Advertisement
Advertisement
Advertisement
សណ្ឋាគារ​ប្រណីត

សណ្ឋាគារប្រណីត Shangri-La នៅហ្វីលីពីន ត្រូវបានបិទជាបណ្ដោះអាសន្ន ព្រោះកូវីដ-១៩


ក្រុមហ៊ុនសណ្ឋាគារដ៏ល្បី Shangri-La Group បានបិទសណ្ឋាគារជាបណ្នោះអាសន្ន នៅក្នុងទីក្រុង Makati ប្រទេសហ្វីលីពីន ដែលជាទីទាំងអាជីវកម្មដ៏សំខាន់មួយ នៅចំពេលដែលបន្ដមានការរឹតត្បិតការធ្វើដំណើរដោយសារតែកូវីដ-១៩។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មាន Bloomberg នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។
សណ្ឋាគារដ៏ល្បី Shangri-La នៅហ្វីលីពីន ត្រូវបានបិទជាបណ្ដោះអាសន្ន ព្រោះកូវីដ-១៩
ដោយ
Advertisement

បើតាម​ប្រភពព័ត៌មាន សណ្ឋាគារ Shangri-La នៅទីក្រុង Makati នឹង​បិទចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១​ ​ខណៈដែល​ប្រតិបត្តិករ​សណ្ឋាគារនេះ បានរៀបចំ​កម្លាំងពលកម្ម និងប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយសារតែកម្រិត​​អាជីវកម្ម​មានការធ្លាក់ចុះ។ នេះបើតាម​ក្រុមហ៊ុន​សណ្ឋាគារនេះ ដែលបានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍។​ ប៉ុន្ដែ ក្រុមហ៊ុន​មិនបាន​និយាយថា បុគ្គលិក​ប៉ុន្មាន​នឹង​រង​ផលប៉ះពាល់​នោះទេ។

ប្រទេសហ្វីលីពីន មាន​សណ្ឋាគារ​ Shangri-La ចំនួន ៦សាខា ដែលស្ថិត​នៅក្រោម​បទប្បញ្ញត្តិ​ផ្សេងៗគ្នា ​នៃច្បាប់បិទចាក់សោរប្រទេស​ សម្រាប់​រយៈពេល ១០ខែ។ ខណៈដែល មានការ​រឹតត្បិត​មានការធូរស្រាល​ពីការ​រឹតបន្ដឹង​ខ្លាំង​កាលពីខែ​មីនា មានអាជីវកម្ម​ជាច្រើន​នៅតែបន្ដ​ប្រតិបត្តិការ​ក្នុង​សមត្ថភាព​មានកម្រិត និង​នៅតែស្ថិត​ក្នុង​វិបត្តិសេដ្ឋកិច្ចនៅឡើយ។

ក្រុមហ៊ុន​សណ្ឋាគារ Shangri-La បាន​និយាយថា ក្រុមហ៊ុនឹង​បន្ដ ឃ្លាំមើល​ការវិវត្ត​ជាបណ្ដើរៗ​ ហើយ​ទន្ទឹងរង់ចាំ​ការបើកសណ្ឋាគារ​ឡើងវិញ​នៅពេលលក្ខខណ្ឌអាជីវកម្ម​បានប្រសើរឡើង៕​

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ បានវិវត្តខ្លួនទៅជាធនាគារ នៅឆ្នាំ២០២០

ព័ត៌មាន
នៅក្នុងឆ្នាំ២០២០កន្លងទៅ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ ដែលបានវិវត្តខ្លួនទៅជាធនាគារ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ បានក្លាយទ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ