ប្រេងកាតនៅកម្ពុជា

ក្រុមហ៊ុនផលិតប្រេងសិង្ហបុរី គ្រោងចាយ​​៤០លានដុល្លារ វិនិយោគអណ្តូងប្រេងកាតប្លុកAនៅកម្ពុជា


ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនរុករកប្រេងដ៏ធំមួយមកពីប្រទេសសឹង្ហបុរី ដែលបច្ចុប្បន្ន កំពុងតែធ្វើការអភិវឌ្ឍ និង ទាញយក ប្រេង កាត នៅប្លុកA នៅប្រទេសកម្ពុជាបានចេញមកបញ្ជាក់ជាថ្មី​ម្តងទៀតថា ក្រុមហ៊ុនរបស់​ខ្លូន ក្រុមហ៊ុននឹង​ចំណាយទុនវិនិយោគ សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាតនៅកម្ពុជា ​មានទំហំទឹក​ប្រាក់​ប្រមាណ​ជិត៤០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៨នេះ។​
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

ជាមួយនឹងការចំណាយទឹកប្រាក់រាប់សិបលានដុល្លារនេះ ក្រុមហ៊ុនរំពឹងថា នឹងធ្វើការទាញយកតំណក់ប្រេងកាត​ដំបូង​នៅកម្ពុជា​ ឲ្យបាននៅក្នុងឆ្នាំ២០១៩ ដូចអ្វីដែលបានចែងក្នុងកិច្ចព្រមព្រៀងទទួលបានអាជ្ញាបណ្ណ កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ។

ហើយសម្រាប់ដំណាក់កាលដំបូងនៃ​ការអភិវឌ្ឍន៍អណ្តូង​ប្រេងអប្សារនៃប្លុកA នេះ ក្រុមហ៊ុន រំពឹងថា ​នឹង​ទទួល​​បានផល​ប្រេងកាត ប្រមាណ ៨ពាន់ប៉ារែលក្នុងមួយថ្ងៃ។

នៅក្នុងរបាយកាណ៍ប្រចាំឆ្នាំ២០១៧ របស់ក្រុមហ៊ុន KrisEnergy ដែលទើបតែផ្សព្វផ្សាយថ្មីៗនេះថា ប្រភពធនធាន និង ប្រតិបត្តិការរបស់ខ្លួន នៅ​ក្នុងឆ្នាំ២០១៨ និង២០១៩ នឹងប្តូរទិសដៅ ទៅលើទ្រព្យសកម្មស្នូល ទៅកាន់ប្រទេសកម្ពុជា និង ប្រទេសថៃ ដែល​គម្រោង​អភិវឌ្ឍន៍​​​​ប្រេង​របស់ក្រុមហ៊ុនក្នុងតំបន់នេះ មាន​ពេលវេលា​កាន់តែ​ខ្លី ​ដើម្បីទាញយក​ផល​ តម្រូវការ​ដើមទុន​​តិច​ និង សកម្មភាព​បេ្ដជ្ញាចិត្ត​ដ៏សំខាន់​ ដូច​ដែល​បាន​តម្រូវ ​ស្ថិតក្រោម​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​។

កាលពីខែមីនាកន្លងទៅនេះ ក្រសួងរ៉ែ និង ថាមពល ក៏គ្រោងសម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរុក រកប្រេងថ្មីមួយទៀត ដើម្បី​សិក្សា​លើ​ដំណើរ​ការស្រាវជ្រាវរុករកប្រេងនៅក្នុងប្លុកD  ផងដែរ។

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលកម្ពុជា កន្លងមក បានអោយដឹងថា ពេល​​ដែល​ខ្សែសង្វាក់ឧស្សាហកម្ម​ វាដំណើរ​ការកាន់តែ​ល្អសម្រាប់​រយៈពេល​វែងនោះ កម្ពុជា​អាចនឹង​កសាង​បាន នូវ​ឧស្សាហកម្ម ផ្នែកកណ្តាល និងក្រោម​មធ្យម​​ ដែលពាក់​ព័ន្ធ នឹងប្រព័ន្ធ​នៃការ​ដឹកជញ្ជូន​ទិន្នផល​ ផលិតផលប្រេង និង រោងចក្រឧស្សាហកម្ម​កែច្នៃ​ប្រេង​កាតមានលក្ខណៈពេញលេញ ហើយកម្ពុជា​ក៏នឹងលែង​ពឹងលើការ​នាំចូលប្រេងទាំងស្រុង​ពីទីផ្សារអន្តរជាតិដែរ។ ខណៈដែលកាលពីឆ្នាំ២០១៦កន្លងមក កម្ពុជាបាននាំចូលប្រេងឥន្ធនចំនួន​ប្រមាន២លាន២សែនតោន។

ពាក់កណ្តាលឆ្នាំ២០១៧ក្រុមហ៊ុន CPC បានចាប់ដៃគូរជាមួយក្រុមហ៊ុនចិន សៃណូ​ហ្រ្គេតវ័ល ដោយបាន​បើក​ការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេង លើផ្ទៃដីជាង ៣៥០ហិតតានៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនបាន​កំពុង​តែ​មមាញឹកសាងសង់​តាមផែនការ​ដែលនឹង​បើកឲ្យដំណើរការ ជំហ៊ានដំបូងនៅចុងឆ្នាំ២០១៩ ដែលមាន​សមត្ថភាព​ផលិតប្រេងបានប្រមាណ ២លានតោន​ក្នុងមួយឆ្នាំ និងឆ្នាំ២០២៣ ក្រុមហ៊ុនសន្យាថា នឹង​ពង្រីក​៣​លានតោនបន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្រូវការពូជស្រូវក្រអូបកម្ពុជា នឹងកើនឡើងដល់ ៥ម៉ឺនតោននៅឆ្នាំ២០២០

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានព្យាករថា នៅក្នុងឆ្នាំ២០២០ ខាងមុខ តម្រូវការ​ពូជ​ស្រូវ​ក្រអូប ដែលមានគុណភាពល្អរបស់កម្ពុជានឹងកើនឡើងដ…

វៀតណាមនិង​ថៃ​សម្រុកនាំចូលទំនិញមកកម្ពុជាកាន់តែខ្លាំង ខណៈការ​នាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ

ព័ត៌មាន
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេស​ថៃ និង វៀតណាមក្នុងត្រីមាសទី១ដើមឆ្នាំ២០១៨ បានរអិលធ្លាក់ចុះគួរឲ្យកត់សម្គាល់ខណៈប្រទេសពីរនាំចូលវិញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ