Advertisement
ផ្សារទំនើប​វ័យចំណាស់​នៅកម្ពុជា ផ្អាកដំណើរការ​

ផ្សារទំនើបសុវណ្ណា បានបិទទ្វារផ្អាកដំណើរការហើយ ដូចការគ្រោងទុក!


គិតមកទល់ថ្ងៃទី១៦កញ្ញានេះ គឺមានរយៈពេលប្រមាណកន្លះខែមកហើយ ដែលផ្សារទំនើបសុវណ្ណា ដែលជាផ្សារទំនើបវ័យចំណាស់មួយ ដែលមានអាយុកាលជាង១០ ឆ្នាំមកហើយនោះ ត្រូវបានបិទទ្វារផ្អាកដំណើរការ ដូចទៅនឹងការគ្រោងទុក ទៅតាមអ្វីដែលក្រុមហ៊ុននេះ ធ្លាប់បានអះអាងកាលប៉ុន្មានខែមុននេះ។
ផ្សារទំនើបសុវណ្ណាបានបិទទ្វារផ្អាកដំណើរការដូចការគ្រោងទុក! (រូបភាព៖ សៃ វ៉ាន់ដា)
ដោយ
Advertisement

បើតាម​អ្នកគ្រប់គ្រង​ផ្សារទំនើប​សុវណ្ណានេះ ធ្លាប់បានអះអាង​ប្រាប់​ខេមបូណូមីសថា ការបិទទ្វារ​ផ្អាក​ដំណើរការ​របស់​ផ្សារទំនើប​សុវណ្ណានេះ គឺជា “ការ​ផ្អាក​ប្រតិបត្តិការ​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​ជួសជុល​កែលម្អ និងបានបញ្ជាក់ថា មិនមាន​ការលក់​ទៅឲ្យ​ម្ចាស់ផ្សេងទៀត​នោះឡើយ”។

ជាផ្សារទំនើបមួយ ដែលមានកម្ពស់​៥ជាន់ គឺខ្ពស់​ជាងគេ នៅរាជធានីភ្នំពេញ នឹងធ្លាប់ល្បីល្បាញយូរយារ​ណាស់​មកហើយនោះ ផ្សារទំនើបនេះ​អាចនឹងត្រូវផ្លាស់ប្តូរ​សោភ័ណភាព​ថ្មី​មួយចំនួន​ ក្នុងពេល​ដ៏ឆាប់​ខាងមុខនេះ បើវា​ពិតជា​ដូចអ្វី​ដែល​អ្នកគ្រប់គ្រង​ផ្សារនេះ​ធ្លាប់បាន​បញ្ជាក់មែន។

បើទោះបីជា​អ្នកគ្រប់គ្រង​ផ្សារទំនើបនេះ អះអាងថា ការផ្អាកដំណើរការ​នេះ គឺដើម្បី​កែលម្អ​ផ្នែកខ្លះ ក៏ដោយចុះ ប៉ុន្ដែ អាជីវករ​ផ្សារ​មួយចំនួន ធ្លាប់​បាន​បង្ហើប ​ប្រាប់​ខេមបូណូមីសថា អាគារនេះ​គឺត្រូវបាន​លក់​ទៅឲ្យ​ចិន ដើម្បីធ្វើជា​អគារពាណិជ្ជកម្ម​ទៅវិញ។ អាជីវករ​លក់ដូរ​ ជាច្រើន​បានសម្ដែង​នូវការ​សោកស្ដាយ ចំពោះការ​ផ្អាកដំណើរការ​ផ្សារទំនើបនេះ ដោយថា ពួកគេ​ធ្លាប់តែមកលក់​ដូរ​ជាប្រចាំ​តែបែរជាត្រូវ​ផ្អាករបរ​រកស៊ី​ប្រចាំថ្ងៃរបស់គាត់ ណាមួយទៀត​ពួកគាត់​ក៏ត្រូវ​រងការខាតបង់​ច្រើនដែរ ពីការ​រើចេញនេះ។
ផ្សារទំនើបសុវណ្ណាបានបិទទ្វារផ្អាកដំណើរការដូចការគ្រោងទុក! (រូបភាព៖ សៃ វ៉ាន់ដា)

ផ្សារទំនើប សុវណ្ណា ត្រូវបាន​គេមើលឃើញថា គឺជាផ្សារទំនើប​វ័យចំណាស់​មួយ ក្នុងចំណោម​ផ្សារទំនើប​ចាស់ៗមួយចំនួន​ ដែល​មាន​ប្រតិបត្តិការ​អាជីវកម្ម ស្ថិតក្នុង​ស្ថានភាព​លំបាក​ក្នុងការប្រកួតប្រជែង​ជាមួយនឹង​ផ្សារទំនើប​បរទេស​ថ្មីៗ​ដែលទើប​តែបើក​ដំណើរ​ជាបន្តបន្ទាប់​នៅរាជធានី​ភ្នំពេញ។

ផ្សារទំនើប​សុវណ្ណា គឺជាការ​វិនិយោគ​របស់​ក្រុមហ៊ុនវិនិយោគទុន​អាណិកជន​​កម្ពុជា  (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ក្រៅពីផ្សារទំនើប​សុវណ្ណា ក្រុមហ៊ុននេះ ក៏បានវិនិយោគផ្សារទំនើបសូរិយា និងផ្សារទំនើប​រតនាផ្លាហ្សាផងដែរ ដែលផ្សារទំនើបទាំងនេះ សុទ្ធតែជាផ្សារទំនើប​ចាស់វស្សានៅកម្ពុជា។

 តាមការឲ្យ​ដឹងពីអាជីវករ ដែលលក់​ទំនិញ​ផ្សេងៗ ជាពិសេសអាជីវករនៅក្នុង​ផ្សារទំនើប​សុវណ្ណានេះ បាន​ប្រាប់​ថា ពួកគាត់ត្រូវបាន​អ្នកគ្រប់គ្រងផ្សារ​ប្រាប់​ឲ្យត្រៀមខ្លួន​បិទហាង​តាំងពីមុន ផ្សារនេះ ផ្អាកដំណើរការ ​ដោយក្រុមហ៊ុន​គ្រប់គ្រង​ផ្សារនេះ នឹង​យកអគារផ្សារនេះ ទៅអភិវឌ្ឍ។

ផ្សារទំនើបសុវណ្ណាបានបិទទ្វារផ្អាកដំណើរការដូចការគ្រោងទុក! (រូបភាព៖ សៃ វ៉ាន់ដា)

តាម​អាជីវករ​​លក់ទំនិញ​សម្លៀកបំពាក់​ និងស្បែកជើង នៅក្នុងផ្សារទំនើប​សុវណ្ណា ធ្លាប់ប្រាប់ថា ផ្សារនេះ នឹងត្រូវបិទទ្វារ​នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ ហើយរហូតមក​ទល់នឹងថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៩ ផ្សារទំនើប​សុវណ្ណា​ក៏បានបិទទា្វរ​អគារ​ជាស្ថាពរមែន ។

បែបនេះក្តី រហូតមកទល់​នឹងពេលនេះ គេមិនទាន់ឃើញ​មានសកម្មភាព​នៃការរុះអគារ  ឫសកម្មភាព​សាងសង់អ្វី​នោះទេ ពោលគឺបិទទ្វារ​ស្ងាត់ជ្រាបតែម្តង។

ផ្សារទំនើប​សុវណ្ណា មាន​កម្ពស់​​៥ ជាន់​​មាន​ទំហំ​សរុប​ប្រហែល ១១,១៨៤  ម៉ែត្រការ៉េ លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៥០,០០០ ម៉ែត្រ ការ៉េ ហើយ​មាន​ចំណត​ចំនួន ៤០០ កន្លែង ។ ផ្សារ​ទំនើប សុ​វណ្ណា បើក​នៅក្នុង​ឆ្នាំ ២០០៨ ដែល​វា មាន​ទំហំធំជាង​ផ្សារ​ទំ​នើ​ប​សូរិយា​ចំ​នួន ២០ ភាគ​រយ។

គួរបញ្ជាក់ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ការវិនិយោគ​ផ្សារទំនើប​ខ្នាតយក្ស​ៗ​ជាច្រើន​ត្រូវបាន​សម្រុក​បន្ដសាងសង់​ជាបន្ដបន្ទាប់ តួយ៉ាង​ផ្សារទំនើបជប៉ុន AEON Mall បាន​ពង្រីកសាខា​របស់ខ្លួន​២​សាខា​ហើយ និងគ្រោង​ពង្រីក​សាខា​ទី៣ នៅឆ្នាំបន្ទាប់់នេះ។ ក្រៅពីនេះ គេសង្កេតឃើញថា ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​ក៏បាន​ត្រៀម​បញ្ចេញ​ទុន​រាប់​រយលាន​ដុល្លារឯណោះ ក្នុងការ​វិនិយោគ​ផ្សារទំនើប​នេះដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញវិស័យសំណង់៖ កម្មករជំនាញ ចេញពីសាលា កំពុងមានតម្រូវការច្រើនជាង កម្មករជំនាញចេះតៗគ្នា

ព័ត៌មាន
ស្របពេលដែលវិស័យសំណង់ កំពុងមានសន្ទុះកើនឡើងយ៉ាងគំហុក ធនធានមនុស្ស ក៏ដូចជាកម្លាំងពលកម្មជំនាញដែលបម្រើដល់វិស័យនេះ កំពុងមានតម្រូវការខ្ពស់...

ឱកាស​ស្វែងយល់​អំពី"សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ"!

ព័ត៌មាន
សម្រាប់​លោក​អ្នក​ដែលចង់​ដឹង ចង់​យល់​អំពី​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​អចលនទ្រព្យ នេះ​ជា​ឱកាស​ល្អ​មួយ ដែល​លោក​អ្នក​មិន​គួរ​ខកខាន។
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ