ឧស្សាហកម្ម​រោងភាពយន្ដកូរ៉េខាងត្បូង

ឧស្សាហកម្មរោងកុននៅកូរ៉េខាងត្បូង កំពុងរងទុក្ខធ្ងន់ធ្ងរ ដោយសារតែកូវីដ-១៩


មេរោគរាតត្បាតកូវីដ-១៩ កំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មរោងភាពយន្ដនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយយោងទៅតាមព្យាករណ៍របស់ស្ថាប័នជំនាញមួយ បានឲ្យដឹងថា ប្រាក់ចំណូលរបស់ឧស្សាហកម្មនេះ នៅឆ្នាំ២០២០ អាចនឹងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ។
ឧស្សាហកម្មរោងកុននៅកូរ៉េខាងត្បូង កំពុងរងទុក្ខធ្ងន់ធ្ងរ ដោយសារតែកូវីដ-១៩ (រូបភាព៖ yna.co.kr)
ដោយ

តាមការព្យាករ​របស់​ក្រុមប្រឹក្សា​ភាពយន្ដ​កូរ៉េ បាន​ឲ្យដឹងថា ប្រាក់ចំណូល​រួម​បញ្ចូលគ្នា​នៃ​រោង​បញ្ចាំង​​ភាពយន្ដ​នៅកូរ៉េខាង​ត្បូង ត្រូវបាន​រំពឹងថា នឹងធ្លាក់ចុះ​ដល់ទៅ​ ៦៣,៦% មកនៅត្រឹម​៨២៣ លាន​​ដុល្លារអាមេរិក​ប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ ដែលវា​គឺជា​ចំណូល​មួយទាប​បំផុត​គិតតាំង​ពីឆ្នាំ២០០៤មក។ ការធ្លាក់ចុះ​ប្រាក់ចំណូល​ដ៏គំហុកនេះ គឺត្រូវបានគេដឹងថា បណ្ដាល​មកពី​បញ្ហា​មេរោគ​​រាតត្បាត​កូវីដ-១៩។

ការចូលទស្សនា​ភាពយន្ដ​វិញ ត្រូវបានគេរំពឹងដែរថា នឹងធ្លាក់ចុះ​មកនៅ​ត្រឹម​ ៦០លាន​នាក់​ប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ ដោយ​វា​គឺជាការធ្លាក់ចុះ​ចំនួន​អ្នកទស្សនា​មកនៅទាប​បំផុត​ក្នុងរយៈពេល ២០ឆ្នាំ​កន្លងមកនេះ។

ដោយមាន​ចំនួនភ្ញៀវ និងការ​លក់សំបុត្រ​ចូលទស្សនាភាពយន្ដ​ធ្លាក់ចុះ​យ៉ាងខ្លាំង​យ៉ាងដូច្នេះ មាន​រោងភាពយន្ដ​ធំៗ​ជាច្រើន​នៅកូរ៉េខាងត្បូង បាន​សម្រេច​បិទទ្វារ​សាខា​របស់ខ្លួន​មួយចំនួន ជាបណ្ដោះអាសន្ន។ ជាក់ស្ដែង ដូចជា រោងភាពយន្ដ CGV ដែលជា​រោងភាពយន្ដ​ធំជាងគេ​បង្អស់​ និងមានសាខា​ច្រើន​នៅកូរ៉េ ក៏បាន​សម្រេច​បិទ​​សាខា​របស់ខ្លួន​ប្រមាណ ៣០%​ផងដែរ។ ក្រៅពី​ការ​បញ្ឈប់ប្រតិបត្តិការ​ ក៏មាន​រោងភាពយន្ដខ្លះទៀត បាន​កាត់បន្ថយ​ការងារ​បុគ្គលិករបស់ខ្លួន​ដែរ។

កង្វះ​ខ្សែ​ភាពយន្ដថ្មីៗ ដើម្បីទាក់ទាញ​អ្នក​ចូលចិត្តទស្សនា​ភាពយន្ដ ក៏បាន​ក្លាយជា​បញ្ហាមួយទៀត ដែលធ្វើឲ្យ​ឧស្សាហកម្ម​រោង​ភាពយន្ដនៅកូរ៉េ​កំពុង​ប្រឈម។ នៅក្នុងខែធ្នូនេះ ជាឧទាហរណ៍ គឺ​ជាខែ​ដែលត្រូវ​សម្បូរ​ភាពយន្ដ​​ទស្សនា ប៉ុន្ដែ មានតែ​ខ្សែ​​ភាពយន្ដ​ចំនួន ៣​ រឿង​ប៉ុណ្ណោះ បាន​ចេញដាក់​បញ្ចាំង​​នៅកូរ៉េ​ ដោយសារតែ​ក្រុមហ៊ុន​ផលិត​រឿង​កុន​ជាច្រើនទៀត បាន​ពន្យារពេល​ចេញរឿង​របស់ខ្លួន ដោយបារម្ភ​ពី​ការប៉ះពាល់​ដោយសារតែ​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្មថា ផលនេសាទទឹកសាបឆ្នាំ២០២០ ធ្លាក់ចុះ តែការធ្វើវារីវប្បកម្មកើនឡើង!

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នៅឆ្នាំ២០២០នេះ ចំពោះផលនេសាទក្នុងដែននេសាទនឹងសម្រេចបានប្រមាណ ២៦ម៉ឺន៨ពាន់​តោន​ប…

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែននៅក្នុងចិន រំពឹងថា នឹងជំរុញដោយកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ឬហៅថា Cross-border E-commerceនៅក្នុងប្រទេសចិន ត្រូវបានគេសង្ឃឹមយ៉ាងមុតមាំថា នឹងត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ