Advertisement
ទស្សនៈ

តើ​គួរ​បញ្ឈប់​ការ​ឲ្យ​លុយ​អ្នក​សុំទាន​តាម​ផ្លូវ ឬ​ទេ?


និយាយដោយស្មោះត្រង់ ខ្ញុំគ្មានចេតនាមើលងាយអ្នកសុំទាន ពីព្រោះក៏ដឹងថា ពួកគាត់មិនមែនចង់កើតមកវេទនាតោកយ៉ាក​​ដូច្នេះ​ដែរ។ ខ្ញុំក៏សូមទោសដែរ បើទស្សនៈរបស់ខ្ញុំប៉ះពាល់ដល់ទឹកចិត្តលោកអ្នក។
អ្នក​សុំ​ទាន​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ
ដោយ

ប៉ុន្តែ ជាទស្សនៈរបស់ខ្ញុំ ខ្ញុំមិនគាំទ្រដល់ការឲ្យលុយអ្នកសុំទាននៅតាមផ្លូវទេ ដោយខ្ញុំមានហេតុផល និងសំណួរដូចតទៅ៖

១) ខ្ញុំគិតថា បើកាលណាយើងនាំគ្នាឲ្យលុយពួកគាត់ ក៏ដូចជំរុញឲ្យកើតមានអ្នកសុំទាននៅតាមដងផ្លូវកាន់តែច្រើន។ 

២) វាអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ទៅលើអ្នកសុំទាន ព្រោះពេលខ្លះ ខ្ញុំឃើញពេលអ្នកបើកបរម្នាក់ឲ្យលុយអ្នកសុំទានណាម្នាក់ អ្នកសុំទានផ្សេងទៀតឃើញ អាចនឹងសម្រុកនាំគ្នាមកសុំដែរ ក្រែងបានដូចគ្នា។

៣) ចម្ងល់របស់ខ្ញុំមួយ ថាតើអ្នកសុំទានទាំងនេះមានមេក្រុម ឬក្រុមបងតូចបងធំនៅបញ្ជាពីក្រោយ ឬអត់ ? បើមាន លុយដែលឲ្យទៅនោះ ក៏មិនបានដល់ពួកគាត់ជាអ្នកសុំទានដែរ !

៤) អ្នកក្រលំបាកតោកយ៉ាក មិនមែនមានតែអ្នកសុំទាននៅតាមផ្លូវនេះទេ ប៉ុន្តែ ពួកគាត់មិនសុំទាន ពួកគាត់ខំប្រឹងតស៊ូ ដូចជា យើងឃើញអ្នកគាត់ពិការជើង តែគាត់ទៅធ្វើជាអ្នកលាងឡាន គាត់ធ្វើកសិករដាំដុះដំណាំ រកទទួលទានចិញ្ចឹមជីវិតដូចគេឯងដែរ។ ចុះហេតុអ្វីបានជាពួកគាត់នៅតាមផ្លូវនេះ មិនអាចខំរកស៊ីចិញ្ចឹមជីវិតខ្លួនឯងដែរ ?

(រូបភាព៖ ហេង ភារម្យ)

ជាការពិត នៅទីក្រុងធំៗជាច្រើននៅលើពិភពលោក ក៏មានការសរសេរអំពីវត្តមាននៃអ្នកសុំទានដែរនៅតាមដងផ្លូវដែរ សូម្បីនៅប្រទេសអ្នកមាន ដូចជា អាមេរិក អង់គ្លេស បារាំង ។ល។ ប៉ុន្តែ អាជ្ញាធរនៃប្រទេសនីមួយៗ ចាត់វិធានការផ្សេងៗដែលសមស្របនឹងស្ថានភាពប្រទេសនីមួយៗ ដើម្បីដោះស្រាយបញ្ហាអ្នកសុំទាននេះ។ 

ចុះនៅទីក្រុងភ្នំពេញវិញ តើអាជ្ញាធរបានធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាអ្នកសុំទានតាមផ្លូវនេះ ? តើវិធានការនោះមានប្រសិទ្ធភាព ដែរ ឬទេ?៕

អ្នក​សុំទាន​នៅ​តាម​ផ្លូវ​ជា​ទិដ្ឋភាព​ស៊ាំ​ភ្នែក​ទៅ​ហើយ​សម្រាប់​អ្នក​ភ្នំពេញ។ (រូបភាព​៖ ហេង ភារម្យ)
តើ​គេ​គួរ​ដោះស្រាយ​យ៉ាង​ណា​ បញ្ហា​អ្នក​សុំទាននេះ? (ហេង ភារម្យ)



អត្ថបទបន្ទាប់


បើក​ទើប​បាន​៣​ខែ ទូរទស្សន៍​ហ្វេសប៊ុក Dj NANA ទទួល​ការ​គាំទ្រ​ច្រើន​គួរសម

ព័ត៌មាន
កញ្ញា នាង សុវាតនា (គេស្គាល់ថាជា DJ NaNa) ក្នុង​វ័យ​២៩​ឆ្នាំ បាន​បង្កើត​ភាព​ល្បី​ល្បាញ​នៅ​លើ​រលក​ធាតុ​អាកាស​វិទ្យុ លើ​កញ្ចក់​ទូរទស្សន...

តើ​គម្រោង​វិនិយោគ​សំណង់​ចិន​នៅ​កម្ពុជា​អាច​នឹង​ជាប់​គាំង​ឬ​ទេ បន្ទាប់​ពី​ចិន​រឹត​ត្បិត​លំហូរ​មូលធន​ទៅ​ក្រៅ​ប្រទេស?

ព័ត៌មាន
វិធានការ​ទប់ស្កាត់​ការ​ហូរ​ចេញ​នូវ​ទ្រព្យ​ធន​របស់​ប្រទេស​ចិន​គឺ​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ទូទាំង​ពិភព​លោក ក្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ