Advertisement
អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនសាំងយ៉ុងកំពុង​ប្រជែងយក​​ចំណែក​ទីផ្សារ​រថយន្ដ​ថ្មី​នៅកម្ពុជា


បើនិយាយពីរថយន្តសាំងយ៉ុង( Ssangyong)គេប្រហែលជាគិតដល់រថយន្តតាក់ស៊ី ដែលដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានា ដែលបាននាំចូលមកពីប្រទេស និងមានវត្តមានជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា។ តែថ្មីៗនេះ ក្រៅពីប្រភេទរថយន្តទេសចរណ៍ ក្រុមហ៊ុនសាំងយ៉ុងនេះ បានផលិតនូវរថយន្តទំនើបៗ ជាលក្ខណៈគ្រួសារជាច្រើនប្រភេទទៀត ដើម្បីបំពេញតម្រូវការទីផ្សារប្រទេសកម្ពុជា ដោយមានរោងចក្រដំឡើងនៅក្នុងប្រទេសកម្ពុជាតែម្តង។
ក្រុមហ៊ុនសាំងយ៉ុងលក់រថយន្តនៅកម្ពុជាបានពី ៣០ទៅ ៤០គ្រឿង ក្នុងមួយខែ
ដោយ
Advertisement

នៅក្នុងកម្មវិធី​សម្ពោធរថយន្តថ្មីម៉ាក Musso Grand របស់ក្រុមហ៊ុន​សាំងយ៉ុង លោក រឿន ឧត្តម ប្រធាន ផ្នែកលក់​ជាន់ខ្ពស់ នៃក្រុមហ៊ុន​សាំងយ៉ុង​ប្រចាំកម្ពុជា​បានឲ្យ​ដឹងថា ការពិត​ទៅរថយន្ត​ដែលផលិត ដោយក្រុមហ៊ុន​សាំងយ៉ុង​មានវត្តមាន​នៅលើប្រទេស​កម្ពុជា​យូរណាស់​មកហើយ គ្រាន់តែថា មិនទាន់មាន Showroom នៅកម្ពុជា។ តែក្រោយមក​កាលពីអំឡុង​ឆ្នាំ២០១៨កន្លងទៅ ដោយមើល​ឃើញពីនិន្នាការ ជាពិសេស​ការនិយម​ប្រើប្រាស់​រថយន្តថ្មី​របស់ពលរដ្ឋ​កម្ពុជា មាន​ការកើន​ឡើងផងនោះ  ទើបក្រុម​ហ៊ុន​សាំងយ៉ុង​សម្រេចចិត្ត​មកបើក Showroomនៅកម្ពុជា ព្រមជាមួយ​នឹងការបើក​រោងចក្រ​​​ដំឡើង​រថយន្តនៅ ក្រុងបាវិត ខេត្តស្វាយ​រៀងផងដែរ។

ប្រធានផ្នែកលក់ជាន់​ខ្ពស់​នៃក្រុមហ៊ុន​សាំងយ៉ុង​ប្រចាំកម្ពុជា​រូបនេះបានឲ្យ​ដឹងថា​ ក្រុមហ៊ុនសាំងយ៉ុង បានចាប់​យកចំណែកទីផ្សារ​រថយន្ត​នៅកម្ពុជា​បានច្រើន​គួរសមដែរ ដោយក្នុងមួយខែ​​ក្រុមហ៊ុន​បានលក់​រថយន្ត​ប្រហែល ៣០ ទៅ៤០គ្រឿង​ ដែលជាហេតុ​ធ្វើឲ្យ​រោងចក្រ​តម្លើងរថយន្ត​របស់ក្រុម​ហ៊ុន មមាញឹក​ក្នុងការដំឡើង​រថយន្ត​ជារៀងរាល់ថ្ងៃ។

លោក រឿន ឧត្តម ប្រធាន ផ្នែកលក់ជាន់ខ្ពស់ នៃក្រុមហ៊ុនសាំងយ៉ុងប្រចាំកម្ពុជា

ចំពោះការប្រើប្រាស់​រថយន្តថ្មី និងមួយទឹកវិញ លោក រឿន ឧត្តម្ភ យល់ឃើញថា ពលរដ្ឋ​កម្ពុជា​ងាកមកប្រើប្រាស់​រថយន្តថ្មី​ច្រើន ដោយសារតែមាន​ការដំឡើង​ពន្ធ​នាំ​ចូលរថយន្ត​មួយទឹកផង ហើយរថយន្ត​ថ្មីក៏មាន​តម្លៃសមរម្យ ដែលស័ក្ដសម​នឹងចំណូល​របស់​ពលរដ្ឋ​ខ្មែរ។ មួយវិញទៀត​ការបើករោង​ចក្រ​ដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន​សាំងយ៉ុង​នៅក្រុង​បាវិត​នាពេលនេះ ក៏​ជួយកាត់បន្ថយ​ការបង់់ពន្ធ​ជាជាងការ​នាំរថយន្ត​ទាំងមូលមក ថែមទាំង​ផ្តល់ការងារ​ដល់ពលរដ្ឋ​បានមួយ​ចំនួនធំ​ទៀតផង។ 

កម្មវិធីសម្ពោធរថយន្តថ្មីម៉ាក Musso Grand របស់ក្រុមហ៊ុនសាំងយ៉ុង
ការតាំងបង្ហញារ​រថយន្ដថ្មី របស់​ក្រុមហ៊ុន សាំងយ៉ុង

ក្រុមហ៊ុនសាំងយ៉ុង​បានបង្ហាញ​ពីយុទ្ធសាស្រ្ត​ទីផ្សារនៅកម្ពុជា ដោយផ្តោត​សំខាន់​ទៅលើតម្លៃ​សមរម្យ ដោយរថយន្ត​គ្រប់ប្រភេទ​របស់ក្រុមហ៊ុន​មានតម្លៃ​ចន្លោះ​ពី ២៧.០០០ ដុល្លារ​អាមេរិក ទៅ៥៩.៥០០​ដុល្លារ​អាមេរិក ដោយគុណភាព​ម៉ាស៊ីន និងច្ចេកវិទ្យា​របស់រថយន្ត​មកពីប្រទេស​អាល្លឺម៉ង់។ ការលក់នៅក្នុង​តម្លៃ​នេះ ថ្នាក់ដឹកនាំរបស់​ក្រុមហ៊ុន​សាំងយ៉ុង​ជឿជាក់ នឹងអាច​ចាប់យក​ចំណែក​ទីផ្សារ​រថយន្ត​បន្ថែម​ទៀត​នៅកម្ពុជា។ ក្រៅពីកម្ពុជាហើយ ក្រុមហ៊ុនសាំងយ៉ុង​ ក៏មានវត្តមាន​នៅតាម​បណ្តាប្រទេស​ជាច្រើន​ក្នុងតំបន់អាស៊ី និងអឺរ៉ុបផងដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបញ្ចេញលក់អង្ករស្ដុកចាស់ កំពុងប៉ះខ្លាំងដល់ទីផ្សារអង្ករថៃ និងវៀតណាម ខណៈកម្ពុជាប៉ះតិចតួច

ព័ត៌មាន
ការបញ្ចេញលក់ស្ដុកអង្ករចាស់របស់ចិន នៅប៉ុន្មានខែថ្មីៗនេះ បាននិងកំពុងធ្វើប្រទេសនាំចេញអង្ករធំៗនៅអាស៊ីអាគ្នេយ៍ដូចជា ថៃ និងវៀតណាមជាដើមកំព...

អស់​តំណែង​ដោយសារ​«ខ្វះ​ការ​ទទួល​ខុស​ត្រូវ​និង​ភូតភរ» លោក ញឹម វណ្ណដា ឥឡូវ​ក្លាយ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល

ព័ត៌មាន
រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​​ពី​អស់​តំណែង​ដោយសារ​តែ​«ខ្វះ​ការទទួល​ខុស​ត្រូវ​និង​ភូតភរ» ចំពោះ​ករណី​បាក់​អគារ​ចិន​នៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ