តៃវ៉ាន់

តៃវ៉ាន់ឆ្លើយប្រាប់មហាសេដ្ឋី Elon Musk ថា «កោះតៃវ៉ាន់មិនមែនសម្រាប់លក់ដូរនោះឡើយ»


មហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅមួយរយៈចុងក្រោយនេះ ហាក់មានការលូកមាត់លូកកច្រើន ជុំវិញនឹងបញ្ហាស្ថានការតានតឹងពិភពលោក ទាំងបញ្ហានៅអ៊ុយក្រែន និងបញ្ហារវាងចិន និងកោះតៃវ៉ាន់ជាដើម។ ជាក់ស្ដែង ថ្មីៗនេះ មហាសេដ្ឋកិច្ចលេខ១របស់ពិភពលោកដែលកំពុងជោគជ័យលើមុខជំនួញរថយន្ដអគ្គិសនីនៅក្នុងទីផ្សារចិនរូបនេះ បានលើកឡើងដោយបង្ហាញការគាំទ្រថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន ហើយតៃវ៉ាន់គួរតែក្លាយជាតំបន់រដ្ឋបាលពិសេសមួយរបស់ចិនដីគោក។
តៃវ៉ាន់ ប្រតិកម្មនឹង Elon Musk ដែលចង់ឱ្យកោះនេះស្ថិតក្រោមចំណុះប្រទេសចិន
ដោយ

ប៉ុន្តែ ការលើកឡើងរបស់ Elon Musk បានបញ្ឆេះកំហឹងដល់តៃវ៉ាន់ និងបានបញ្ចេញប្រតិកម្មទៅមហាសេដ្ឋីអាមេរិករូបនេះវិញផងដែរ ដោយកោះតៃវ៉ាន់អះអាងថា ទឹកដីរបស់ខ្លួនមិនមែនជាកោះសម្រាប់លក់ដូរនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលានេះ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ប្រេសិតជាន់ខ្ពស់របស់តៃវ៉ាន់ប្រចាំក្រុងវ៉ាស៊ិនតោន លោកស្រី Hsiao Bi-khim បានបញ្ចេញសារឆ្លើយតបនៅលើបណ្តាញសង្គមទ្វីតធើរបស់លោកស្រី ទៅកាន់លោក Elon Musk ថា តៃវ៉ាន់បានលក់ផលិតផលជាច្រើន ប៉ុន្តែសេរីភាព និងប្រជាធិបតេយ្យរបស់តៃវ៉ាន់ មិនមែនសម្រាប់លក់ដូរឡើយ។

លោកស្រីបន្តថា ចំពោះអនាគតរបស់តៃវ៉ាន់ គឺត្រូវតែកំណត់ដោយសន្តិវិធី គ្មានការបង្ខិតបង្ខំ និងគោរពប្រជាធិបតេយ្យដែលជាបំណងប្រាថ្នារបស់ប្រជាជនតៃវ៉ាន់។

សូមជម្រាបថា ប្រតិកម្មរបស់តៃវ៉ាន់នេះ ធ្វើឡើងបន្ទាប់ពី លោក Elon Musk បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតអង់គ្លេស Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលាថា តៃវ៉ាន់គួរតែយកធ្វើជាតំបន់រដ្ឋបាលពិសេសមួយ ដែលសមហេតុសមផលបំផុតហើយអាចនឹងល្អជាងហុងកុងទៅទៀត ប៉ុន្តែវាប្រហែលធ្វើឱ្យអ្នកខ្លះមិនសប្បាយចិត្តទេ។

សាររបស់អ្នកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោករូបនេះ បានទទួលការស្វាគមន៍ពីចិនដែលតែងតែចាត់ទុកថា តៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក បានអរគុណចំពោះការលើកឡើងរបស់លោក Elon Musk ដែលផ្តល់យោបល់ថា គួរដាក់តៃវ៉ាន់ជាតំបន់រដ្ឋបាលពិសេសមួយរបស់ចិន។

មន្រ្តីរូបនេះ បានបញ្ជាក់នៅលើបណ្តាញទ្វីតធើរបស់ខ្លួនកាលពីសៅរ៍ថា ការផ្សះផ្សាគ្នាដោយសន្តិវិធី និងគំរូប្រទេសមួយប្រព័ន្ធពីរ ដែលបាននិងកំពុងអនុវត្តនៅហុងកុង គឺជាមូលដ្ឋានគ្រឹះរបស់ចិនក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់។ លោកអះអាងថា តៃវ៉ាន់នឹងពេញចិត្តជាមួយនឹងស្វ័យភាពកាន់តែខ្ពស់ក្នុងនាមជាតំបន់រដ្ឋបាលពិសេសមួយ។

គួរកត់សម្គាល់ដែរថា ថ្មីៗនេះ លោក Elon Musk ក៏មានចេតនាបង្ហាញការគាំទ្ររុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនផងដែរ ពោលគឺលោកយល់ឃើញថា ការកាត់ទឹកដីអ៊ុយក្រែនចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី គឺជារឿងត្រឹមត្រូវបើផ្អែកតាមប្រវត្តិសាស្រ្ត ហើយបានធ្វើការស្ទង់មតិក្នុងបណ្តាញសង្គមរបស់លោកទៀតផង។ ប៉ុន្តែការលើកឡើងនេះ ក៏ទទួលរងនូវប្រតិកម្មពីរដ្ឋាភិបាលក្រុងកៀវវិញផងដែរ។

កន្លងមក តៃវ៉ាន់តែងតែប្រាប់ទៅភាគីចិន ឱ្យគោរពអធិបតេយ្យរបស់ខ្លួន ហើយបានត្រៀមរួចជាស្រេចក្នុងការការពារទឹកដីពីការឈ្លានពានណាមួយ។ ទោះយ៉ាងណា នៅថ្ងៃចន្ទ ទី១០ ខែតុលានេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រកាសថា ការធ្វើសង្គ្រាមជាមួយចិន មិនមែនជាជម្រើសសម្រាប់ភាគីទាំងពីរទេ ប៉ុន្តែតៃវ៉ាន់នឹងនៅតែបន្ដជំរុញវិស័យការពារជាតិរបស់ខ្លួន ទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងខ្លាំងនេះ៕

អត្ដបទ៖ នៅ សំភី




អត្ថបទបន្ទាប់


បញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់ពូកសុខភាពអេវើរ៉ន (Everon) មកពីកូរ៉េ សម្រាប់ អ្នកមានបញ្ហាឈឺឆ្អឹងខ្នង

ព័ត៌មាន
ក្រុមហ៊ុន មេហ្គាឌីស នឹងបញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់ពូកសុខភាព អេវើរ៉ន មកពីប្រទេសកូរ៉េ ដែលអាចជួយដល់អ្នកមានបញ្ហាឆ្អឹងខ្នង ។

កម្ពុជា និងវៀតណាមនាំមុខនៅអាស៊ាន ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ និងការស្ដារសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការដោះស្រាយវិបត្តិកូវីដ១៩បានល្អជាងគេ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ