មូលនិធិ-កៀរគរ​ប្រភពទុន

គណៈកម្មការមូលបត្រកម្ពុជាសម្រេចផ្តល់អាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទី១នៅកម្ពុជា


គណៈកម្មការមូលត្រកម្ពុជា (គ.ម.ក)កាលពីពេលថ្មីៗនេះ បានសម្រេចផ្ដល់អាជ្ញាបណ្ណផ្លូវការ ដល់ក្រុមហ៊ុន Cambodian Investors Capital Partners Plc. (CiC Capital Partners) ដែលជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណ ជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។
គណៈកម្មការមូលបត្រកម្ពុជាសម្រេចផ្តល់អាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទី១នៅកម្ពុជា
ដោយ

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃគណៈកម្មការ​មូលបត្រ​កម្ពុជា​បានមាន​ប្រសាសន៍ថា “ការផ្តល់អាជ្ញា​ប័ណ្ណ​ដល់ក្រុមហ៊ុន​នាពេលនេះ គឹជាសក្ខីភាព​មួយនៃការ​ត្រៀមខ្លួន​រួចរាល់​របស់កម្ពុជា​ក្នុងការបង្កើត​ទីផ្សារ​គម្រោង​វិនិយោគរួម បន្ទាប់ពី​ការដាក់​ឲ្យ​ដំណើរការ ទីផ្សារ​មូលបត្រកម្ម​សិទ្ធិ​ក្នុងឆ្នាំ ២០១២​ ទីផ្សារឧបករណ៍​និស្សន៍​​ក្នុងឆ្នាំ២០១៦ និងទីផ្សារ​មូលបត្របំណុល​ក្នុងឆ្នាំ២០១៩”។

ឯកឧត្តមបានបន្តថា ក្រុមហ៊ុន Cambodian Investors Capital Partners Plc. (CiC Capital Partners) ជាក្រុមហ៊ុនមួយ​ក្នុងចដំណោម​ក្រុមហ៊ុន​ជាច្រើនទៀត ដែលបាន​ដាក់ពាក្យ​ស្នើសុំអាជ្ញា​បណ្ណ​នេះ តែគណៈកម្មការ​សម្រេច​ផ្តល់ឲ្យ​ក្រុមហ៊ុននេះ​ដោយសារតែ ភាពសម្បូរបែប​នៃធនធាន​មនុស្ស ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ និងសម្ភារ​រូបវ័ន្ត​គ្រប់គ្រាន់ CiC Capital Partners មានសិទ្ធិ និងសមត្ថភាព​ពេញលេញ​ក្នុងការបង្កើត គ្រប់គ្រង​គម្រោង​វិនិយោគ និងប្រមូល​មូលនិធិ​ជាសាធារណៈ​ពីវិនិយោគិន​ ដើម្បីធ្វើការ​វិនិយោគ​ទៅតាមយុទ្ធសាស្រ្ត​ដែលបាន​កំណត់ ក្នុងគោលបំណង​ស្វែងរកប្រាក់​ចំណេញ​សម្រាប់​វិនិយោគិន និងការពារ​ហានិភ័យ​ចំពោះគម្រោង​វិនិយោគ​នីមួយៗ។ 

គណៈកម្មការមូលបត្រកម្ពុជាសម្រេចផ្តល់អាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទី១នៅកម្ពុជា

លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន Cambodian Investors Capital Partners Plc. (CiC Capital Partners) បានថ្លែងថា “ នេះជាមោទនភាព​មួយនៃក្រុមហ៊ុន​នេះ ដោយទម្រាំតែ​ទទួលបាន​អាជ្ញាបណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិទី១​គឺមិនមែនជា​រឿងងាយស្រួល​នោះទេ។

លោកគុយ វ៉ាត បញ្ជាក់យ៉ាងដូច្នេះ​ថា​ «អាជ្ញាប័ណ្ណនេះ​នឹងជាប្រយោជន៍​ដ៏ធំធេង​ក្នុងអភិវឌ្ឍសហគ្រាស​ធនតូច និង​មធ្យម​ឲ្យ​មានការ​រីកចម្រើន​​បន្ថែមទៀត ជាពិសេស​អាចដោះស្រាយ​នូវបញ្ហាប្រឈម​របស់​វិនិយោគិន និងសហគ្រិន​ក្នុងស្រុកផងដែរ»។

បើតាមការឲ្យ​ដឹងពីលោក ឡែម ចាន់សំរេច ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CiC Capital Partners បេសកកម្ម​របស់​ក្រុមហ៊ុននេះ បន្ទាប់ពី​ទទួល​បានអាជ្ញាបណ្ណ គឺការកៀរគរ​ទុនពីវិនិយោគិន​ទាំងបុគ្គល​ និងស្ថាប័ន ពីក្នុងស្រុក និងក្រៅស្រុក និងបង្កើតជា​ទម្រយន្តការ​វិនិយោគ (Investment​ Platform) មួយដ៏គួរ ឱ្យ ទុកចិត្ត ដែលវិនិយោគិន​អាចចូលរួម​ក៏ដូចជា ទទួលបានផល​ប្រយោជន៍​ពីការចូលរួម​យ៉ាងសកម្ម​របស់ពួកគេ​ក្នុងគោលបំណង​ធ្វើឲ្យសេដ្ឋកិច្ច​ក្នុងស្រុក​រីកចម្រើនប្រកប​ដោយនិរន្តរភាព និងការ​អភិវឌ្ឍខ្ពស់។ 

បើតាមប្រធាន​ប្រតិបត្តិ​នៃក្រុមហ៊ុន​ CiC Capital Partners រូបនេះ ដើម្បីឆ្លើយតប​ទៅនឹងបញ្ហា​ប្រឈម​នៃការកៀរគរទុន​វិនិយោគ​របស់​សហគ្រាស​ក្នុងស្រុក ក៏ដូចជាការ​ផ្តល់ឱកាស​វិនិយោគ​បន្ថែម​ដល់វិនិយោគិន​ CiC Capital Partners នឹងបង្កើតគម្រោង​វិនិយោគ​រួមមួយចំនួន ដែលផ្តោត​លើការ​វិនិយោគ​ទៅលើ​សហគ្រាស​ធុនតូច និងមធ្យម និងក្រុមហ៊ុន​ទើបបង្កើត​ថ្មីក្នុង​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា។ អាជីវកម្មទាំងនេះ មិនត្រឹមតែ​ទទួល​បានដំណោះស្រាយ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ  ថែមទាំងទទួលបាន​ចំណេះដឹង លទ្ធភាពពង្រីកទីផ្សារ និងជំនាញ​ពាក់ពន្ធ័​ផ្សេងៗផងដែរ ក្នុងការអភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន ឲ្យមាននិរន្តរភាព និងឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់។ សហគ្រាសធុនតូច និងមធ្យ​មដែលជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ បានចូល​រួមយ៉ាង​សកម្ម​សម្រាប់​កំណើន​សេដ្ឋកិច្ច និងសង្គម ក្នុងការ​បង្កើតការងារ បង្កើនប្រាក់​ចំណូល​សម្រាប់​ប្រជាជន និងការអភិវឌ្ឍ​វិស័យ​ឯកជន​ប្រកប​ដោយចីរភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករ​ខ្មែរ​ចាញ់​ក្តី​នៅ​តុលាការ​ថៃ រឿង​បណ្តឹង​ជាមួយ​ក្រុមហ៊ុន​ស្ករដ៏ធំបំផុត​នៅថៃ

ព័ត៌មាន
អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី៥ ខែកក្កដា​នេះ​ថា កសិករ​ខ្មែរ​បាន​ចាញ់​ក្តី​នៅ​តុលាការ​ស៊ីវិល​ថៃ ជុំវិញ​បណ្តឹង​របស់​ព…

អ្នកជំនាញទាំងកម្ពុជា និងថៃ ព្រួយបារម្ភពីហានិភ័យ ក្រោយពីវៀតណាមទទួលបាន FTA ជាមួយអឺរ៉ុប

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចទាំងកម្ពុជា និងថៃ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះហានិភ័យ ដែលអាចកើតឡើងចំពោះការនាំចេញរបស់ប្រទេសទាំងពីរ ក្រោយពីប្រទេសវៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ