ការគាំទ្រអាជីវកម្មខ្នាតតូចកូរ៉េខាងត្បូង

កូរ៉េខាងត្បូងរៀបចំកញ្ចប់ថវិកាជំរុញថ្មីចំនួន ៣,៦ពាន់លានដុល្លារ ដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលនឹងរៀបចំកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចបន្ថែមទៀតក្នុងទំហំ ៣ពាន់៦រយលានដុល្លារ ដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច ដែលរងគ្រោះដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់កូវីដ១៩ ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលនាពេលកន្លងទៅ។ ថ្មីៗនេះទៀតសោត កូរ៉េខាងត្បូងក៏ទើបតែបានដាក់ចេញវិធានការរឹតបន្ដឹងឡើងវិញ ដើម្បីឆ្លើយតបទៅនឹងកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កូរ៉េខាងត្បូងរៀបចំកញ្ចប់ថវិកា ដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច

ក្នុងចំណោមកញ្ចប់ថវិកាសរុបនេះ រដ្ឋាភិបាលនឹងបែងចែក ទឹកប្រាក់ប្រមាណ ២ពាន់៧រយលានដុល្លារ ដល់ម្ចាស់អាជីវកម្មខ្នាតតូចចំនួន ៣លាន ២សែននាក់ ក្រោយការលក់របស់ពួកគេមានការធ្លាក់ចុះ ក្នុងអំឡុងកូវីដ១៩ ដោយម្ចាស់អាជីវកម្មម្នាក់នឹងទទួលបានជាង ៨០០ដុល្លារអាមេរិក។

កញ្ចប់ជំរុញសេដ្ឋកិច្ច ជួយគាំទ្រអាជីវកម្មខ្នាតតូចនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីសភាបានអនុម័តថវិកាចំនួនជាង ៥១៣ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២២ ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងជួយដល់អ្នកដែលរងគ្រោះដោយជំងឺរាតត្បាត។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ធ្នូ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងដាក់ចេញឡើងវិញនូវវិធានការរក្សាគម្លាតសង្គមដ៏តឹងរ៉ឹង បន្ទាប់ពីរដ្ឋាភិបានបានបន្ធូរបន្ថយវិធាននៅក្រោមគោលនយោបាយ រស់នៅជាមួយកូវីដ១៩ បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ យ៉ាងណាមិញ ការដាក់ចេញវិធានរឹតបន្តឹងជាថ្មីនេះ គឺធ្វើឡើងនៅក្រោយចំនួននៃការឆ្លងថ្មី និងករណីធ្ងន់ធ្ងរក្នុងប្រទេសកើនឡើងវិញ ព្រមទាំងមានការបារម្ភពីមេរោគបំប្លែងថ្មីអូមីក្រុង។

វិធានការតឹងរឹងរក្សាគម្លាតសង្គមឡើងវិញនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះ ដល់ថ្ងៃទី ២ ខែមករា ដោយអនុញ្ញាតឱមានការជួបជុំគ្នាមិនលើសពីបួននាក់ ហើយត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ដោយឡែក សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងផឹកស៊ី ត្រូវតែបិទនៅម៉ោង ៩ យប់ ខណៈរោងកុន និងហាងអ៊ីនធឺណិត បិទនៅម៉ោង ១០ យប់។

គួរជម្រាបថា បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានរាយការណ៍ករណីចំនួនឆ្លងថ្មីនូវត្រឹមថ្ងៃទី ១៦ ធ្នូ មានចំនួនជាង ៧ពាន់នាក់ និងអ្នកស្លាប់ថ្មីចំនួន ៧៣នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបក្នុងប្រទេសនេះកើនដល់ ៥៥ម៉ឺន ២ពាន់ ខណៈអ្នកស្លាប់សរុបកើនជិតដល់ ៤ពាន់ ៦រយនាក់៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកជំទាវ ឱ វណ្ណឌីន៖ នៅឆ្នាំ២០២២ «អូមីក្រុង» អាចនឹងដើរពេញពិភពលោក រួមទាំងកម្ពុជា

ព័ត៌មាន
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២២ ជាឆ្នាំដែលវីរុសអូមីក្រុងដើររាតត្បាតនៅពេញពិភពលោក រួមទាំង…

តើអ្នកវិនិយោគអចលនទ្រព្យ គួរប្រកាន់យកផ្នត់គំនិតបែបណា សម្រាប់ការវិនិយោគរយៈពេលវែង?

ព័ត៌មាន
ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេមើលចាត់ទុកថា ជាការវិនិយោគមួយដែលមានហានិភ័យខ្ពស់ តែក៏អាចហុចផលចំណញខ្ពស់ត្រឡប់មកវិញដែរ។ ទាក់ទង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ