ស្រីលង្កាត្រៀមទទួលយករដ្ឋាភិបាលថ្មីនៅសប្តាហ៍ក្រោយ!

ស្រីលង្កាត្រៀមប្តូរប្រធានាធិបតីថ្មីនៅសប្តាហ៍ក្រោយ ខណៈវិបត្តិសេដ្ឋកិច្ចនៅតែបន្ដដុនដាប


អ្នកនាំពាក្យរបស់សភាស្រីលង្កាបាននិយាយកាលពីថ្ងៃចន្ទនេះថា សភានឹងជ្រើសតាំងប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ ក្រោយពីលោកប្រធានាធិបតី តាបាយ៉ា រ៉ាចាប៉ាស្កា បានយល់ព្រមនឹងចុះចេញពីតំណែងនៅសប្ដាហ៍នេះ។
ស្រីលង្កាត្រៀមប្តូរប្រធានាធិបតីថ្មីនៅសប្តាហ៍ក្រោយ ខណៈវិបត្តិសេដ្ឋកិច្ចនៅតែបន្ដដុនដាប

ការ​សម្រេច​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី ស្រី​លង្កា​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​បាតុករ​បាន​សម្រុកចូល​លំនៅ​ដ្ឋា​ន​របស់​របស់​ពួក​គេ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ទាមទារ​ឲ្យ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ទាំង​ពីរ​នាក់​នេះ ត្រូវ​ចុះ​ចេញពី​តំណែង​ឲ្យ​បាន​ឆាប់​បំផុត នៅ​ចំ​ពេល​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​ស្រី​លង្កា​កំពុង​ដាំ​ក្បាល​ចុះ​កាន់តែ​ខ្លាំង​ហើយ​នា​ពេល​នេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​។

ប្រធានាធិបតី​ស្រី​លង្កា លោក​ហ្កូ​តា​បា​យ៉ា រ៉ា​ចា​ប៉ា​ស្កា (Gotabaya Rajapaksa) គ្រោង​នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ពុធ​ស​ប្តា​ស៍​នេះ​ហើយ ខណៈ​ដែល​ពេល​នេះ ស្រី​លង្កា​ចាប់ផ្តើម​អស់​ប្រេងឥន្ធនៈ អាហារ និង​របស់​ប្រើប្រាស់​ចាំបាច់​ផ្សេង​ទៀត ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ប្រទេស​នេះ ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៨ មក​។

ទោះ​យ៉ាងណា ប្រធាន​សភា​ស្រី​លង្កា លោក ម៉ា​ហីន​ដា (Mahinda Yapa Abeywardena) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សភា​ស្រី​សង្កា​នឹង​ប្រជុំ​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ ហើយនឹង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ប្រាំ​ថ្ងៃក្រោយ​បន្ទាប់​ពី​ការ​ប្រជុំ​នេះ​។

ទោះជា​យ៉ាងណា មេដឹកនាំ​នៃ​ក្រុម​បាតុករ​បាន​និយាយ​ថា អ្នក​តវ៉ា​នឹង​នៅ​កាន់កាប់​លំនៅ​ដ្ឋា​ន​របស់​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​នៅ​ទីក្រុង​កូ​ឡុំ​បូ រហូត​ដល់​មេដឹកនាំ​ទាំង​ពីរ​លាលែង​ពី​តំណែង​យ៉ាង​ពិតប្រាកដ​។

ក្នុ​ន​នោះ​ដែរ មន្ត្រី​ប៉ូ​លី​សបាន​គូសបញ្ជាក់​ថា ក្រុម​បាតុករ​បាន​រក​ឃើញ​ប្រាក់​ប្រហែល 50,000 ដុល្លារ នៅ​ឯ​គេហដ្ឋាន​របស់​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា​។ ហើយ​វី​ដេ​អូ​ក្មេង​ៗ​រាប់​លុយ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​តែ​ម្តង​។

ដោយឡែក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អាន​តូ​នី​អូ ហ្កូ​ថើ​រេស (Antonio Guterres) បាន​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ស្រី​សង្កា​ដោយ​រលូន និង «​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​» ក្នុង​ការ​ឆ្លើ​ត​តប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ​។

លើស​ពី​នេះ​ទៅ​ទៀត មេដឹកនាំ​មក​គណបក្សប្រឆាំង​លោក​សាជី​ថ ព្រី​ម៉ា​ន​ដា​សា (Sajith Premadasa) ដែល​ទទួល​បាន​អាសនៈ​ចំនួន ៥៤ កៅអី​នៅ​ក្នុង​សភា​ក្នុង​ចំណោម​អាសនៈ​សរុប ២២៥ នោះ បាន​និយាយ​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ឈាន​ជើង​ចូល​ជា​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ស្រី​សង្កា​។

លោក​បាន​ថ្លែង​ច្បាស់​ៗ​ថា​៖ «​ក្នុង​នាម​យើង​ជា​បក្ស​ប្រឆាំង​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ភាព​ជា​អ្នកដឹកនាំ ដើម្បី​ដឹកនាំ​ប្រទេស​មក​កាន់​ស្ថិរភាព និង​វ​ឌ្ឍ​ភាព​សេដ្ឋកិច្ច​ឡើង​វិញ ហើយ​យើង​នឹង​តែងតាំង​ប្រធានាធិបតី​ថ្មី នាយក​រដ្ឋមន្ត្រី​ថ្មី ព្រមទាំង​បង្កើត​រដ្ឋាភិបាល​ដ៏​មាន​សមត្ថភាព​មួយ​»​។

លោក Rajapaksa និង លោក រ៉ា​នី​ល មិន​ស្ថិត​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​ទេ នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​សម្រុកចូល​ទៅ​ក្នុង​អគារ​។ ហើយ​ផ្ទះ​ឯកជន​របស់​នាយក​រដ្ឋមន្ត្រី​លោក រ៉ា​នី​ល នៅ​តំបន់​ជាយក្រុង Colombo ដ៏​ធំ​ស្កឹមស្កៃ​នោះ ក៏​ត្រូវ​បាន​ក្រុម​បាតុករ​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​ទី ៩​ខែកក្កដា​ផង​ដែរ ហើយ​ក្នុង​នោះ ជនសង្ស័យ​បី​នាក់​ត្រូវ​បាន​ប៉ូ​លី​ស​ចាប់ខ្លួន​។

គួរ​រំលឹក​ត្រួស​ៗ​ថា សេដ្ឋកិច្ច​ស្រី​លង្កា​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍ តែ​ដោយសារ​តែ​មានការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​បំណុល​ជាតិ​បាន​កើនឡើង គួប​ផ្សំ​នឹង​សម្ពាធ​សេដ្ឋកិច្ច​ពិភពលោក​ផង​នោះ បាន​ធ្វើ​ប្រជាជន​ជន​ទាំង ២២ លាន​នាក់​នៃ​ប្រទេស​កោះ​មួយ​នេះ ជួប​ប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ជា​ច្រើន​រាប់​ចាប់តាំងពី​កង្វះខាត​ប្រេងឥន្ធនៈ អតិផរណា​ក្នុងស្រុក រហូត​ដល់​វិបត្តិ​ថាមពល​ជាដើម​៕




អត្ថបទបន្ទាប់


ចិនព្រមានប្រាប់ប្រទេសក្នុងតំបន់អាស៊ីថា កុំឲ្យជាប់អន្ទាក់ និងក្លាយជា «កូនអុក»របស់ប្រទេសមហាអំណាច

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរបស់ចិន លោកវ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា បណ្តាប្រទេសនានានៅក្នុងតំបន់គួរជៀសវាងការជាប់អន្ទាក…

ឱកាសល្អកម្ររកបាន! បញ្ចុះតម្លៃរហូតដល់ 9% រួមជាមួយគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ពីគម្រោងផ្សារភ្ជាប់នឹងធម្មជាតិពិតៗ អេកូខូលិកសិន

ព័ត៌មាន
ឱកាសល្អកម្ររកបាន សម្រាប់អតិថិជនទិញផ្ទះ ក្នុងគម្រោងហ្គ្រេនស្តា ផ្លាទីនីម អេកូខូលិកសិន ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដានេះ លោកអ្នកនឹងទទួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ