ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកូរ៉េខាងត្បូង

កូរ៉េខាងត្បូងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលស្ថានការពិភពលោកកំពុងតានតឹង


ខណៈពេលដែលពិភពលោកទាំងមូលបានផ្ដោតទៅលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះ ប្រជាជនកូរ៉េខាងត្បូងកំពុងសម្រុកនាំគ្នាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃពុធសប្ដាហ៍នេះ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកូរ៉េខាងត្បូង
ដោយ

យុទ្ធនាការ​ប្រកួតប្រជែង​រវាង​បេក្ខជន​ប្រធានាធិបតី​ថ្មី ដែល​កំពុង​មានការ​លេចធ្លោរ​ខ្លាំង​រវាង​បេ​ក​ភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​អភិរក្សនិយម បាន​ធ្វើ​ឡើង​មមាញឹក និង​ស្វិតស្វាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង  បើ​ទោះបីជា ការ​បោះ​ឆ្នោត​នេះ កំពុង​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន រួម​ទាំង​សេដ្ឋកិច្ច​ថមថយ​ចុះ និង​អតិផរណា​កើនឡើង រួម​ទាំង​ភាព​តានតឹង​នៅ​ឧ​ប​ទ្វី​កូរ៉េ រួម​ទាំង​បញ្ហា​សង្គ្រាម​នៅ​អឺរ៉ុប​ខាងកើត​ក៏​ដោយ​។

បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក Lee Jae-myung និង​គូរ​ប្រជែង​មក​ពី​គណបក្ស​អភិរក្សនិយម​គឺ​លោក Yoon Seok-youl ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​ប្រណាំងប្រជែង​ដ៏​តឹងតែង​នៅ​មុន​ការ​បោះ​ឆ្នោត ហើយ​ក៏​កំពុង​តែ​ប្រកៀក​ប្រកិត​គ្នា​នៅ​ក្នុង​ការ​ដំ​ណ្ដើ​ម​យក​តំណែង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​លោក​ម៉ូ ចេ​អ៊ី​ន​។

បញ្ហា​ដែល​ត្រូវ​បាន​លើកយក​មក​ជជែក​វែក​ញ៉ែ​ក​ក្នុង​ការ​ប្រជែង​យក​ដណ្ដើម​តំណែង​ប្រធានាធិបតី​នៅ​អាណត្តិ​នេះ បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ទាំង​ពីរ បាន​ផ្ដោត​សំខាន់​ទៅ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កូរ៉េ​ខាងត្បូង បញ្ហា​កង្វះខាត​នៃ​ការ​សង្គ្រោះ​បន្ទាន់​ពី​រដ្ឋ រួម​ទាំង​បញ្ហា​តម្លៃ​ផ្ទះ​កើនឡើង​ខ្ពស់ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​មាន​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​ជាដើម​។

គួរ​ជម្រាប​ថា ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី Moon Jae-in នៃ​គណបក្ស​ប្រជាធិបតេយ្យ តម្លៃ​អចលនទ្រព្យ​របស់​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​មិន​អាច​ទិញ​ផ្ទះ​បាន ខណៈ​ដែល​ជំងឺ​រាតត្បាត​ក៏​បាន​បំផ្លិចបំផ្លាញ​អាជីវកម្ម​ជា​ច្រើន​ផង​ដែរ​។ 

ដូច្នេះ​ហើយ បញ្ហា​ដែល​បេក្ខភាព​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ផ្តោត​លើ​ការ​ជជែក​ដេញដោល​គ្នា​នោះ គឺ​ភាគច្រើន​ទាក់ទង​នឹង​កែ​កំហុសឆ្គង​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ចាក់ស្រេះ​នៅ​ក្នុង​សង្គម និង​សេដ្ឋកិច្ច​បច្ចុប្បន្ន ជា​ជាង​ការ​កំណត់​ទិស​ដៅ​សម្រាប់​ប្រទេស​នឹង​ទៅ​អនាគត​។

ជាមួយ​គ្នា​នេះ ក្រុម​អ្នកវិភាគ​ខ្លះ​ក៏​បាន​និយាយ​ដែរ​ថា អ្នកបោះឆ្នោត​ជា​ច្រើន​មិនសូវ​ចាប់អារម្មណ៍​លើ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​ដឹកនាំ​ប្រទេស​អ្វី​នោះ​ទេ ប៉ុន្ដែ​អ្វី​ដែល​ពួក​គេ​ចង់បាន​នោះ​គឺ អ្នក​ឡើង​កាន់​តំណែង​បន្ត​ពី​លោក Mook Jae-in ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជាប់​គាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។

យ៉ាងណាមិញ ក្នុង​ការ​ឃោសនា​ប្រជែង​យក​តំណែង​ប្រធានាធិបតី បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ទាំង​ពីរ​នេះ បាន​សន្យា​ថា នឹង​ចំណាយ​ថវិការដ្ឋ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ក្រុម​ដែល​ងាយ​រង​គ្រោះ រួម​ជាមួយនឹង​ការ​ជំរុញ​ដោះស្រាយ​បញ្ហា​តម្លៃ​ផ្ទះ​កំពុង​កើន​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​តំបន់​សេ​អ៊ូ​ល មនុស្ស​ជា​ច្រើន​បាន​បាត់បង់​ប្រាក់​ចំណូល​ក្នុង​វិបត្តិ​ជំងឺ​រាតត្បាត​។

សូម​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាងត្បូង បាន​បោះ​ឆ្នោត​មុន​ថ្ងៃ​កំណត់ (Early Voting) តាំងពី​ថ្ងៃ​ទី​៤​ខែ មីនា​មក​ម្ល៉េះ ហើយ​ថ្ងៃ​បោះ​ឆ្នោត​ចុង​ក្រោយ ផ្ដាច់​ព្រាត់​ក្នុង​តំណែង​ប្រធានាធិបតី គឺ​នៅ​ថ្ងៃ​ទី ៩​ខែមីនា​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអាជីវកម្មអាមេរិករកស៊ីនឹងចិនជួបភាពអាប់អួរកម្រិតណា ចំពេលរដ្ឋាភិបាលប្រទេសទាំងពីរមានភាពតានតឹងកើនឡើង?

ព័ត៌មាន
ក្រុមម្ចាស់អាជីវកម្មអាមេរិក ដែលរកស៊ីនៅក្នុងប្រទេសចិនបានរាយការណ៍ពីភាពអាប់អួរ អំពីប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន …

រុស្ស៊ីនឹងផ្អាកប្រតិបត្តិការយោធាភ្លាម ប្រសិនអ៊ុយក្រែនព្រមធ្វើតាមការចង់បានរបស់ខ្លួន

ព័ត៌មាន
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីត្រៀមខ្លួនរួចរាល់គ្រប់ពេលវេលាដើម្បីផ្អាកប្រតិបត្តិការយោធាភ្លាមៗ ដរាបណាប្រទេសអ៊ុយក្រែនព្រមអនុវត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ