សេដ្ឋកិច្ចសិង្ហបុរី

មន្ត្រីជានខ្ពស់រដ្ឋាភិបាល៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចសិង្ហបុរីកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន


មន្រ្តីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលសិង្ហបុរី បានព្រមានថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី ដែលរងគ្រោះដោយសារតែវិបត្តិមេរោគកូវីដ-១៩នេះ ទំនងជាមិនអាចប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះទេ ហើយវាក៏ងាយស្រួលនោះដែរ ដោយសារសិង្ហបុរី នៅតែប្រឈមមុខនឹង ការឆ្លងមេរោគកូវី-១៩ ជាថ្មីម្តងទៀត ដោយពុំដឹងថា ពេលណាបញ្ហានេះត្រូវបានបញ្ចប់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Channel News Asia នៅក្នុងថ្ងៃនេះ។
ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨
ដោយ

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី បានលើកឡើង​សារជាថ្មី​ម្តង​ទៀតថា បញ្ហា​មេរោគ​កូវីដ-១៩ អាចនឹង​កើតមាន​ឡើង​ជាថ្មី ដូច្នេះ សេដ្ឋកិច្ច​សិង្ហបុរី មិនទាន់​អាច​ប្រសើរ​ឡើងវិញ ក្នុងពេល​ឆាប់ៗនោះទេ។

ជាក់ស្តែង វិធានការ​បិទទីក្រុង​បានប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​លក់រាយ និងអាជីវកម្ម​ទេសចរណ៍ ព្រមទាំង​រាលដាល​ដល់​វិស័យ​សំណង់ ខណៈការ​នាំចេញ​ផលិតផល ធ្លាក់ចុះ​ជាបន្តបន្ទាប់ ព្រោះគ្មាន​តម្រូវការ​ពី​ទីផ្សារ​សកល។

នៅក្នុង​របាយការណ៍​ផ្លូវការ​ពីក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី បាន​បង្ហាញថា ​GDP​ របស់​សិង្ហបុរី បានធ្លាក់ចុះ​ដល់ទៅ ៤៣% នៅក្នុង​ត្រីមាស​ទី ២នេះ ដែលអាក្រក់​ជាង​ការព្យាករ​ពីពេល​មុន ដែល​រំពឹងធ្លាក់​ចុះ​ត្រឹមតែ​ ៤១%។

បើទោះបីជា រដ្ឋាភិបាល​សិង្ហបុរី បាន​ទម្លាក់​កញ្ចប់​ថវិកា​ដែលមាន​តម្លៃ​ស្មើនឹង ១៩% នៃ ​GDP​ សរុប និងចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​បន្តិច​ម្តងៗ​ក៏ដោយចុះ ការព្យាករ​អំពី ស្ថានភាព​នាពេល​អនាគត នៅតែ​មិនច្បាស់​លាស់ ហើយ​ក្រុមហ៊ុន​ជាច្រើន ក៏បាន​បន្តកាត់​បន្ថយ​ការងារ​ដែរ។

ដោយឡែក ចំពោះ​ព្យាករណ៍​អំពី ​GDP នៅក្នុង​មួយ​ឆ្នាំពេញ​នេះ គឺត្រូវបាន​កំណត់​ថា ធ្លាក់ចុះ​ចន្លោះ​ពី ៥% ទៅ ៧% ក្នុងឆ្នាំ​២០២០នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមកំពុងមានអាជីវកម្មក្ស័យធន បន្តកើនឡើងខ្លាំង

ព័ត៌មាន
មានសហគ្រាសអាជីវកម្មនៅវៀតណាម​ជាង ៦ម៉ឺនកន្លែង បានផ្អាកដំណើរការអាជីវកម្មរបស់ពួកគេ គិតមកទល់នឹងខែសីហានេះ ដោយចំនួននេះ កើនឡើង ១១% ធៀបនឹង…

សាលារៀនទូទាំងប្រទេសថៃ នឹង​បើកការបង្រៀន​ក្នុងថ្នាក់រៀន​ឡើងវិញ ពីថ្ងៃទី១៣ សីហានេះទៅ!

ព័ត៌មាន
សាលារៀនទាំងអស់​នៅទូទាំងប្រទេសថៃ ត្រូវបាន​ណែនាំ​ឲ្យ​បើក​​ថ្នាក់រៀន​ឡើងវិញ នៅថ្ងៃ​ទី១៣ សីហា ២០២០ នេះហើយ ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ