តំបន់អាស៊ីអាគ្នេយ៍

អាស៊ីអាគ្នេយ៍នឹងក្លាយជាតំបន់ ដែលមានមូលដ្ឋានសេដ្ឋកិច្ចល្អបំផុតលើពិភពលោកនាឆ្នាំ២០២៣


ប្រជាជាតិនៅតំបន់អាស៊ីអគ្នេយ៍ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រជាជាតិដែលមានមូលដ្ឋានគាំទ្រដល់កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ប្រចាំឆ្នាំ២០២៣ នេះបើតាមការវិភាគរបស់ក្រុមហ៊ុនធានារ៉ាប់រងមួយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ។
មូលដ្ឋានសេដ្ឋកិច្ចល្អបំផុតលើពិភពលោកនាឆ្នាំ២០២៣ រូបភាព ស៊ីនហួរ

របាយការណ៍"Regional Economic Outlook Asia" របស់ក្រុមហ៊ុន Atradius បានអះអាងថា ទោះបីជាផ្នែកផ្សេងៗនៃពិភពលោកបានរងព្យុះភ្លៀងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអំណោយផល និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅលើពិភពលោកក៏ដោយចុះ ក៏ប្រទេសនានានៅអាស៊ី ជាពិសេសគឺអាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថា នឹងប្រកាសពីកំណើន សេដ្ឋកិច្ចកាន់តែខ្ពស់នៅឆ្នាំ ២០២៣ ។

លោក Bert Burger សេដ្ឋវិទូនៅក្នុងក្រុមហ៊ុននេះ បាននិយាយថា សេដ្ឋកិច្ចអាស៊ីកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរក​កំណើនដ៏ប្រសើរ ហើយអាស៊ីអាគ្នេយ៍វិញ គឺមានមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹងមាំ ។

នៅក្នុងឆ្នាំនេះឥណ្ឌានៅក្នុងនាមជាប្រជាជាតិ ដែលមានប្រជាពលរដ្ឋច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក គឺនឹងទទួលបាន​កំណើន​សេដ្ឋកិច្ចដល់ទៅ ៨%ឯណោះ។ ចំណែកចិន ដែលមានប្រជាពលរដ្ឋ​ច្រើន​ជាងគេ ហើយទើបតែបើកប្រទេសឡើងវិញនៅប៉ុន្មានខែថ្មីៗនេះ គឺអាចនឹងទទួលកំណើនសេដ្ឋកិច្ច ៤,៥%។

ប្រភពដដែលបានឲ្យដឹងទៀតថា កំណើន​សេដ្ឋកិច្ច​នៅប្រទេស​ជប៉ុន​អាចទទួល​បាន​ត្រឹមតែ ០,៧% និងកូរ៉េខាងត្បូងនឹងមានកំណើន ០,៨% ប៉ុណ្ណោះ ដោយសារតែអត្រាអតិផរណាខ្ពស់ ប៉ុន្តែ សម្រាប់ប្រទេសធំៗនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពិន គឺអាចនឹងទទួលបានកំណើន ៤,១% ហើយ ថៃនិង វៀតណាម អាចទទួលបានកំណើន ប្រមាណ ៤% រីឯឥណ្ឌូនេស៊ី គឺ ៣,៦%។

លោក Bert Burger បាននិយាយថា ក្រៅពីប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេនៅអាស៊ី ដូចជា ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង អាស៊ីអាគ្នេយ៍ គឺជាតំបន់​ដែលមានមូលដ្ឋាន​សេដ្ឋកិច្ច រឹងមាំបំផុត ។

លោកបានបញ្ជាក់ថា ជាមួយនឹងសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំរបស់ប្រជាជាតិ​អាស៊ីអាគ្នេយ៍ តំបន់នេះកាន់តែមានភាពធន់​នឹងការប៉ះ​ទង្គិចខាងក្រៅ ដែលធ្វើឱ្យប្រជាជាតិ​នៅក្នុងតំបន់ទំនងជាទទួលបានអត្ថប្រយោជន៍ពីនិន្នាការនៃ​ការធ្វើពិពិធកម្មខ្សែចង្វាក់​ផ្គត់ផ្គង់ពិភពលោកកាន់តែខ្លាំងបន្ថែមទៀត ។

អត្ថបទ ៖ រស់ សុជាតិ




អត្ថបទបន្ទាប់


ថៃដាក់ចេញនូវវិធានការរឹតបន្ដឹងថ្មីលើគណបក្សនយោបាយ

ព័ត៌មាន
គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃបានព្រមានចាត់វិធានការលើគណបក្សប្រជានិយមមួយចំនួនដែលបានស្រែកអួតក្ដែងៗពីគោលនយោបាយគណបក្សរបស…

តើវៀតណាមផែនការអ្វីខ្លះ ក្នុងការដោះស្រាយបញ្ហាតម្លៃរថយន្ដក្នុងស្រុក ដែលមានខ្ពស់ជាងប្រទេសផ្សេងៗ?

ព័ត៌មាន
វៀតណាមដែលជាប្រជាជាតិមួយមានប្រជាពលរដ្ឋសរុបប្រមាណជាជិត១០០លាននាក់ នៅអាស៊ីអគ្នេយ៍ ជាប្រទេសដែលមានទីផ្សាររថយន្តដ៏ធំមួយធៀបនឹង ថៃ និង ឥណ្ឌូនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ