ទំនាក់ទំនង​សិង្ហ​បុរី-សហរដ្ឋ​អាមេរិក

សិង្ហបុរី​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើ​មូលដ្ឋាន​យោធា​បន្ត ១៥ឆ្នាំទៀត


នៅដើម​សប្ដាហ៍នេះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀនឡុង និងប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចុះ​ហត្ថលេខា​បន្ត​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩០ ស្ដីពី​ការប្រើប្រាស់​មូលដ្ឋាន​យោធា​របស់សិង្ហ​បុរី​ដោយ​សហរដ្ឋ​អាមេរិក ដោយ​បន្ត​រយៈពេល​ ១៥ឆ្នាំ​ទៀត។
សិង្ហបុរី​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើ​មូលដ្ឋាន​យោធា​បន្ត ១៥ឆ្នាំទៀត។
ដោយ

ការចុះ​ហត្ថលេខានេះ ធ្វើឡើងនៅទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ក្នុងអំឡុង​ជំនួប​ខាងក្រៅ​មហាសន្និបាត​លើកទី៧៤ របស់​អង្គការសហប្រជាជាតិ។

កិច្ច​ព្រមព្រៀង (អនុស្សរណៈ​នៃ​ការយោគយល់​គ្នា) ឆ្នាំ​១៩៩០ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ក្វាន់យូ និង​អនុប្រធានាធិបតី​សម័យនោះ លោក Dan Quayle និងជា​កិច្ច​ព្រមព្រៀង​សំខាន់​មួយ ដែល​សម្រួល​ដល់​ការ​ប្រើប្រាស់​របស់សហរដ្ឋ​អាមេរិក នូវ​មូលដ្ឋាន​ទ័ព​អាកាសនិង​មូលដ្ឋានទ័ព​ជើងទឹក​របស់​សិង្ហ​បុរី ព្រមទាំង​ផ្ដល់​ការគាំទ្រ​ផ្នែក​ភ័ស្ដុភារ ដល់​ទាហាន​ យន្តហោះចម្បាំង និង​នាវាចម្បាំង​របស់​អាមេរិក​ដែល​ឆ្លងកាត់​សិង្ហ​បុរី។ 

កិច្ច​ព្រមព្រៀង​នេះ ក៏បាន​ពង្រឹង​វត្តមាន​សន្តិសុខ​របស់​អាមេរិក នៅក្នុង​តំបន់​ អស់រយៈពេល​ជិត​ ៣០ឆ្នាំ​មក​ហើយ ផងដែរ។ 

ក្នុង​ឱកាស​ចុះ​ហត្ថលេខា​បន្ត​កិច្ច​ព្រមព្រៀង លោក លី សៀនឡុង បាន​និយាយថា វា​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេសទាំងពីរ។ 

លោក លី បាននិយាយដូច្នេះថា «យើងបានធ្វើ​បច្ចុប្បន្នភាព​[កិច្ចព្រមព្រៀង] ម្ដង​រួចហើយ កាលពីមុន គឺឆ្នាំ​២០០៥ ហើយ​យើង​រីករាយ​ណាស់​ដែល​ធ្វើ​បច្ចុប្បន្នភាព​វា​ជាថ្មីម្ដងទៀត ដើម្បីពន្យារពេល ១៥ឆ្នាំ​បន្ថែម​ទៀត។ វា​ឆ្លុះ​បញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​យើង លើ​បញ្ហា​ការពារជាតិ រវាង​ សហរដ្ឋ​អាមេរិក និង​សិង្ហបុរី ក៏ដូចជា កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំ​ទូលាយ​ថែមទៀត ដែល​យើងមាន​ជាមួយ​គ្នា​នៅ​ក្នុង​វិស័យ​ជាច្រើនទៀត ក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង វប្បធម៌ និងការអប់រំ»។ 

លោក លី បន្ថែមថា «យើង​សប្បាយ​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​របស់​យើង យើង​សង្ឃឹមថា វានឹង​កាន់តែរឹងមាំថែមទៀត ហើយយើង​សង្ឃឹមថា វា​ក៏នឹង​ជាមធ្យោបាយ​មួយ​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​ពង្រឹង​ការចូលរួម​របស់​ខ្លួន​កាន់​តែ​ស៊ីជម្រៅ​ថែមទៀត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ ប៉ាស៊ីហ្វិក»។ 

ក្រសួងការពារជាតិសិង្ហ​បុរី​ និយាយថា កិច្ចព្រមព្រៀងឆ្នាំ​១៩៩០ គឺ​ជា​កិច្ច​ព្រមព្រៀង​មួយក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​វិស័យ​ការពារ​ជាតិ​ទ្វេ​ភាគី​ជាច្រើន​រវាង​សិង្ហ​បុរី​​និង​អាមេរិក។

កាលពីឆ្នាំ​២០០៥ លោក លី និងអតីតប្រធានាធិបតី​អាមេរិក George W Bush បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ ឆ្នាំ​២០០៥ សម្រាប់​ភាពជាដៃគូ​សហប្រតិបត្តិការ​ជិតស្និទ្ធ​ក្នុង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ដែល​តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​សិង្ហ​បុរី​ជា​ដៃគូ​សហប្រតិបត្តិការ​សន្តិសុខ​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក៕




អត្ថបទបន្ទាប់


ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ណា​ខ្លះ​ផ្តល់​ជំនួយ​និង​ចំនួន​ប៉ុន្មាន​ដល់​កម្ពុជា?

ព័ត៌មាន
ធនាគារ​ពិភព​លោក បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ ថា ប្រទេស​កម្ពុជា​បាន​ទទួល​ទឹក​ប្រាក់​ចំនួន ១,៣៥​ពាន់​លាន​ដុ…

កម្ពុជា-វៀតណាមរំពឹងទទួលបានកំណើនពាណិជ្ជកម្មខ្លាំងពីគម្រោងផ្លូវល្បឿនលឿន ៤៥០លានដុល្លារ ដែលគ្រោងនឹងសាងសង់ឆាប់ៗនេះ

ព័ត៌មាន
ប្រទេសកម្ពុជា និង វៀតណាមរំពឹងយ៉ាងមុតមាំថា នឹងទទួលបានកំណើនពាណិជ្ជកម្មទ្វេភាគីកាន់តែច្រើន បន្ទាប់មានការសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ៥០គី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ