ទីផ្សារ​កាហ្វេ​វៀតណាម

ហាងកាហ្វេ Starbucks កំពុងជួបការលំបាកប្រជែងយកឈ្នះទីផ្សារ ជាមួយហាងកាហ្វេក្នុងស្រុកវៀតណាម


បើទោះបីជា កាលពីឆ្នាំមុន ហាងកាហ្វេយីហោអន្តរជាតិ Starbucks បានទទួលបានកំណើនចំណូលពីរខ្ទង់ក៏ដោយ ប៉ុន្ដែ ហាងកាហ្វេយីហោរបស់អាមេរិកមួយនេះ នៅតែស្ថិតនៅក្នុងលំដាប់ចំណូលទី៣ តាមពីក្រោយដៃគូប្រជែង ដែលជាហាងកាហ្វេយីហោក្នុងស្រុកនៃប្រទេសវៀតណាមចំនួនពីរទៀត។
ហាងកាហ្វេ Starbucks កំពុងជួបការលំបាកប្រជែងយកឈ្នះទីផ្សារ ជាមួយហាងកាហ្វេក្នុងស្រុកវៀតណាម (រូបភាព៖ VN Express)
ដោយ

នៅឆ្នាំ២០១៩ ចំណូល​របស់​កាហ្វេ Starbucks នៅវៀតណាម រកបាន​ ៣៣,៦ លានដុល្លារអាមេរិក កើនឡើងដល់ទៅ ៣២% ធៀបនឹង​ឆ្នាំ២០១៨ ប៉ុន្ដែ ចំនួនចំណូលនេះ នៅតែ​តាម​ពីក្រោយ​យីហោ​ហាង​កាហ្វេ​នាំមុខទីផ្សារ​នៅវៀតណាម​ចំនួន​២ទៀត​ គឺ​កាហ្វេ Highlands ដែលរកចំណូល​បាន​ប្រមាណ ៩៥​លាន​ដុល្លារ​ និងហាងកាហ្វេ​ Coffee House រកចំណូលបាន​ប្រមាណជាង ៣៧ លាន​ដុល្លារអាមេរិក។

តាមរយៈលេខនេះ បានបង្ហាញឲ្យឃើញថា ហាងកាហ្វេ Starbucks គឺស្ថិតនៅក្នុង​លំដាប់​ចំណូល​ទី៣ សម្រាប់​រយៈពេល​២ឆ្នាំមកហើយ បន្ទាប់ពី​​ធ្លាប់បាន​ឈរលំដាប់​ចំណូលទី២ម្ដង តាមពីក្រោយ​កាហ្វេ Highlands កាលពីឆ្នាំ២០១៧។

ហាងកាហ្វេ Starbucks គឺជាយីហោ​ហាង​កាហ្វេ​បរទេស​​តែមួយ​គត់​នៅ​វៀតណាម ដែលបាន​​ឈរ​ក្នុង​ចំណោម​​កំពូល​​ហាង​កាហ្វទាំង៥ នៅក្នុង​ប្រទេសវៀតណាម ហើយ​ហាង​កាហ្វេ​នេះ គឺបាន​ចូល​មក​​ក្នុង​​ប្រទេស​​វៀតណាម​រយៈពេល ៧ឆ្នាំមកហើយ និងបានពង្រីក​ខ្លួន​​​នៅក្នុង​តំបន់ចំនួន​ ​៤ ដែលមាន​សាខា​សរុប​ចំនួន ៦០ សាខា ធៀបនឹង​ដៃគូប្រជែង គឺហាង​កាហ្វេ Highlands មាន​៣៣៦ សាខា និងហាង​កាហ្វ The Coffee House មានជាង​១៥០​សាខា។

ចំនួនសាខា កាហ្វេ​ Starbucks នៅវៀតណាមនេះ គឺមាន​តិចជាង ១ភាគ៥ ទៅទៀត នៃ​វត្តមាន​របស់​វា ដែលមាន​​នៅក្នុង​ទីផ្សារតំបន់​​អាស៊ីអាគ្នេយ៍។ តួយ៉ាង នៅប្រទេសថៃ Starbucks មានសាខា ៣៣៦ សាខា និង​នៅ​ឥណ្ឌូនេស៊ី មាន​ជាង​៣២០ សាខា។

បើនិយាយ​ពី​​ប្រាក់ចំណេញ​ដុល អត្រា​របស់​កាហ្វេ Starbucks គឺមាន​១៩% តិចជាង​អត្រា​​ចំណេញ​ដុល​របស់​ ហាងកាហ្វេ Higlands ដែលមាន​៦០% និង ហាង​ The Coffee House មាន​៧០% រីឯ​ហាង​កាហ្វេ Phuc Long មានអត្រា ៣៥%។

ហេតុផល​មួយ ដែល​ធ្វើឲ្យ​​អត្រា​ប្រាក់ចំណេញ​ដុល របស់​ហាងកាហ្វេ Starbucks មានទាបជាង ហាងកាហ្វេ​​ខាងលើនេះ គឺដោយសារតែ កាហ្វេ Starbucks បាន​នាំយក​កាហ្វេ​របស់ពួកគេ​មកពី​អាមេរិក ដើម្បីធានា​​បាន​នូវគុណភាព​​ដូចគ្នា​កម្រិត​​សកលលោក ដូច្នេះ ការចំណាយ​ គឺមាន​ខ្ពស់ជាង​ហាងកាហ្វេ​ក្នុងស្រុក។ 

ហាង​កាហ្វេ Starbucks ក៏​ស្ថិត​នៅក្នុង​ចំណោម​​ទីផ្សារ​​កាហ្វេ​បរទេស​មួយចំនួនទៀត នៅវៀតណាម ខណៈដែល​ក៏មាន​​ហាងកាហ្វេ​បរទេស​​មួយចំនួន បាន​ចាកចេញ​​ពីផ្សារ​វៀតណាម​រួចហើយ។ ហាង​កាហ្វេ​បរទេស​ធំៗ ដែលនៅវៀតណាម រួមមាន ហាងកាហ្វេ​មកពីអូស្ត្រាលី Gloria Jean’s Coffees និងហាងកាហ្វេ​របស់​សិង្ហបុរី New York Dessert Coffee។

កាហ្វេ​យីហោ​បរទេស​មួយទៀត ដែលមកពីអាមេរិក គឺហាង​កាហ្វេ The Coffee Bean & Tea Leaf ត្រូវបាន​​គេមើលឃើញថា មានចំណូល​​ធ្លាក់ចុះ ៣០% កាលពីឆ្នាំ២០១៩ ដែលមាន​ចំណូល​នៅត្រឹមតែ ប្រមាណ ៣លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិក​ព្រឹទ្ធសភា​អាមេរិក​៥០​រូប អំពាវនាវ​ឲ្យ​មានការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​កោះតៃវ៉ាន់

ព័ត៌មាន
សមាជិក​ព្រឹទ្ធ​សភាព​ចំនួន​៥០រូប មកពី​គណបក្ស​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក នៅ​សប្ដាហ៍​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ចាប…

ប្រឈមមុខ​នឹង​ការរើសអើង ហើយ​ឥឡូវ​នេះ​កូវីដ​ទៀត បុរសពិការ​ម្នាក់​រៀបរាប់ពី​ការ​តស៊ូ​​ដ៏​លំបាក​លំបិន​ក្នុង​ជីវិត

ព័ត៌មាន
ជំងឺរាតត្បាត​ពិភពលោក​កូវីដ-១៩ បាន​បង្ខំ​ឲ្យ​លោក នាង សារ៉ុម ក្លាយ​ជា​អ្នក​លក់​អចលនទ្រព្យ​ ជា​អាជីព​ដែល​គាត់​មិន​ធ្លាប់​ធ្វើ​ពីមុន​មក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ