ស៊ុយអែត​នឹង​បិទ​ស្ថានទូត​នៅ​កម្ពុជា

ស៊ុយអែត​នឹង​បិទ​ស្ថានទូត​នៅ​កម្ពុជា​ពីចុង​ឆ្នាំ​២០២១នេះ​តទៅ


រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត បាន​សម្រេចចិត្ត​នៅថ្ងៃទី២៦ វិច្ឆិកា ថា រដ្ឋាភិបាល​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ នឹង​បិទ​ទ្វារ​ស្ថានទូត​របស់ខ្លួន ប្រចាំ​ទីក្រុង​ភ្នំពេញ ពីដំណាច់ឆ្នាំ​២០២១ តទៅ ។
រូបភាព​ឯកសារ​នៃការចូលជួប​សម្ដែង​ការគួរសម​របស់​លោក​ទូត​ស៊ុយអែត ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន កាលពីខែ​ធ្នូ ឆ្នាំ​២០១៩។ រូបភាព៖ pressocm.gov.kh
ដោយ

យោងតាមប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅថ្ងៃទី២៧ វិច្ឆិកា ដោយ​ស្ថានទូត​ស៊ុយអែត ប្រចាំ​នៅភ្នំពេញ រដ្ឋាភិបាល​ស៊ុយអែត មិនបាន​ផ្ដល់​ហេតុផល​ច្បាស់លាស់​អំពីការសម្រេចចិត្ត​បិទ​ស្ថានទូត​ប្រចាំ​ក្រុង​ភ្នំពេញ​នេះ​ទេ ដោយ​គ្រាន់តែបញ្ជាក់ថា ការផ្លាស់ប្ដូរនេះ​ជាផ្នែក​មួយ​នៃ​ការកែសម្រួលជាបន្តបន្ទាប់របស់​ក្រសួង​ការបរទេស​ស៊ុយអែត ។ 

ប្រកាស​ព័ត៌មានដដែល បន្ត​ថា ប្រទេស​ស៊ុយអែតមានទំនាក់ទំនង​ល្អជាមួយ​កម្ពុជា ហើយ​ទំនាក់ទំនង​ទាំងនេះ នឹង​បន្ត​នៅក្រោម​វិធីថ្មី ។

បន្ទាប់​ពី​ស្ថានទូត​បិទទៅ ក្រសួងការបរទេស​ស៊ុយអែត​នឹងលែងមានបុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀតហើយ ចំណែក​ឯ​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នឹង​អនុវត្តជាបន្ត​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍របស់ខ្លួន ហៅកាត់ថា Sida ។

ប្រទេស​ស៊ុយអែត​ ដែលជា​ប្រទេសធំជាង​គេ​បំផុត​ទី៣ នៅក្នុង​សហភាព​អឺរ៉ុប និង​ធំជាង​គេបំផុត​ទី៥ នៅក្នុង​ទ្វីប​អឺរ៉ុប បើគិត​ពី​ទំហំ​ផ្ទៃដី ៕




អត្ថបទបន្ទាប់


សណ្ឋាគារ​លំដាប់ពិភព​លោក​ផ្កាយ​ ៥ Hyatt Regency Phnom Penh គ្រោង​បើក​ទទួល​ភ្ញៀវឆាប់ៗ​នេះហើយ

ព័ត៌មាន
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) លំដាប់​ផ្កាយ​ ៥ ថ្មីបំផុត ដែល​វិនិយោគ​ក្នុងទឹកប្រាក់​ជិត ១៨០លានដុល្លារ…

វីឡា​កូនកាត់​ម៉ូដ​ថ្មី LV របស់បុរី ប៉េង ហួត ចាប់​បើក​លក់​ទីតាំងថ្មី ក្រោយ​ជោគជ័យ​ខ្លាំង​នៅ​ទីតាំង​ដំបូង

ព័ត៌មាន
ត្រឹមតែរយៈពេល៣ថ្ងៃនៃការបើកលក់ទីតាំងដំបូង កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ តុលា ២០២០ កន្លងទៅនេះ វីឡាកូនកាត់ម៉ូដថ្មី LV របស់បុរី ប៉េង ហួត ត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ