ការវិនិយោគ​របស់​ក្រុមហ៊ុន Smart

១០ ឆ្នាំ ក្រុមហ៊ុន Smart Axiata វិនិយោគជាង ១,៤ ពាន់លានដុល្លារ នៅកម្ពុជា


មួយទសវត្សរ៍កន្លមកនេះ ពោលគឺ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ក្រុមហ៊ុន Smart Axiata បានវិនិយោគក្នុងទីផ្សារកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង១,៤ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការអះអាង របស់លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Thomas Hundt (ឆ្វេង) និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន (ស្ដាំ) (រូបភាព ពីហ្វេសបុក ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ដោយ

ថ្លែង​ក្នុងជំនួប​ជាមួយ នឹង​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលថ្មីៗនេះ នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata លោក Thomas Hundt បាន​លើកឡើងថា ចាប់ពីឆ្នាំ ២០០៨ ដល់​ឆ្នាំ​២០១៨ ក្រុមហ៊ុន​Smart បាន​តភ្ជាប់​បណ្ដាញ​ឌីជីថល​រហូតដល់ ជិត​៩៩% មានអ្នកប្រើប្រាស់ ដល់ទៅ ៧,៥ លាននាក់ គ្រប់ដណ្ដប់​២៥ ខេត្តក្រុង និងផ្ដល់ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​១ពាន់​នាក់។

បើតាម​ការ​គូសបញ្ជាក់ ពីលោក Thomas Hundt ក្រុមហ៊ុន​Smart Axiata នឹង​បន្ត​វិនិយោគ​បន្ថែមទៀត ដោយមិនត្រឹមតែ​វិនិយោគ​ក្នុងវិស័យ ទូរគមនាគមន៍ ប៉ុណ្ណោះទេ បន្ដែ ក៏នឹង​ពង្រីក​សកម្មភាព​ធុរកិច្ចផ្សេងៗទៀត ទាក់ទង​នឹង​វិស័យឌីជីថល ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​នៅកម្ពុជា។ 

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុង​ផ្តល់អាទិភាព​ ដល់ការ​អភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបន្តគាំ​ទ្រ​ដល់ការ​បង្កើត​បរិស្ថាន សម្រាប់ការរីក​លូតលាស់​វិស័យ​ឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយ​តម្លៃខ្ពស់ និងបានលើក​ទឹកចិត្ត​ឱ្យក្រុមហ៊ុន Smart Axiata បន្តវិនិយោគ និង ផ្តល់​ការគាំទ្រ​បន្ថែម ដល់ការ​បង្កើតធុរកិច្ច​ថ្មីៗ ផ្អែកលើ​បច្ចេកវិទ្យា ឬ ហៅថាTech-Startup នៅកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Smart Axiata មិនត្រឹមតែ​ជាក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ធំមួយ​នៅកម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្ដែ ក្រុមហ៊ុននេះ ក៏មាន​វិនិយោគ​តាមរយៈ​ការ​ទិញភាគហ៊ុន​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ផងដែរ។ ពិសេសជាងនេះ ក្រុមហ៊ុន​Smart ក៏មាន​បង្កើត​មូលនិធិ​៥ លាន​ដុល្លារអាមេរិក សម្រាប់​វិនិយោគ លើ​អាជីវកម្ម​បង្កើត​ថ្មីៗ ថែមទៀតផង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី៖ វិនិយោគ​លើ​ចំណេះដឹង ប្រសើរ​ជាង​វិនិយោគ​លើ​លុយ

ព័ត៌មាន
ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​អ្នក​ជំនួញ​​ល្បី​ល្បាញ​មួយ​រូប នៅ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅថ្មី​​មួយ​…

ក្រុមហ៊ុនវៀតណាម FastGo នឹងបញ្ចេញសេវា កក់សេវាធ្វើដំណើរតាមអនឡាញ ជាមួយនឹងឧទ្ធម្ភាគចក្រ លើកដំបូង

ព័ត៌មាន
ក្រុមហ៊ុន FastGo ដែលជាក្រុមហ៊ុនផ្ដល់សេវាកក់ សេវាធ្វើដំណើរតាមអនឡាញ ឬគេច្រើនហៅថា ក្រុមហ៊ុនហៅតាក់ស៊ីអនឡាញនោះ (Ride-Hailing Firm) បានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ