អត្ថបទ​ពាណិជ្ជកម្ម

កម្មវិធី​អក្ខរកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ទទួល​បាន​ពានរង្វាន់​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​សង្គម


រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ - កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ​អ៊ីនធឺណិត របស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអិុនធឺណិតដល់សិស្សវិទ្យាល័យកម្ពុជាចំនួន ១.៥០០ នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរកាលពីឆ្នាំមុននោះ នៅពេលនេះបានទទួលពានរង្វាន់ Asia Responsible Enterprise Award (សហគ្រាសមានទំនួលខុសត្រូវប្រចាំអាស៊ី) ផ្នែកពង្រឹងសិទ្ធិអំណាចសង្គម ពីអង្គការ Enterprise Asia ។
កម្មវិធី​អក្ខរកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ទទួល​បាន​ពានរង្វាន់​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​សង្គម
ដោយ

Enterprise Asia គឺជាអង្គការមិនមែនរដ្ឋាភិបាលឈានមុខគេមួយ ដែលមានគោលដៅអភិវឌ្ឍសហគ្រិនភាពនៅក្នុងតំបន់អាស៊ី ដោយមើលឃើញថាសហគ្រិនភាព ជាក្បាលម៉ាស៊ីនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងភាពជឿនលឿន។

ចាប់តាំងពីពានរង្វាន់នេះត្រូវបានប្រគល់ជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩ មក ពានរង្វាន់ Asia Responsible Enterpriseនេះ បានក្លាយជាពានរង្វាន់កិតិ្តយសឈានមុខគេសម្រាប់ក្រុមហ៊ុនដែលមានទំនួលខុសត្រូវផ្នែកសង្គមទូទាំងតំបន់អាស៊ី ដោយទទួលស្គាល់ចំពោះក្រុមហ៊ុន ដែលធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព និងបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម។ 

កម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមភាពជាដៃគូជាមួយ ក្រុមហ៊ុនយក្សអ៊ីនធឺណិតលំដាប់ពិភពលោក Google និងសមាគម GSMA  ដែលជាសមាគមពាណិជ្ជកម្មពិភពលោក សម្រាប់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត។ 

ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន សម្រាប់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។ 

តាមរយៈកម្មវិធីនេះ សិស្សវិទ្យាល័យចំនួន ១.៥០០ នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថលមូលដ្ឋាន និងចំណេះដឹងអំពីសារៈសំខាន់នៃលេខសំងាត់ ការគំរាមកំហែងតាមអ៊ីនធឺណិតណិត និងភាពជាពលរដ្ឋឌីជីថល។

កម្មវិធីនេះក៏បានបញ្ចូលវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលលើការបង្កើតវីដេអូមានគុណភាពខ្ពស់សម្រាប់បង្ហោះតាមអ៊ីនធឺណិត ហើយវីដេអូដែលបង្កើតឡើយដោយសិស្សានុសិស្សទាំងនោះ ត្រូវបានយកទៅចូលរួមក្នុងកម្មវិធីប្រកួតមួយ ដែលជ័យលាភីទទួលបានរង្វាន់សាច់ប្រាក់សម្រាប់សាលារបស់ពួកគេ។ 

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពានរង្វាន់នេះគឺជាការទទួលស្គាល់មកលើកម្មវិធីនេះ ហើយយើងអាចនិយាយដោយក្ដីរីករាយផងដែរថា ការទទួលពានរង្វាន់នេះក៏ជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់ក្រសួង និងសាលារៀននានា ដែលយើងបានសហការជាមួយ។ យើងនឹងបន្តកម្មវិធីនេះបន្តទៅទៀត  ដើម្បីបង្កើតឥទ្ធិពលធំជាងនេះ ដល់សិស្សានុសិស្សនៅតាមវិទ្យាល័យចំនួន ៩ សាលា ក្នុងខេត្តកំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង នៅពេលដែលស្ថានភាព ជំងឺកូវីដ១៩ បានធូរស្រាលឡើង។» 

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ជំងឺរាតត្បាតសកលវីរុសកូរ៉ូណា បានបង្រៀនយើងជាងពេលផ្សេងៗទៀត អំពីសារៈសំខាន់នៃអក្ខរកម្មឌីជីថលមូលដ្ឋាន សម្រាប់សិស្សានុសិស្សដែលត្រូវការប្រើប្រាស់អ៊ីនធឺណិតក្នុងការរៀនសូត្រពីចម្ងាយ អំឡុងពេលដែលសាលារៀនត្រូវបានបិទ កាលពីដើមឆ្នាំដូចដែល យើងបានឃើញស្រាប់។ ទោះបីជា យើងចង់ឲ្យសិស្សានុស្សិស្សខ្មែរកាន់តែច្រើនថែមទៀត អាចប្រើជំនាញអក្ខរកម្មឌីជីថលនេះក្ដី ប៉ុន្តែវាគឺជាការចាំបាច់ណាស់ដែរ ដែលពួកគេទទួលបានការបង្រៀនឲ្យស្គាល់ពីអត្ថប្រយោជន៍ផង ក៏ដូចជាកង្វល់ផ្នែកសុវត្ថិភាពផង នៅពេលដែលពួកគេប្រើប្រាស់អ៊ីនធឺណិត។»

កម្មវិធីអក្ខរកម្មឌីជីថលនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីនានាផ្នែកអប់រំ ពីក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងក្លាយជាជើងឯកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីអប់រំឌីជីថល ដូចជា កម្មវិធីអាហារូបករណ៍ SmartEdu កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu និងកម្មវិធីជាច្រើនផ្សេងទៀត៕




អត្ថបទបន្ទាប់


ការនាំចេញទំនិញរបស់ថៃ កើនឡើងវិញបន្តិចហើយ!

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ តម្រូវការទីផ្សារទំនិញជាច្រើនប្រភេទ ហាក់មានការថមថយចុះ ក៏ប៉ុន្តែក្នុងចំណោមនោះ ក៏មានតម្រូវការទំនិញប្រើប្រា…

សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID

ព័ត៌មាន
ស្រ្តីកម្ពុជាចំនួន ៥០នាក់បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជាសហគ្រិន និងជាគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលលើផ្នែកអាជីវកម្ម ពីវគ្គបណ្តុះបណ្តាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ