បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍

របាយការណ៍​និរន្តរភាព​ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន Smart Axiata ​បង្ហាញ​​ការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​​នា​ពេល​អនាគតសម្រាប់​កម្ពុជា


ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​ចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities) ដែលបង្ហាញពីការចូលរួមចំណែករបស់ក្រុមហ៊ុនទៅលើសេដ្ឋកិច្ចជាតិ កម្មវិធីអនុវត្តប្រកបដោយនិរន្តរភាព និងកម្មវិធីទំនួលខុសត្រូវសង្គម ដែលបានរួមចំណែកអភិវឌ្ឍសហគមន៍នៅទូទាំងប្រទេសកម្ពុជា។
របាយការណ៍​និរន្តរភាព​ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន Smart Axiata ​បង្ហាញ​​ការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​​នា​ពេល​អនាគតសម្រាប់​កម្ពុជា
ដោយ

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បានចូលរួមចំណែកជាទឹកប្រាក់ចំនួន ៤៥៩ លានដុល្លារដល់សេដ្ឋកិច្ចជាតិរបស់ប្រទេស​កម្ពុជា (ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ដោយបានចូលរួមទ្រទ្រង់ការងារដោយផ្ទាល់ និងដោយប្រយោល ចំនួន ៥ ម៉ឺនការងារ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន បានបង់ពន្ធចំនួន ៩៤ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្ម  ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,១% នៃចំណូលពន្ធលើថវិកាជាតិសរុប។ 

តាមរយៈការចូលរួមចំណែកដល់មូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (USO) និង មូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) ក្រុមហ៊ុនក៏បានបង់ប្រាក់ទំហំ ៣ ភាគរយ នៃប្រាក់ចំណូលដុល របស់ខ្លួនរៀងរាល់ឆ្នាំ ដល់គម្រោងនានាជាច្រើនដឹកនាំដោយ​រដ្ឋាភិបាល ដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណិត​ចល័ត និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដែលនាំឲ្យក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជា “អ្នកផ្ដល់វិភាគទានល្អបំផុតសម្រាប់មូលនិធិ CBRD” ក្នុងឆ្នាំ ២០១៩ ពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

របាយការណ៍​និរន្តរភាព​ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន Smart Axiata ​បង្ហាញ​​ការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​​នា​ពេល​អនាគតសម្រាប់​កម្ពុជា

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «ការគោរពតាមការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍប្រទេសជាតិតាមរយៈការបំពេញកាតព្វកិច្ចពន្ធ និងកម្រៃនិយ័តកម្មគឺជាចំនុចសំខាន់បំផុតនៃប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំ។ កិច្ចការនិរន្តរភាពដែលយើងខ្ញុំសម្រចបានកន្លងមក គឺបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនដល់សហគមន៍នានា ក្នុងនោះរួមមាន ការគាំទ្រចំពោះអក្ខរកម្មឌីជីថល ការអប់រំឌីជីថល កីឡា និងការការពារបរិស្ថាន បានជួយបង្កើតនូវភាពរឹងមាំ និងផ្ដល់ឱកាសជាច្រើនជូនដល់យុវជនជំនាន់ក្រោយដែលជាអ្នកកំណត់អនាគតនៃព្រះរាជាណាចក្រកម្ពុជា។» 

លោកបានបន្ថែមទៀតថា៖ «បន្ថែមលើប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន យើងខ្ញុំនឹងខិតខំឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីជួយបង្កើតប្រព័ន្ធអេកូឡូស៊ីបែបបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា តួយ៉ាងការត្រៀមខ្លួនជាស្រេចក្នុងការដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់យើងខ្ញុំ។» 

ក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើតេស្តសាកល្បងសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) ប្រកបដោយភាពជោគជ័យ ដែលនេះបង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុនក្នុងវិស័យទូរគមនាគមន៍ ហើយក៏ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ (4G) ក្នុងឆ្នាំ ២០១៤ និង 4G+ ក្នុងឆ្នាំ២០១៦ បន្ទាប់មក 4G+ HD Voice (VoLTE) ក្នុងឆ្នាំ ២០១៧ និង 4.5G ក្រោយមកទៀត ក្នុងឆ្នាំដដែល។ 

ក្នុងនាមជាអ្នករួមចំណែកដ៏ធំបំផុតមួយដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Smart ក៏បានបំរុងថវិកាច្រើនជាង ១ ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំ ដែលមានទឹកប្រាក់ច្រើនជាង ៣ លានដុល្លារ សម្រាប់ដំណើរកម្មវិធីទំនួលខុសត្រូវសង្គម ដូចជាកម្មវិធីគាំទ្រនិងអភិវឌ្ឍន៍ក្នុងវិស័យអប់រំ បរិស្ថាន កីឡាសហគមន៍ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកម្មវិធីនានាជាច្រើន។

ដោយឡែក តាមរយៈមូលនិធិវិនិយោគលើអាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនបាននឹងកំពុងវិនិយោគថវិកាចំនួន ២ លានដុល្លារលើអាជីវកម្មឌីជីថលទើបបង្កើតថ្មី ចំនួន ៨ នៅកម្ពុជា ដែលបានបង្កើតការងារជាង ១.៤០០ កន្លែង និងបង្កើតបានប្រាក់ចំណូលសរុប ចំនួន ២,៧ លានដុល្លារ។  អាជីវកម្មទាំងនេះ ផ្ដោតសំខាន់លើបច្ចេកវិទ្យាដូចជា IOT និង chatbots ដែលផ្ដល់ដំណោះស្រាយផ្នែកឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមកពីគ្រប់វិស័យ។ 

លើសពីនេះទៀតសោធ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Google និង GSMA  ដែលជាសមាគមពាណិជ្ជកម្មវិស័យទូរគមនាគមន៍សាកល ដើម្បីដាក់ឲ្យដំណើរការសាកល្បងកម្មវិធីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអិុនធឺណិតដល់សិស្សវិទ្យាល័យចំនួន ១.៥០០ នាក់ ក្នុងខេត្តចំនួនបីនៃប្រទេសកម្ពុជា។ កម្មវិធីសាកល្បងនេះ មានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលបានចំនួនអ្នកចូលមើលតាមអនឡាញចំនួន ២ លាន ៨សែន នាក់ តាមរយៈយុទ្ធនាការវីដេអូអនឡាញ។ កម្មវិធីនេះក៏ទទួលបានពានរង្វាន់ពីស្ថាប័ន Asia Responsible Enterprise ក្នុងប្រភេទ “ផ្ដល់អំណាចសង្គម” កាលពីខែកញ្ញាឆ្នាំ ២០២០។

ក្នុងនោះផងដែរ ក្រុមហ៊ុន Smart ក៏បានបន្តដាក់ឲ្យដំណើរការកម្មវិធីអប់រំ និងអភិវឌ្ឍន៍ដោយផ្តោតលើប្រព័ន្ធ​ឌីជីថលប្រកបដោយជោគជ័យសម្រាប់ឆ្នាំ ២០១៩ រួមមានកម្មវិធី SmartStart និង កម្មវិធី SmartEdu ខណៈពេលយើងខ្ញុំក៏គាំទ្រដល់ កម្មវិធី hackathons  នៅទូទាំងប្រទេសផងដែរ ដើម្បីធានាថាយុវជនកម្ពុជាអាចទទួលបានកម្មវិធីអប់រំ និងបណ្តុះ  បណ្តាលបែបឌីជីថលល្អបំផុតនៅកម្ពុជា។

ក្រៅតែអំពីចំនុចដែរបានបរិយាយខាងលើ ក្រុមហ៊ុន Smart Axiata  ក៏បានចូលរួមបរិច្ចាគថវិកាចំនួន ២០ ម៉ឺនដុល្លារ ដើម្បីរៀបចំការប្រគំ​តន្ត្រីសប្បុរសធម៌ (Smile Charity Concert) សម្រាប់ជួយនិងគាំទ្រដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់ការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារកម្ពុជា​ទាំងអស់។

ក្នុងខែធ្នូ  ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមេ Axiata Group Berhad  របស់ប្រទេសម៉ាឡេសុី និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន ត្រូវបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន បានប្តេជ្ញាថា នឹងនៅតែបន្តតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការជម្រុញការអភិវឌ្ឍបែបឌីជីថលរបស់ប្រទេសកម្ពុជា។ 

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ «បើទោះបីជាឆ្នាំ ២០២០ មានបញ្ហាប្រឈមធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកក្ដី ក្រុមហ៊ុន Smart Axiata នៅតែបន្តបង្កើតផលវិជ្ជមានជាច្រើន ក្នុងពេលវេលាដ៏លំបាក និងមិនប្រាកដប្រជានាពេលនេះ ធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចសង្គមអាចងើបឡើងវិញ ហើយយើងទាំងអស់គ្នាអាច ងើបឡើងឆ្ពោះទៅមុខជាមួយគ្នាទូទាំងប្រទេស»។

សូមចូលទៅ www.smart.com.kh/sustainability-report-2019/ ដើម្បីទាញយករបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០១៩។ សម្រាប់ព័ត៌មាន បន្ថែមអំពីកម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ Smart សូមតាមដានទំព័រ ‘Smart for Cambodia’ នៅលើ Facebook  តាមរយៈ www.facebook.com/smartforcambodia  ឬចូលទៅកាន់៖ www.smart.com.kh




អត្ថបទបន្ទាប់


កាសែត​អាមេរិក​​ថា ប្រធានាធិបតី​ចិន​​​ជា​អ្នក​បញ្ជា​ឱ្យ​បញ្ឈប់​ការបោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន Ant Group

ព័ត៌មាន
នៅពេលដែល​ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋីចិន JACK MA គ្រោងនឹងបោះផ្សាយ​លក់​មូលបត្រ​តម្លៃ​ជាង ៣៧ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​ការបោ…

ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹក​ដោះមួយ​ ដែល​បំប្លែង​លាមក​គោ​ទៅជា​ឧស្ម័ន​សម្រាប់​រថយន្តដឹកជញ្ជូន​របស់ខ្លួន

ព័ត៌មាន
ដូច​អាជីវកម្ម​ធំៗ​ជាច្រើន​ដែរ ក្រុមហ៊ុន​ទឹកដោះគោ អាឡា ហ៊្វូដ (Arla Foods) មាន​ផែនការ​ដ៏​មហិច្ឆតា​មួយ​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ