កូវីដ១៩ នៅ​កម្ពុជា

អ្នកជំនាញថា ក្នុង​អំឡុងវិបត្តិ​កូវីដ១៩ អ្នក​រកស៊ី​គម្រោង​ដីឡូត៍​ខ្នាតតូច​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត


អ្នកជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ និងវិនិយោគ​លើ​វិស័យដីធ្លី បាន​និយាយ​ថា ជំងឺរាតត្បាតកូវីដ១៩​បាន​និង​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងទៅលើ​វិស័យ​ដីធ្លី និងអចលនទ្រព្យ​ទូទៅ​នៅ​កម្ពុជា ប៉ុន្តែ បញ្ជាក់ថា អ្នក​អភិវឌ្ឍ​គម្រោង​ដីឡូត៍​ខ្នាតតូច រងផល​ប៉ះពាល់​ខ្លាំងជាង​គេ​បំផុត។
ផ្ទាំង​ប្រកាស​លក់ដីឡូត៍ នៅតំបន់​មួយ​នៃ​ជាយ​ទីក្រុងភ្នំពេញ។ រូបភាពឯកសារ
ដោយ

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និងជាអ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លីមួយរូបនៅ​កម្ពុជា បាន​និយាយថា គម្រោង​ដីឡូត៍​ខ្នាតតូច​សម្រាប់​សាងសង់​ផ្ទះ ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ តាមពិតទៅ ជួប​បញ្ហា​ថមថយចុះសន្ទុះ​តាំងពី​មុន​វិបត្តិកូវីដ១៩ទៅទៀត ប៉ុន្តែ ពេល​កូវីដ១៩​ចូលមកដល់ គម្រោង​ដីឡូត៍តូចៗទាំងនេះ​ស្ទើរតែ​លក់​លែង​ចេញ​ទាំងស្រុង​ទៅហើយ។ 

លោក ង៉ែត ជូ បាន​បន្ត​ថា ដោយឡែក​ គម្រោង​ដីឡូត៍​ខ្នាតតូចៗ​ទាំងនេះ ដែលបាន​លក់ចេញ​រួច ក៏បាន​និង​កំពុង​ជួបប្រទះ​បញ្ហា​នៃការប្រមូល​លុយ​បង់រំលស់​ពី​អ្នកទិញ​ផង​ដែរ។ ហើយ​មូលហេតុ គឺដោយសារថា «អ្នកទិញ​គម្រោងដីឡូត៍​តូចៗ​នេះ​ ភាគច្រើន​បំផុត ជា​កម្មករ​ ឬ​ជា​អ្នក​ដែលមាន​មុខរបរ​ក្រៅ​ប្រព័ន្ធ​ដែល​មានចំណូលទាប ដែល​ចំណូលរបស់​ពួកគេ​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩​នេះ នាំ​ឲ្យ​ពួកគេ​ខកខាន ឬ​ពន្យារពេល​ក្នុង​ការ​បង់​ប្រាក់​រំលស់។» 

លោក ង៉ែត ជូ អ្នកវិនិយោគ​ដីធ្លី និងជា​អ្នកអភិវឌ្ឍ​គម្រោង​ ភូមិឋានធម្មជាតិ។

ប៉ុន្តែ​ លោក​ ង៉ែត ជូ ដែលជាអ្នក​វិនិយោគ​លើ​គម្រោង​ដីឡូត៍សម្រាប់​ជាទីលំហែ​កាយ ឈ្មោះថា គម្រោង​ភូមិឋានធម្មជាតិ បាន​អះអាងថា គម្រោង​ដីឡូត៍​បែប​ជា​កន្លែងលំហែកាយ ដីឡូត៍​វីឡា ឬដីឡូត៍​ខ្នាតធំៗសម្រាប់សង់​ផ្ទះ​លំហែ​កាយ ដូចគម្រោងរបស់​លោក និង​គម្រោង​ ភូមិ​ផ្កា​ត្រកួន ជាដើម ពុំ​ជួប​បញ្ហា​ចោទ​ធុំដុំ​ទេ ព្រោះតែអតិថិជន​របស់​គម្រោងទាំងនេះ ភាគច្រើនជាម្ចាស់​អាជីវកម្ម ជា​អ្នក​ធ្វើការការិយាល័យដែលមានប្រាក់ខែរឹងមាំ ឬចំណូល​ច្រើន ដូច្នេះ អតិថិជនទាំងនេះ​ពុំ​មាន​បញ្ហាចោទ​ក្នុងការ​បង់​រំលស់នោះទេ។

នៅពេលសួរថា តើ​នៅក្រោយ​វិបត្តិ​កូវីដ១៩ ស្ថានភាព​នៃការរកស៊ី​ពុះ​ដីឡូត៍​នេះ​នឹង​ឆាប់​រើបឡើង​វិញ​រហ័ស​កម្រិតណា លោក ង៉ែត ជូ បាននិយាយថា វា​អាស្រ័យទៅលើថា តើ​វិបត្តិកូវីដ១៩​នេះវា​នឹង​អូសបន្លាយ​ពេលយូរ​ប៉ុណ្ណា​ទៅមុខ​ទៀត។ 

លោក ជូ បាន​និយាយ​បន្ត​ថា ចំពោះ​ការយល់ឃើញរបស់លោក​ផ្ទាល់ លោកថា ចរន្ត​នៃការទិញ​លក់ដីឡូត៍​នឹងមិន​រើបឡើង​វិញ​លឿន​នោះ​ទេ បើ​ទោះបី​នៅក្រោយ​ពេល​ចប់​វិបត្តិ​កូវីដ១៩​ក្ដី ពីព្រោះថា ចរន្ត​នៃការទិញ​ដី​ឡូត៍ គឺ​វា​កញ្ជ្រោលទៅតាម​ទីផ្សារ​ដីធ្លី​និងអចលនទ្រព្យ​ទូទៅ ដែលលោកគិតថា តម្រូវការដីធ្លី ឬផ្ទះល្វែង ឬលំនៅដ្ឋានជាទូទៅ នឹងមិន​កើនឡើង​ភ្លាមៗ​មកវិញ ក្នុងរយៈពេលពីរ​ឬ​បី​ឆ្នាំ​ខាង​មុខ​នេះ​ទេ។ តម្រូវការ​មិន​កើនឡើងភ្លាម ព្រោះ​លោក​ ង៉ែត ជូ យល់ឃើញថា ការផ្គត់ផ្គង់​គឺ​សម្បូរ​បែប​រួច​ស្រេច​ទៅ​ហើយ ហើយ​លោកថា គម្រោងបុរីធំៗជាច្រើនទៀតសោត មាន​ផ្ទះ​រាប់ម៉ឺន​ល្វែង​ដែលនៅសល់ ហើយ​ថែម​ទាំង​មានដី​បម្រុង​ទុក​សម្រាប់គម្រោងថ្មីៗទៅទៀត ដូច្នេះ ពួកគេ​នឹង​មិន​ត្រូវការទិញដី​បន្ថែម​លឿន​ពេក​នោះ​ទេ៕​




អត្ថបទបន្ទាប់


មជ្ឈមណ្ឌលកម្សាន្ដថ្មីមួយទៀតហើយ បានលេចរូបរាងលើទឹកដីក្រុងរណបជ្រោយចង្វារ

ព័ត៌មាន
មជ្ឈមណ្ឌលកំសាន្ត Phnom Penh Fantasy World ដែលត្រូវបានគេដឹងជារបស់ថៅកែជនជាតិចិនមួយរូប បានបើកសាកល្បងល្បងឲ្យភ្ញៀវចូលទស្សនាកាលពីពេលថ្មីៗនេះ…

សួនកម្សាន្ដដាយណូស័ររបស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងពន្យារពេលបើកដំណើរការរហូតដល់ចប់កូវីដ-១៩

ព័ត៌មាន
សួនកម្សាន្ដសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយ ដែលត្រូវបានគេស្គាល់ថា ជារបស់មហាសេដ្ឋីកម្ពុជាអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ចប់ការស្ថាបនាស្ទើរតែទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ