Advertisement
ការអភិវឌ្ឍ​ខេត្តព្រះសីហនុ​

អ្នកជំនាញ៖ គំរូអភិវឌ្ឍន៍ខេត្តព្រះសីហនុ កំពុងជះឥទ្ធិពលវិជ្ជមាន ទៅដល់ខេត្តមាត់សមុទ្រដទៃទៀត


ដូចដែលយើង បានដឹងបានឭហើយថា ខេត្តព្រះសីហនុ នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងទទួលបានការអភិវឌ្ឍយ៉ាងលឿនគំហុក ពិសេស គឺវិស័យសំណង់ និងអចលនទ្រព្យតែម្ដង ខណៈដែលតម្លៃដីធ្លីផ្ទះសម្បែងនៅក្នុងខេត្តមួយនេះ ហក់ឡើងថ្លៃកប់ពពក។ អ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យ បានមើលឃើញថា គំរូអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ ក៏​កំពុង​តែ​សាយភាយ​​ឥទ្ធិពល​វិជ្ជមាន​ទៅដល់ខេត្តជាប់សមុទ្រដទៃទៀតផងដែរ។
អ្នកជំនាញ៖ គំរូអភិវឌ្ឍន៍ខេត្តព្រះសីហនុ កំពុងជះឥទ្ធិពលវិជ្ជមាន ទៅដល់ខេត្តមាត់សមុទ្រដទៃទៀត (រូបភាព៖ ហេង ភារម្យ)
ដោយ
Advertisement

លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល បាន​អះអាងថា តម្លៃដីធ្លី ផ្ទះសម្បែង ក្នុងខេត្ត​ព្រះសីហនុ នៅតែ​កំពុង​បន្ត​កំណើន​តែអ្វីដែលជា​និន្នាការថ្មីនោះ គឺថា ឥទ្ធិពល​នៃគំរូ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ក៏កំពុងតែ​អូសទាញ​អ្នកវិនិយោគ​សំឡឹងឃើញ​ឱកាស​កាន់តែច្រើន​ថែមទៀត លើការ​វិនិយោគ​ក្នុងខេត្ត​ជាប់មាត់សមុទ្រ​ផ្សេងទៀត ដូចជា កំពត កែប និងកោះកុងជាដើម។ តាម​ការ​បញ្ជាក់ ពីលោកឧកញ៉ា ចេង ខេង តម្លៃ ដីធ្លី​ក្នុងខេត្ត​ជាប់មាត់​សមុទ្រ​ទាំងនេះ ក៏កំពុងតែ​កើនឡើងថ្លៃ​គួរឲ្យកត់​សម្គាល់ដែរ។

អគ្គនាយក​ក្រុមហ៊ុន ស៊ី ភី អិល ដដែលនេះ បាន​បញ្ជាក់ទៀតថា ហេតុផលដែល​វិនិយោគិន​បរទេស​បាន​ផ្ដោត​ខ្លាំង​លើការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុនេះ គឺដោយសារតែ​សក្ដានុពល​ទៅថ្ងៃអនាគត​របស់ខេត្ត​ជាប់មាត់សមុទ្រ​មួយនេះ គឺ នឹងក្លាយជា​ទីក្រុង​អន្តរជាតិ​ដ៏ទំនើបមួយ ខណៈដែល​វាជា​មាត់​ច្រក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​យ៉ាងសំខាន់ តាមរយៈ​កំពង់ផែទឹកជ្រៅ ព្រលានយន្ដហោះ ផ្លូវរថភ្លើង និងផ្លូវល្បឿនលឿន​ដែលនឹង​សាងសង់​រួចរាល់​នាពេល​ឆាប់ៗ​ខាងមុខនេះ។ 

លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល

សំណួរសួរថា តើ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​របស់ខេត្ត​ព្រះសីហនុនេះ កំពុង​មានផល​វិជ្ជមាន និង​អវិជ្ជមាន​យ៉ាងណាដែរ? លោក ឧកញ៉ា ចេង ខេង បាន​ឆ្លើយថា ជាធម្មតា​ការអភិវឌ្ឍ​រមែង​មានផល​វិជ្ជមាន ផង និងអវិជ្ជមាន​ផង តែក្នុងនោះ វិជ្ជមាន​គឺមានច្រើនជាង លោកថា ប្រជាជន​ដែលមានដីធ្លី ផ្ទះសម្បែង នៅតំបន់​នោះ ដាក់​លក់ ឬជួល កំពុង​ត្រូវប៉ាន់ខ្លាំង នឹកស្មានមិនដល់។​ជាក់ស្ដែង ថ្លៃផ្ទះ ធ្លាប់ជួលពីមុន ១ខែ ៥០០ ដុល្លារ កើនឡើងដល់ រាប់ពាន់ដុល្លារ ឬជិតដល់ម៉ឺន​ដុល្លារ​ក៏មាន។ បន្ថែមពីនេះ កំណើន អភិវឌ្ឍន៍សំណង់ ក៏កំពុង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋជាច្រើនផងដែរ។

បើតាមអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ីភីអិល​រូបនេះ សន្ទុះនៃ​កំណើន​អចលទ្រព្យ​ក្នុងខេត្ត​ព្រះសីហនុនេះ គឺមានកំណើន​ព្រមៗគ្នា ទាំងដីធ្លី លំនៅឋាន សណ្ឋាគារ ខុនដូរ និងសំណង់​អគារ​ខ្ពស់​នានា។ 

លោក​ឧកញ៉ា​បានបន្ថែមថា បើទោះបីជា តម្លៃដីធ្លី​នៅខេត្តនេះ​មានកំណើន​លឿន​មែន ប៉ុន្តែ កើនឡើង​ខ្លាំងនៅ​តាមតំបន់​សក្តានុពល​ប៉ុណ្ណោះ ដូច្នេះសម្រាប់​ពលរដ្ឋដែល​មានបំណងចង់​ទិញដីធ្លី​និងផ្ទះ​សម្បែង​នៅខេត្ត​ជាប់ឆ្នេរ​សមុទ្រ​មួយនេះ​នៅតែ​មានឱកាស។

លោកឧកញ៉ា ចេង ខេង បានគូសបញ្ជាក់ថា ស្រប​តែការ​រីកលូតលាស់​យ៉ាងគំហុកនេះ​ដែរ រាជរដ្ឋាភិបាល ក៏បាន​និងកំពុង​ផ្ដោតការ​យកចិត្តទុកដាក់ខ្លាំង​ណាស់ដែរ ដើម្បី​ធ្វើការគ្រប់​គ្រង​ការអភិវឌ្ឍ​ក្នុងខេត្តនេះ ហើយ​វាក៏​បាន​ផ្ដល់​នូវទំនុកចិត្ត​ដល់​អ្នកវិនិយោគ​កាន់តែខ្លាំងថែមទៀតដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាសែតចិន៖ ទេសចរចិនឈ្នះ ខណៈពលរដ្ឋ​ខ្មែរ​ក្រីក្រចាញ់ នៅ​ក្នុងគម្រោងអភិវឌ្ឍន៍អគារប៊ុលឌីង (អគារស)

ព័ត៌មាន
កាសែតហុងកុង ដែលមានមហាសេដ្ឋីជេកម៉ា ជាម្ចាស់ភាគហ៊ុនធំបានសរសេរព័ត៌មានលំអិតមួយ ដែលនិយាយពីគម្រោងអភិវឌ្ឍន៍ដីតំបន់ប៊ុលឌីង ឬអគារសទៅជាក...

សម្តេចនឹងចូលរួមវេទិកា ខ្សែក្រវាត់ និងផ្លូវនៅប៉េកាំង ខណៈអាមេរិកបន្តរិះគន់គម្រោងរបស់ចិន

ព័ត៌មាន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែននឹងអញ្ជើញចូលរួមវេទិកា ខ្សែក្រវាត់មួយ ផ្លូវមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន ខណ:ដែលសហរដ្ឋអាមេរិកបន្តរិះគន់គោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ