ទឹក​ជំនន់

មូលនិធិ​គ្រោះ​ទឹក​ជំនន់​របស់​ Smart Axiata បើក​ឲ្យ​អតិថិជន​របស់​ខ្លួន​​ចូលរួម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ


រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃនេះ ថាក្រុមហ៊ុនបានបង្កើតមូលនិធិជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាសដល់អតិថិជនរបស់ខ្លួនអាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងទទួលរងការបំផ្លិចបំផ្លាញពីគ្រោះទឹកជំនន់ នៅទូទាំងប្រទេសនាពេលថ្មីៗនេះ។
ដោយ

គ្រាន់តែចុច *2020*50# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន Smart អាចបរិច្ចាគ 50 សេន ឬ ពួកគេអាចបរិច្ចាគ ១ ដុល្លារ ដោយចុចគ្រាន់តែចុច *2020*100#និងចុចបញ្ចូន។


ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់ 20ម៉ឺន ដុល្លារ។ ថវិកាបរិច្ចាគទាំងនោះនឹងត្រូវចែកចាយជាសម្ភារចំបាច់ដល់ជនរងគ្រោះតាមរយៈអជ្ញាធរខេត្ត នៅតាមបណ្ដាខេត្តដែលរងគ្រោះខ្លាំងជាងគេបំផុត។

យ៉ាងហោចណាស់មនុស្សចំនួន ១៦ នាក់ បានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ដែលបណ្តាលមកពីព្យុះត្រូពិច ដែលបានបោកបក់ជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ 

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ដោយប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រុមហ៊ុន Smart នឹងបន្តផ្តល់ជំនួយទៅកាន់ទីកន្លែងដែលទទួលរងទុក្ខខ្លាំងជាងគេបំផុត។ ការផ្តល់ឱកាសដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នបែបនេះនឹងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់ប្រទេសកម្ពុជាជារួម។ យើងជឿជាក់យ៉ាងមុតមាំក្នុងការប្រើប្រាស់ស្មារតីសហគមន៍ និងចិត្តសប្បុរសធម៌របស់អតិថិជនរបស់យើង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកដែលត្រូវការបំផុតនៅគ្រាលំបាកនេះ។»

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការបង្កើត មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ដំណោះស្រាយផ្សេងៗដែលអាចជួយដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់កម្ពុជាក្នុងកំឡុងពេលមានវិបត្តិជាសកលនេះ។

កំណើននៃកម្រិតទឹកគឺជាបាតុភូតធម្មជាតិប្រចាំឆ្នាំមួយនៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃកសិករ និងអ្នកនេសាទរបស់ប្រទេសពឹងផ្អែកលើ ទឹកលំនាច និងលំហូររបស់ទឹកបឹង និងទឹកទន្លេ។ ប៉ុន្តែ នៅឆ្នាំនេះការកើនឡើងនៃកម្រិតទឹកទទួលរងសម្ពាធធ្ងន់ធ្ងរ ដោយសារភ្លៀងមូសុង ដែលបង្កឱ្យមានការខូចខាតនៅទូទាំងប្រទេស។

ដោយមានរាជរដ្ឋាភិបាល និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ចូលរួមប្រមូលធនធាន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ឥទ្ធិពលរួមផ្សំពីការបរិច្ចាគជាលក្ខណៈបុគ្គលតាមលទ្ធភាព ពីអតិថិជនចំនួន ៨ លាននាក់របស់​ក្រុមហ៊ុន Smart នឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំនេះ ដើម្បីនាំយកជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងទុក្ខនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យដឹកជញ្ជូនមានសកម្មភាពយឺតយ៉ាវ តែមិនប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់នោះទេ

ព័ត៌មាន
នៅក្នុងស្ថានភាពនៃគ្រោះទឹកជំនន់នេះដែរ អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនបានអះអាង វិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជា អាចនឹងជួបបញ្ហាយឺតយ៉ាវ ខ្លះប្…

សម្តេចតេជោ៖ មកដល់ម៉ោងនេះ សប្បុរសជនបរិច្ចាគបានជាង ៦លានដុល្លារហើយ ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ព័ត៌មាន
គិតត្រឹមម៉ោងជិត០៨យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានទទួលថវិកាទទួលបានជិត៦លានដុល្លារហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ