ការចាប់ខ្លួនមន្ត្រី​ជាន់ខ្ពស់​នៅវៀតណាម

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ជុំវិញ​ការសង់ផ្លូវ​ល្បឿនលឿន​"គ្មានគុណភាព"


អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​​អគ្គនាយករង​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវល្បឿន​លឿន​វៀតណាម ដែល​ជាក្រុមហ៊ុនគ្រប់គ្រង​ដោយរដ្ឋ កាលពីថ្ងៃសុក្រនេះ ពីបទ​ចោទប្រកាន់ថា​បានរំលោភ​ច្បាប់ ទាក់ទងនឹង​​ការស្ថាបនា​ផ្លូវល្បឿនលឿន Da Nang-Quang Ngai ។​ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម។
ជង្ហុក​ដែល​កើត​មាន​នៅ​លើ​ផ្លូវល្បឿន​លឿន​នៅពេលភ្លៀង​ធ្លាក់ខ្លាំង នៅ​១ខែ​ក្រោយពីសម្ពោធ​ឲ្យ​ប្រើប្រាស់។
ដោយ

លោក ង្វៀន ម៉ាញ់ ហ៊ុង កំពុងត្រូវគេស៊ើបអង្កេត​ពីបទ​រំលោភ​ច្បាប់ស្ដីពី​ការវិនិយោគ​លើ​ការសាងសង់ ដែលបាន​បង្ក​ជាផលវិបាកធ្ងន់ធ្ងរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីអ្នកនាំពាក្យ​ក្រសួង​សន្តិសុខ​សាធារណៈ ។

មនុស្ស ៦នាក់​ផ្សេងទៀត ក្នុងនោះរួមទាំង​បុគ្គលិកក្រុមហ៊ុន សាជីវកម្ម​ផ្លូវល្បឿន​លឿន​វៀតណាម ផង ដែលជាក្រុមហ៊ុន​សាងសង់​ផ្លូវ​ជាតិធំជាងគេ​បំផុត នៅវៀតណាម ហើយ​សមាជិក​នៃ​ក្រុមប្រឹក្សា​គ្រប់គ្រង​គម្រោង​បានត្រូវគេ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការឃុំខ្លួន​នៅក្នុងផ្ទះ ពីបទចោទប្រកាន់ដូចគ្នានេះ ។ 

មនុស្ស​ទាំង ៧នាក់ដែលបានត្រូវគេចាប់ខ្លួននេះ ត្រូវបានចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​សាងសង់ ក្នុងអំឡុងពេល​ការសាងសង់​ផ្លូវល្បឿនលឿន ការត្រួតពិនិត្យ​គុណភាព​ចុងក្រោយ និង​ការ​ប្រគល់គម្រោង ។ 

ផ្លូវល្បឿនលឿន​ Da Nang នេះ ចំណាយថវិកា​សាងសង់​អស់ ១,៤​ពាន់​លានដុល្លារអាមេរិក និង​បានដាក់​ឲ្យ​ប្រើប្រាស់​កាលពីខែ​កញ្ញា ឆ្នាំ​២០១៨ ។ មួយខែ​ក្រោយពីថ្ងៃសម្ពោធ​ដាក់​ឲ្យ​ប្រើ​ ផ្លូវនេះ​ក៏ស្រាប់តែមាន​ប្រេះ​ និង​មាន​ជង្ហុកធំៗ​ទំហំ​ជាច្រើនម៉ែត្រ និង​ជម្រៅពី ៥-១០​សង់ទីម៉ែត្រ បន្ទាប់ពី​មានភ្លៀង​ធ្លាក់ខ្លាំង ៕




អត្ថបទបន្ទាប់


ថៃ ត្រៀមជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ តាមរយៈច្រករបៀងសេដ្ឋកិច្ចខាងកើត

ព័ត៌មាន
គណៈកម្មាធិការគោលនយោបាយច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃ បានសម្រេចយល់ព្រមទៅលើ សមិទ្ធផលនៃការសិក្សាអំពី គម្រោងអភិវឌ្ឍន៍ធំៗចំនួន៣ ដែលមានទុនសរ…

មជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ បានបើកសម្ពោធ ចំពេលកូវីដ-១៩

ព័ត៌មាន
បើទោះបីជាបញ្ហាមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងបន្ដគំរាមកំហែងដល់សកម្មភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជាក៏ដោយ ប៉ុន្ដែ ថ្មីៗនេះ ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ