កូវីដ១៩ នៅ​កម្ពុជា

បន្ទាប់​ពី​ជាប់​គាំង​រាប់​សប្តាហ៍​ដោយសារ​កូវីដ​១៩ ជនជាតិ​អង់គ្លេស​​បាន​ចាកចេញ​ពី​កម្ពុជា​ត្រឡប់ទៅស្រុក​វិញហើយ


ជនជាតិ​អង់គ្លេស​ចំនួន ១៣០នាក់ ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២០​នេះ ហើយ​បាន​ទៅដល់​ប្រទេស​របស់​ខ្លួន​រួច​ហើយ បន្ទាប់​ពី​មាន​ការលុប​ជើង​ហោះហើរ​នៅ​ក្នុង​តំបន់​ដោយសារ​ការឆ្លង​រាតត្បាត​នៃ​មេរោគ​កូវីដ១៩។
បន្ទាប់​ពី​ជាប់​គាំង​រាប់​សប្តាហ៍​ដោយសារ​កូវីដ​១៩ ជនជាតិ​អង់គ្លេស​​បាន​ចាកចេញ​ពី​កម្ពុជា​ត្រឡប់ទៅស្រុក​វិញហើយ។ (រូបតំណាង ពី Pixabay)
ដោយ

ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ថា “យើង​រីករាយ​ដែល​ការហោះហើរ​ពាណិជ្ជកម្ម​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម អ៊ែរឡាញ បាន​មក​ដល់​ចក្រភព​អង់គ្លេស ហើយ​អ្នក​ដែល​បាន​ហោះហើរ​ ឥឡូវនេះ បាន​ដល់​ផ្ទះ​ពួកគេ​ហើយ។”

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អង់គ្លេស បាន​និយាយ​ថា មានតែ​មនុស្ស ១៣០​នាក់​ប៉ុណ្ណោះ ដែល​បាន​កក់​ជិះ​ជើង​ហោះហើរ​កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដូច្នេះ​ហើយ​នៅសល់​កន្លែង​ទំនេរ​ច្រើន​ទៀត។

ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ជំរុញ​ឱ្យ​អ្នកទាំងនោះ​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ដោយ​នៅឯកោ​តែ​ខ្លួន​ឯង​នៅផ្ទះ។

ស្ថានទូត​បាន​និយាយ​ថា ឱកាស​ក្រោយ​សម្រាប់​វិលត្រឡប់​ទៅកាន់​អង់គ្លេស​វិញ គឺ​នៅ​ថ្ងៃ​សុក្រទី ១៧ ខែមេសា ឆ្នាំ២០២០ តាម​ជើងហោះហើរ​របស់​កូរ៉េអ៊ែរ ដែល​មាន​តម្លៃ ៩៩០ដុល្លារ។

ស្ថានទូត​បាន​បន្ត​ថា សម្រាប់​អ្នក​ដែល​មាន​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ ស្ថានទូត​នឹង​អាច​ពិភាក្សា​អំពី​ជម្រើស​ជា​ប្រាក់​កម្ចី​ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​បាន។

ស្ថានទូត​បាន​និយាយ​ដូច្នេះ​ថា “យើង​សូម​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែង​អំណរគុណ​ដល់​ក្រុម​ការងារ​វៀតណាម​អ៊ែរឡាញ នៅទីក្រុងភ្នំពេញ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ អាជ្ញាធរ​កម្ពុជា​សម្រាប់​ការគាំទ្រ​របស់​ពួកគេ ជាមួយ​នឹង​ការអនុញ្ញាត​ធ្វើ​ដំណើរ​ជាដើម សហសេវិក​របស់​យើង​នៅ​ស្ថានទូត​អង់គ្លេស នៅទីក្រុង​ហាណូយ និង​អ្នក​ដំណើរ​នៅរាត្រីនេះ សម្រាប់​ការសហការ​ដ៏​អស្ចារ្យ​របស់​អ្នក។”

អ្នកដំណើរ​ជនជាតិ​អង់គ្លេស​រាប់​រយ​នាក់​បាន​នៅ​ជាប់គាំង​នៅ​ប្រទេស​កម្ពុជា​រាប់​សប្តាហ៍​មក​ហើយ ដោយសារតែ​មាន​ការ​លុប​ជើង​ហោះហើរ​បន្ទាប់​ពី​មាន​ការ​រាតត្បាត​នៃ​កូវីដ១៩។

នៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក អ្នកដំណើរ​ទាំងនោះ​បាន​បង្កើត​ជាក្រុម ឈ្មោះថា “Stranded in Cambodia UK” ដើម្បី​រៀបចំ​ការហោះហើរ​ពិសេស​ចេញ​ពី​កម្ពុជា ហើយ​ក៏ហាក់​ដូចជា​ខឹង​និង​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​អង់គ្លេស ដែល​មិន​ជួយ​ពួកគេ។

លោក Nick Cross ដែល​បាន​ទៅ​ដល់​ប្រទេស​អង់គ្លេស ហើយ​បាន​និយាយ​នៅ​ក្នុង​ក្រុម​ឈ្មោះ​ថា “Stranded in Cambodia UK” ថា លោក​នឹង​បន្ត​ខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​អ្នក​ផ្សេងទៀត​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ។

លោក Nick Cross បាន​សរសេរ​ដូច្នេះ​ថា "ខ្ញុំ​សូម​បញ្ជាក់​ថា យើង​បាន​បោះជំហាន​ទៅមុខ​យ៉ាង​ធំ​នៅ​ទីនេះ ក្នុងរយៈពេល​ពីរ​សប្តាហ៍​កន្លះ ចុង​ក្រោយ​នេះ ហើយ​នេះ​គឺ​ជា​សក្ខីភាព​នៃ​ការខិតខំ​របស់​អ្នក ដែល​បង្កើត​សំឡេង​រំខាន​តាមរយៈ​ទូរទស្សន៍ វិទ្យុ កាសែត ឬ​អ៊ីម៉េល​ទៅកាន់​សមាជិកសភា ដើម្បី​ឲ្យ​រឿងរ៉ាវ​របស់​យើង​ឮ​ជា​សាធារណៈ។"

លោក Nick Cross បាន​បន្ត​ថា “ទីបំផុត យើង​បាន​ធ្វើ​ឱ្យ​ស្ថានទូត​អង់គ្លេស​ធ្វើ​អ្វី​មួយ ទោះបី​វា​មិនមែន​ជា​អ្វី​ដែល​យើង​ចង់បាន ទាក់ទងនឹង​តម្លៃ​ក៏​ដោយ នេះ​គឺ​ជា​ជំហាន​ឆ្ពោះ​ទៅមុខ​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ពួកគេ​ក្នុង​ការទទួល​ខុសត្រូវ៕”




អត្ថបទបន្ទាប់


ជំងឺកូវីដ១៩ ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​ពិភពលោក ខាត​បង់​ថវិកា​ច្រើន​ជាង​កាល​ជំនាន់​ជំងឺ​សាស៍ ទ្វេដង!

ព័ត៌មាន
មន្ត្រី​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ទី១៦ ខែមេសា នេះ ថា ការ​ខាត​បង់​ចំណូល​ក្នុ​…

ទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារ ត្រូវបាន​ប្រើ​សម្រាប់​ការ​ស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន​នៅកម្ពុជា

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ការអភិវឌ្ឍនិងស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិនៅក្នុងប្រទេស រួមមានភ្នំពេញ សៀមរាប ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ