Advertisement
Advertisement
Advertisement
កំណើន​សេដ្ឋកិច្ច​សិង្ហបុរី

សិង្ហបុរី ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចខ្លួន ០,៥% ដោយសារតែវីរុសកូរ៉ូណា


ប្រទេសសិង្ហបុរី បានទម្លាក់ព្យាករណ៍ពី កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ ២០២០នេះថា អាចនឹងសម្រេចបានមកនៅចន្លោះពី ០,៥% ដល់ ១,៥% បន្ទាប់ពីមានការផ្ទុះឡើងនូវ ជម្ងឺរលាកផ្លូវដង្ហើមកូរ៉ូណា ឬឈ្មោះផ្លូវការហៅថា Covid 19 ខណៈពីមុន សិង្ហបុរី រំពឹងនឹងសម្រេចបាន កំណើន GDP ចន្លោះ ០,៥% ទៅ ២,៥% ឯណោះ។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ចេញផ្សាយនៅថ្ងៃនេះ។
សាំងហ្គាពួរ នាំមុខអាមេរិក ក្នុងតំណែងជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុត (រូបភាព៖https://www.smartcity.press)
ដោយ
Advertisement

លោក លី ស៊ា​ន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ព្រមាន​រួច​ហើយ​ថា ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា Covid 19 នេះ នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចជាតិ​រហូត​ដល់​ទៅ ១​ឆមាស​ពេញ​។

ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បាន​បញ្ជាក់​ថា ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ចជាតិ កាលពី​លើក​មុន គឺ​ផ្អែក​ទៅ​លើ​កំណើនសេដ្ឋកិច្ច​សកល ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ក៏​ប៉ុន្តែ​វីរុស​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​មហាអំណាច​សេដ្ឋកិច្ច​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​សកល​។

វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ វីរុស Covid 19 របស់​រដ្ឋាភិបាល​ចិន មាន​ផល​អវិជ្ជមាន​ដល់ សេដ្ឋកិច្ច​ក្នុង​តំបន់ ដូច​ជា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​របស់​ភ្ញៀវ​ទេសចរ​ចិន ធ្លាក់​ចុះ​ខ្លាំង តម្រូវការ​នាំ​ចូល​ទំនិញ​មក​កាន់​ប្រទេស​ចិន ក៏​ថយ​ចុះ ហើយ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ក៏​ត្រូវ​បាន​កាត់​ផ្តាច់​។

ដូច្នេះ​ហើយ សេដ្ឋកិច្ច​សិង្ហ​បុរី ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ប្រទេស​ចិន គឺ​មានការ​ប៉ះពាល់​ជា​ច្រើន​បណ្តាញ ដូច​ជា វិស័យ​ផលិត​សម្រាប់​ការ​នាំ​ចេញ បាត់បង់​ចំណែក​ទីផ្សារ​ដ៏​ធំ ដោយសារ​តែ តម្រូវការ​ប្រើប្រាស់​របស់​ចិន ចុះ​អន់​ខ្សោយ​។

លើស​ពី​នេះ​ទៅ​ទៀត វិស័យ​ទេសចរណ៍​របស់​សិង្ហ​បុរី ក៏​ដាំ​ក្បាល​ចុះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​បាត់បង់ ភ្ញៀវ​ទេសចរ​ចិន ដែល​ជា​ចំណែក​ដ៏​ធំ​មួយ របស់​ចំនួន​ភ្ញៀវ​ទេសចរ​សរុប ដែល​មក​កម្សាន្ត​នៅ​ប្រទេស​សិង្ហ​បុរី​។

ក្រៅពី​នេះ ប្រជាជន​សិង្ហ​បុរី ខ្លួនឯង​ផ្ទាល់ ក៏​កាត់​បន្ថយ​ការ​ចំណាយ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លក់ដុំ និង​លក់រាយ និង​វិស័យ​ម្ហូបអាហារ​ថែម​ទៀត​ផង​។

គួរ​ជម្រាប​ដែរ​ថា គិត​ត្រឹម​ថ្ងៃ ១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី កើត​មាន​ចំនួន ៧៥​ករណី​ហើយ ហើយ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី នឹង​បន្ត​ឃ្លាំមើល​យ៉ាង​ដិត​ដល់​បំផុត​សម្រាប់​បញ្ហា​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ និង​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​៕
Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម បាត់ចំណូលប្រមាណ ១០លានដុល្លារ ក្នុង១សប្ដាហ៍ ដោយសារផ្អាកជើងហោះហើរជាមួយចិន

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបាត់បង់ចំណូលប្រមាណ ៨,៦ ទៅ១០,៨លានដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ ដោយសារតែការផ្អាកជើងហោះហើរជាមួយនឹងប្រទេ...

កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី ១ នៅទ្រឹងត្រឹម ០% ក្រោយផ្ទុះឡើងនៃវីរុស Covid 19

ព័ត៌មាន
ក្រោយពេលមានបញ្ហាផ្ទុះឡើងនូវ វីរុស Covid 19 ក្រុមសេដ្ឋកិច្ចវិទូអាមេរិក បានធ្វើការប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងនៅថេ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ