្ពុជា ដូចជា ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត តម្រូវការនៅតែមានកម្រិតខ្ពស់សម្រាប់ផលិតផលស៊ីម៉ងត៍និងសម្ភារៈសំណង់៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ខេត្តចំនួន៦ នៅកម្ពុជាកំពុងមានសក្តានុពលវិនិយោគក្នុងវិស័យសំណង់

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការអះអាងថា ខេត្តដែលកំពុងមានសក្តានុពលក្នុងការ វិនិយោគលើវិស័យអចលនទ្រព្យ និង សំណង់បន្ទាប់ពីរាជ…

ក្រុមហ៊ុន Kulara water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR

ព័ត៌មាន
ដើម្បីបញ្ជាក់ពីការពិតដល់សាធារណៈជន ពីមូលហេតុដែលក្រុមហ៊ុន Kulara water ទទួលបានពានរង្វាន់ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម ហៅកាត់ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ