បច្ចុប្បន្នភាព​អគារ​បាក់សង្កត់មនុស្ស នៅក្រុង​ព្រះសីហនុ

ចំនួនអ្នកស្លាប់ដោយសារអគារបាក់សង្កត់ កើនឡើង ដល់ ២៥ នាក់ ក្នុងនោះ អ្នកមកពីខេត្តកំពតមានច្រើនជាងគេ


គិតមកទល់នឹងព្រឹកម៉ោង ១១ ថ្ងៃ២៤នេះ ចំនួនអ្នកស្លាប់ ដោយសារតែឧបទ្ទវហេតុបាក់អគារនៅខេត្ដព្រះសីហនុ បានកើនឡើងដល់ចំនួន ២៥នាក់ ហើយ និងអ្នក​របួស​មាន​ចំនួន ២៤នាក់។ ក្នុងចំណោមកម្មករ ស្លាប់ទាំង​២៥នាក់ដែលបាន​រកឃើញនោះ ត្រូវបានដឹងថា អ្នកមានស្រុកកំណើតនៅខេត្តកំពតគឺមានចំនួនច្រើន​ជាងគេ គឺមានរហូតដល់ ៨នាក់។
សម្ដេច ហ៊ុន សែន ចុះ​ត្រួតពិនិត្យ និងបញ្ជា​ដោយផ្ទាល់ ក្នុងការ​រុករក​ជនរងគ្រោះបាក់អគារសង្កត់​ (រូបថត៖ ហ្វេសបុក សម្ដេច​ ហ៊ុន សែន)

តាមរបាយការណ៍ ពីអាជ្ញាធរ​បង្ហាញថា អត្តសញ្ញាណ​អ្នកស្លាប់​ទាំងនោះ មានមកពីខេត្ត​ផ្សេងៗគ្នា។ ក្នុងនោះ សព​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពត​មានចំនួន ៨នាក់ (ស្រី១នាក់) ,ខេត្តព្រៃវែង មាន​៥នាក់, បាត់ដំបង ៣នាក់។ ក្រចេះ ២នាក់ (ស្រីម្នាក់), ស្ទឹងត្រែង​២នាក់, កំពង់ឆ្នាំ ២នាក់, ពោធិ៍សាត់ ២នាក់ ត្បូងឃ្មុំ ១នាក់ និងមិនទាន់ស្គាល់​អត្ដសញ្ញាណម្នាក់។

ក្នុងហេតុការណ៍​ដ៏រន្ធត់នេះ សម្ដេច ហ៊ុន សែន ដែលទើបត្រឡប់មកពី​ប្រទេសថៃ ក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន កាលពីម្សិលមិញ ក៏បាន​ធ្វើដំណើរ​ទៅកាន់​ខេត្តព្រះសីហនុទាំងយប់​ដើម្បី​​ត្រួតពិនិត្យ និងបញ្ជា​ដោយផ្ទាល់​ក្នុងការ​រុករក​ជនរងគ្រោះផងដែរ។

ជាមួយគ្នានេះដែរ នៅយប់​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះកន្លងទៅ សម្តេច ហ៊ុន សែន ខណៈ​ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន​នៅប្រទេសថៃនោះ បានប្រកាស​សម្រេចយក​ថវិកាជាតិ ឧបត្ថម្ភដល់​ជនរងគ្រោះ​ក្នុងសោកនាដកម្ម​ដ៏រន្ធត់នេះ ដោយ អ្នកស្លាប់ទទួល​បាន ៤០លានរៀល ឬស្មើនឹង​មួយម៉ឺនដុល្លារអាមេរិក និងអ្នករងរបួសទទួលបាន ៥លានរៀល និងទទួលការព្យាបាល​ដោយ​ឥតគិតថ្លៃ។

នៅក្នុង​បណ្ដាញ​សង្គមហ្វេសបុកឯណោះវិញ​តាំងពីថ្ងៃកើតហេតុ​មកទល់នេះ ​អ្នកលេងបណ្ដាញ​សង្គម​នៅតែបន្ត​រិះគន់​យ៉ាងចាស់ដៃ ទៅលើ​ការធ្វេសប្រហែស របស់​អាជ្ញាធរ​ខេត្តព្រះសីហុន ដែល​បណ្ដែតបណ្ដោយ​ឲ្យ​សំណង់​ដែលចិន​គ្មានគុណភាព និងច្បាប់អនុញ្ញាតនេះ ឲ្យបន្ដ​សាងសង់​ និងបាន​រលំបាក់សង្កត់មនុស្ស​រាប់សិប​នាក់​ស្លាប់​ និងរបួស។ អ្នកលេង​បណ្ដាញសង្គម​ហ្វេស​ប៊ុក មួយចំនួន ក៏បាន​រិះគន់ និងស្នើឲ្យ​រដ្ឋភិបាល សម្រេច​ដក​អភិបាល​ខេត្ត​ព្រះសីហនុ ចេញពីតំណែង និងដក​មន្ត្រីពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ។ 

ទោះយ៉ាងណា នៅក្នុង​ការឆ្លើយតប​ Comment នៅលើហ្វេសប៊ុក សម្តេចតេជោ បញ្ជាក់ថា “សូមកុំទាន់​និយាយដល់​រឿងដក​ឬតែងតាំង​តែត្រូវផ្តោត​ការយកចិត្ត​ទុកដាក់​លើការរុករក និងសង្រ្គាះជាមុនសិន។ សុំការយោគ​យល់ពីបងប្អូន​ជនរួមជាតិ​ពីកន្លែង​ប្រជុំអាស៊ាន​នៅបាងកកព្រះរាជាណាចក្រថៃ”។

ក្រោយកើតហេតុការណ៍​ឧបទ្ទវហេតុភ្លាមៗ គេសង្កេតឃើញថា ស្ថានទូតចិន​ប្រចាំកម្ពុជា​មិនទាន់​បាន​ចេញសេចក្ដីថ្លែងការណ៍​ភ្លាមៗ​ទាក់ទងនឹង​គ្រោះថ្នាក់​នេះនោះទេ ខណៈដែល​គេដឹងសំណង់ដែលបង្កគ្រោះថ្នាក់នេះ គឺត្រូវបានសាងសង់​ឡើងដោយជនជាតិចិន ហើយខាងអាជ្ញាធរកម្ពុជា​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ដែលជាប់ពាក់ព័ន្ធ​ចំនួន​៣នាក់ផងដែរ។

ទើបតែ​នៅម៉ោង​ប្រហែល​៩យប់ ថ្ងៃទី២៣ មិថុនា គេឃើញ​ស្ថានទូតចិន​ប្រចាំកម្ពុជា​បានចេញសេចក្ដី​ថ្លែងការណ៍​​ដោយបាន​រៀបរាប់​ពី​ការ​សោកស្ដាយ​ជាពន់ពេក​ចំពោះ​ហេតុការណ៍ដ៏រន្ធត់​នេះ ។ ហើយស្ថានទូតចិន​បញ្ជាក់ថា ខ្លួនគាំទ្រ​ដល់​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុងការ​អនុវត្ត​លើជនជាតិចិន​ដែលជា់ពាក់ព័ន្ធ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណី​បាក់រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ស្ថានទូត​ចិន​​ចូលរួម​រំលែក​ទុក្ខ និងគាំទ្រ​វិធានការប្រឆាំង​ជនល្មើស​ចិនពាក់ព័ន្ធ

ព័ត៌មាន
មួយថ្ងៃបន្ទាប់ពី​ព្រឹត្តិការណ៍៍សោកនាដកម្ម​បាក់​រលំ​អគារ​របស់​ជនជាតិចិន នៅខេត្ត​ព្រះសីហនុ ដែល​សម្លាប់​មនុស្ស​ជិត ២០នាក់ និង​ធ្វើ​ឲ្យ​របួ…

អភិបាលខេត្ត ព្រះសីហនុលោក យន្ដ មីន នឹងត្រូវបាន​បញ្ចប់តំណែង តាមការស្នើសុំ

ព័ត៌មាន
នៅទីបំផុត អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ត្រូវបានសម្តេច ហ៊ុន សែន សម្រេចអនុញ្ញាតបញ្ចប់តំណែងហើយ បន្ទាប់ពី លោក យន្ដ មីនបានស្នើសុំសម្ដេច …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ