វ៉ាក់សាំងកូវីដ-១៩

កូរ៉េខាងត្បូងសង្ឃឹមលើអាមេរិកជួយផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩


ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតក្នុងចំណោមប្រទេសមយយ ដែលប្រឈមនឹងបញ្ហាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលដំណើរការចាក់វ៉ាក់សាំងកំពុងមានភាពយឺតយ៉ាវគួរឲ្យកត់សម្គាល់។ ប៉ុន្ដែ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចែអ៊ីន បានចេញមុខអះអាងក្ដែងៗថា បញ្ហាវ៉ាក់សាំងកូវីដ-១៩នេះ នឹងត្រូវបានដោះស្រាយនៅក្នុងកិច្ចជំនួបរវាងលោក និងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិននៅសប្ដាហ៍ក្រោយនេះហើយ។
កូរ៉េខាងត្បូងសង្ឃឹមលើអាមេរិកជួយផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩
ដោយ

លោកម៉ូន ចែអ៊ីន មានគម្រោងនឹងជួបប្រជុំពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយនឹងវត្តមានរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ តាមការអះអាងរបស់លោកម៉ូន គឺលោកនឹងយកជំនួបជាមួយកំពូលមេដឹកនាំរបស់អាមេរិកនេះ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ដើម្បីឈានទៅសម្រេចនូវគោលដៅធ្វើឲ្យប្រទេសកូរ៉េខាងត្បូងក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងរបស់សកលោកនៅពេលអនាគត។

រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន១៣លាននាក់ នៅត្រឹមខែមិថុនាឆ្នាំនេះ ដោយក្នុងនោះ ការផ្គត់ផ្គង់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនអាមេរិក គឺពិតជាសំខាន់ណាស់ ដើម្បីអាចសម្រេចគោលដៅនេះបាន។ ក្រៅតែពីរឿងវ៉ាក់សាំងនេះ លោក ម៉ូន ក៏បានបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុតទី៤ក្នុងពិភពលោកនោះ ក៏កំពុងមានកំណើនស្ទុះងើបឡើងវិញយ៉ាងរឹងមាំផងដែរ។ រដ្ឋាភិបាលនឹងបង្កើតកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច៤% នៅឆ្នាំ២០២២ខាងមុខនេះ។

តាមទិន្នន័យពី Bloomberg បានបង្ហាញថា គិតមកទល់ពេលនេះ កូរ៉េខាងត្បូងទើបតែបានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនសរុបប្រមាណជាង៤លានដូសប៉ុណ្ណោះ ដោយក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសមានត្រឹមតែជិត ២%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប៥២លាននាក់។

បើទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងជួបប្រឈមនឹងបញ្ហា ប៉ុន្ដែ កូរ៉េខាងត្បូងក៏អាចរាប់ចាត់ទុកថា ជាប្រទេសមួយដែលមានការគ្រប់គ្រងកូវីដ-១៩បានល្អគួរសមដែរ ដោយគិតមកទល់ពេលនេះ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩សរុបជាង១៣ម៉ឺននាក់ និងមានអ្នកស្លាប់ជិត២ពាន់នាក់ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីបដិសេធបើកព្រំដែនឡើងវិញ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២២

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលី បានបដិសេធក្នុងការបន្ធូរបន្ថយលើការសម្រេចចិត្តរបស់ខ្លួន ដើម្បីបន្ដបិទព្រំដែនប្រទេសរបស់ខ្លួនបន្ដទៀត ដោយមិនទាន់អនុញ្ញាតឲ្យមា…

Alibaba បង្ហាញរបាយការណ៍ខាតជាលើកដំបូង ក្រោយមានការផាកពិន័យពីរដ្ឋចិនជិត៣ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន អាលីបាបា បានបង្ហាញពីរបាយការណ៍ខាតបង់នៅត្រីមាសទីឆ្នាំ២០២១នេះ ដែលវាគឺជាការខាតលើកដំបូងហើយ បន្ទាប់ពីក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ