ប្រទេសអូស្រ្តាលី

នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសក្ដែងៗថា ក្រុមមេដឹកនាំប៉ាស៊ីហ្វិកឆ្លើយតប «វិជ្ជមាន» ចំពោះការជំរុញថ្មីរបស់លោក


នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក អេនថូនី អាល់បានីស (Anthony Albanese ) បាននិយាយថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអូស្ត្រាលីទទួលបានការឆ្លើយតបជា«វិជ្ជមាន»ពីក្រុមមេដឹកនាំប្រទេសកោះប៉ាស៊ីហ្វិកចំពោះការចូលរួមការទូតរបស់អូស្ត្រាលី នៅក្នុងការជំរុញទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកនេះ។ ទន្ទឹមនឹងនោះ លោកអាល់បានីសក៏បានផ្តោតទំនាក់ទំនងទៅលើប្រទេស ដែលប្រទេសចិនកំពុងតែជំរុញបង្កើនឥទ្ធិពលរបស់ខ្លួនផងដែរ។
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក អេនថូនី អាល់បានីស (Anthony Albanese )

ប្រទេស​ចិន​មាន​បំណង​បង្កើត​កតិកាសញ្ញា​សន្តិសុខ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ប្រជុំ​កោះ​សូ​ឡូ​ម៉ុ​ន (Solomon) ដែល​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ដែល​ភ័យ​ខ្លាច​វត្តមាន​យោធា​ចិន​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​បាន​កាន់កាប់​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នេះ​។

នៅ​ពេល​គេ​បាន​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​របស់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ចំពោះ​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ថ្មី​របស់​អូស្ត្រាលី​នោះ លោក Albanese នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃអាទិត្យ​ថា «​ការ​ឆ្លើយ​តប​គឺ​មាន​ភាព​វិជ្ជមាន​ខ្លាំង​ណាស់​»​។

លោក អាល់​បា​នី បាន​និយាយ​ថា ផែនការ​សម្រាប់​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​រួម​មាន​សាលា​ហ្វឹកហ្វឺន​ការពារ​ជាតិ ការ​គាំទ្រ​សម្រាប់​សន្តិសុខ​ដែនសមុទ្រ ការ​ជំរុញ​បង្កើន​ជំនួយ និង​ការ​ចូលរួម​ជា​ថ្មី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។

កាសែត Sydney Morning Herald បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យ​ថា បុគ្គលិក​ការពារ​ជាតិ​របស់​ប្រទេស​អូស្ត្រាលី​ចំនួន​ជាង ១០០ នាក់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ប៉ា​ពូ​ញូ​វ​ហ្គី​នី (Papua New Guinea) សម្រាប់​សមយុទ្ធ​យោធា​រួម​គ្នា និង​ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុង​ការ​ដោះស្រាយ​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត និង​រៀបចំ​ការ​បោះ​ឆ្នោត​ទូទៅ​ផង​ដែរ​។

សូម​រំលឹក​ថា រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ថ្មី​លោកស្រី ផេ​នី វ៉ង (Penny Wong) បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ដំណើរ​ទស្សនកិច្ច​បរទេស​ជា​លើក​ដំបូង​របស់​លោកស្រី​បន្ទាប់​ពី​រដ្ឋាភិបាល​កណ្តាល​ឆ្វេងនិយម​បាន​ស្បថសច្ចា​ចូល​កាន់​តំណែង​កាលពី​ស​ប្ដា​ហ៍​មុន​។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi ឯណោះ​វិញ ក៏​កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចំនួន ១០ ស្តី​ពី​សន្តិសុខ និង​ពាណិជ្ជកម្ម​។ នេះ​បើ​តាម​របាយការណ៍​មួយ​ពី​សារព័ត៌មាន AP​។

នាយក​រដ្ឋមន្ត្រី​ប្រទេស​កោះ​ហ្វី​ជី​លោក ហ្វ្រេ​ង បេ​នី​ម៉ា​រ៉ា​ម៉ា (Frank Bainimarama) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​មាន​កិច្ចប្រជុំ​ដ៏​អស្ចារ្យ​មួយ​ជាមួយ​រដ្ឋមន្ត្រី​អូស្ត្រាលី​ដែល​មុន​នេះ​បាន​ប្រាប់​លេខាធិការដ្ឋាន​វេទិកា​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​កថា ប្រទេស​អូស្ត្រាលី​នឹង​ស្តាប់​តាម​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។

ប្រទេស សា​ម៉ា​វ (Samoa) ដែល​ជា​ប្រទេស​កោះ​ក្នុង​ប៉ា​ស៊ី​ហ្វិ​កមួយ​ដែរ​នោះ​បាន​និយាយ​ថា លោក Wang YI រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស Fiji កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សា​ម៉ា​វ​ជា​កន្លែង​ដែល​លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កោះ​នេះ​គឺ​លោកស្រី ហ្វៀ​ម ណា​វ​មី ម៉ា​តា​ហ្វា (Fiame Naomi Mataafa) និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​។

នៅ​ពេល​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វី​ជី គេ​រំពឹង​ថា លោក វ៉ាង យី​នឹង​ជំរុញ​ឱ្យ​បង្កើត​កិច្ចព្រមព្រៀង​តំបន់​មួយ​នៅ​ថ្ងៃ​ចន្ទ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌានឹងនាំចូលធ្យូងថ្មលើកដំបូង ខណៈកំពុងប្រឈមកង្វះខាតថាមពលនាពេលខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនរដ្ឋរបស់ប្រទេសឥណ្ឌា Coal India ដែលជាក្រុមហ៊ុនរករ៉ែធ្យូងថ្មធំជាងគេបំផុតក្នុងពិភពលោកនឹងនាំចូលប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ជំនួសថាមព…

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចមានភាពយឺតយ៉ាវ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីភាពយឺតយ៉ាវនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ដែលគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ