ស្នាដៃបុគ្គលឆ្នើម

ស្នាដៃ​លេចធ្លោ ៤ របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែល​ត្រូវបាន​មហាជន​ទទួល​ស្គាល់


ក្នុងតំណែងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ត្រូវបានមហាជនចាត់ទុកថា ជារដ្ឋមន្ដ្រីដ៏លេចធ្លោមួយរូប ដែលបានកសាងស្នាដៃសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិ។ តើមានស្នាដៃអ្វីខ្លះ?
ឯកឧត្តម ស៊ុន ចាន់ថុល បើកសម្ពោធខ្សែរថភ្លើងបាត់ដំបង-សិរីសោភ័ណ (រូបថត៖​ក្រសួងសាធារណការ និងដឹកជញ្ជូន)
ដោយ

  1. ការពង្រឹងគុណភាពផ្លូវ តាមរយៈយុទ្ធនាការកាត់ទ្រុងរថយន្ដ យុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់ និងពង្រឹងជញ្ជីងថ្លឹងរថយន្ត ព្រមទាំងណែនាំឱ្យមន្ត្រីបច្ចេកទេសចុះពិនិត្យ បិទសម្បុកមាន់ និងជួសជុលថែទាំផ្លូវថ្នល់ផងដែរ។
  2. ការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម៖  គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បានចាប់ផ្ដើមកាលខែកក្កដាឆ្នាំ២០១៦ ដោយក្រសួងបានសហការជាមួយអង្គការJICA ដែលគ្រោងប្រើប្រាស់ថវិកាប្រមាណ៤លានដុល្លារមានរយៈពេល៣ឆ្នាំ។   បើតាមឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រៅពីបានលុបបំបាត់អំពើពុករលួយលើការធ្វើស្លាកលេខយានយន្ដ រដ្ឋទទួលបានចំណូលបានយ៉ាងច្រើន និងបានផ្តល់សេវាជូនពលរដ្ឋបានកាន់តែលឿនទៀតផង។
  3.  ការកសាងផ្លូវដែកឡើងវិញ ដោយបានដាក់ឲ្យដំណើរជាបន្តបន្ទាប់នូវរថភ្លើងពីសិរិសោភ័ណ-ប៉ោយប៉ែត ពីបាត់ដំបង-សិរិសោភ័ណ រថភ្លើងចម្ងាយខ្លីពីស្ថានីយអយស្ម័យានភ្នំពេញ-ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ និង ការតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយប្រទេសថៃជាដើម។
  4. ការដាក់ឲ្យដំណើរការកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ចំនួន៤គ្រឿង។

នេះជាការរៀបរាប់ត្រួតៗប៉ុណ្ណោះ តាមពិតទៅ ក្នុងតំណែងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានក្លាយជាប្រមុខដឹកនាំក្រសួងសាធារការ និងដឹកជញ្ជូន ដោយបានសម្រេចនូវសមិទ្ធផលជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ។  

មែនទែនទៅ ឯកឧត្តម ស៊ុន ចាន់ថុល បានកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូនចំនួនពីរដង គឺពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៨ និងពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន។ 

សូមបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល គឺជាបុគ្គលដែលមានការសិក្សាខ្ពង់ខ្ពស់ពីប្រទេសមហាអំណាចទី១របស់ពិភពលោក គឺសហរដ្ឋអាមេរិក។ លោកទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ American University សញ្ញាបត្រផ្នែកគ្រប់គ្រងជាន់ខ្ពស់ពី​សាលា Wharton School នៃសាកលវិទ្យាល័យ Pennsylvania និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Harvard របស់អាមេរិកដែលល្បីល្បាញជាងគេបំផុតនៅលើពិភពលោក។ ហើយនៅមុនពេលឈានជើងប្រឡូកក្នុងឆាកនយោបាយនៅប្រទេសកម្ពុជា លោក ស៊ុន ចាន់ថុល បានបម្រើការងារឲ្យក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន General Electric រយៈពេល ១៦ឆ្នាំ ដោយកាន់មុខងារដឹកនាំជាន់ខ្ពស់ជាច្រើនមុខងារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​ត្រៀម​កាត់បន្ថយ​ផ្ទៃដី​ដាំ​ម្រេច ក្រោយ​តម្លៃម្រេច​លើទីផ្សារ​សកល​ធ្លាក់​ចុះ

ព័ត៌មាន
ប្រធាន​សមាគម​ម្រេចរបស់​ប្រទេស​វៀតណាម បានលើក​ឡើងកាល​ពីពេលថ្មីៗ​នេះថា ប្រទេស​វៀតណាម​គ្រោងនឹង​កាត់បន្ថយ​តំបន់ដាំម្រេច​ខ្មៅ​របស់ខ្លួន​ចំនួ…

ឧកញ៉ា​ ហ៊ុន ឡាក់ សហការ​ជាមួយ​ចិន​​សង់​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​បន្សុទ្ធ​ពូជ​ស្រូវ​ដំបូងគេ​នៅកម្ពុជា​

ព័ត៌មាន
កម្ពុជាបាននិងកំពុងសហការជាមួយចិន គ្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបន្សុទ្ធពូជស្រូវជាង ៣០០ប្រភេទ នៅខេត្តបន្ទាយមានជ័យ ខណៈខេត្តនេះមានសក្តានុពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ