តៃវ៉ាន់រំឭកប្រាប់អាមេរិក!

តៃវ៉ាន់រំឭកប្រាប់អាមេរិកពី “ការធានាសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន” ខណៈកំពុងប្រឈមមុខនឹងសម្ពាធខ្លាំងពីទីក្រុងប៉េកាំង


មេដឹកនាំកំពូលរបស់តៃវ៉ាន់ស្រី Tsai Ing-wen បានប្រាប់អភិបាលរដ្ឋ Indiana របស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទទី២២ ខែសីហានេះថា កោះតៃវ៉ាន់ចង់បានការធានាថា ប្រទេសដៃគូរបស់តៃវ៉ាន់ទាំងអស់នឹងទទួលបានការផ្គត់ផ្គង់បន្ទះឈីបដែលអាចទុកចិត្តបាន ឬក៏ហៅថា បន្ទះឈីបបែបប្រជាធិបតេយ្យ ហើយមេដឹកនាំតៃវ៉ាន់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា ប្រទេសប្រជាធិបតេយ្យផ្សេងៗទៀត ត្រូវតែសហការគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
តៃវ៉ាន់រំឭកប្រាប់អាមេរិកពី ការធានាសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន

អភិបាល​រដ្ឋ​អ៊ីនឌីយ៉ាណា (Indiana)​ លោក​ Eric Holcomb ​កំពុងធ្វើទស្សនកិច្ច​នៅ​តៃវ៉ាន់ ​ដែលនេះ​ជា​ដំណើរ​ទស្សន​កិច្ច​លើកទី៣ហើយ​នៅ​ក្នុងខែនេះ​ សម្រាប់​​​គណៈប្រតិភូ​អាមេរិក​​​បន្ទាប់ពី​ប្រធានសភា​​អាមេរិក​​លោក​ស្រី​ Nancy Pelosi បានបំពេញ​​ទស្សន​កិច្ច​​​រយៈ​ពេល​ខ្លី​​នៅ​តៃវ៉ាន់​​ដែល​បាន​ធ្វើឱ្យ​​ប្រទេស​ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង ​ព្រោះ​ចិន​បាន​ចាត់ទុកតៃវ៉ាន់ថា​ជាទឹកដីរបស់ខ្លួន​។​

ក្រោយ​ពេល​មួយសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី​ Pelosi ​គឺមាន​​សមាជិកសភាអាមេរិកចំនួន ៥ រូបទៀត​​​ ដឹកនាំដោយសមាជិកព្រឹទ្ធសភា គឺ​​លោក​ Ed Markey ក៏​បានទៅបំពេញទស្សនកិច្ច​នៅតៃវ៉ាន់​នេះ​ផង​ដែរ​។​​

លោក Holcomb ដែលជាអភិបាលរដ្ឋ​ អ៊ីនឌីយ៉ាណា គ្រោង​នឹង​ជួប​ក្រុម​តំណាង​ឱ្យ​ក្រុម​ហ៊ុន​ផលិត​បន្ទះឈីប​​របស់​តៃវ៉ាន់​មួយ​ចំនួន​​នៅ​ក្នុងដំណើរ​​​ទស្សន​កិច្ច​​នេះ ​​នៅ​ចំពេល​មានការពង្រីកទំនាក់ទំនងរវាងរដ្ឋ​​របស់​លោក​ និង​កោះ​តៃវ៉ាន់​​​ដែលជាមូល​ដ្ឋាន​​របស់​ក្រុម​ហ៊ុន​​ផលិតបន្ទះឈីប​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក។

លោកស្រី​ សៃ អ៊ីនវេន មេដឹកនាំ​​តៃវ៉ាន់​​បាននិយាយថា សន្តិសុខសេដ្ឋកិច្ច​ គឺជាសសរស្តម្ភដ៏​សំខាន់​នៃ​សន្តិសុខជាតិ​ និង​ក្នុងតំបន់​។ តៃវ៉ាន់មានឆន្ទៈ និងអាចពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយដៃគូប្រជាធិបតេយ្យ​ក្នុងការកសាង​ខ្សែចង្វាក់​​ផ្គត់ផ្គង់​ប្រកបដោយនិរន្តរភាពសម្រាប់ការផលិតផ្គត់ផ្គង់បន្ទះឈីបបែបប្រជាធិបតេយ្យ។

លោកស្រី ​សៃ ​​បាននិយាយថា​ រដ្ឋ​ Indiana របស់អាមេរិក ​បាន​ត្រៀម​ខ្លួន​​ក្លាយជាមជ្ឈមណ្ឌលសម្រាប់​បច្ចេកវិទ្យាបន្ទះឈីប​បន្ទាប់ពី​ការចុះហត្ថលេខាឱ្យ​ចូល​ជា​ធរ​​មាន​នូវ​ច្បាប់មួយ ​របស់​​សហរដ្ឋអាមេរិក​ស្ដីពី​ការ​​ឧបត្ថម្ភធនដល់ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីប​​ក្នុងស្រុក ខណៈ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​​និង​កំពុង​ប្រកួតប្រជែង​ជាមួយក្រុម​ហ៊ុន​របស់​ចិន​ និង​ប្រទេស​​ផ្សេងទៀត​។​ សូម​បញ្ជាក់​ថា ពេល​នេះ​ក្រុម​ហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប​ធំបំផុត​របស់តៃវ៉ាន់ កំពុងសាងសង់​រោងចក្រ​មួយ​ក្នុង​តម្លៃ ១២ពាន់លានដុល្លារនៅរដ្ឋ​ Arizona ​សហរដ្ឋអាមេរិក​ផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើបំណុលសាធារណៈវៀតណាមនៅ៥ឆ្នាំចុងក្រោយនេះ មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ប្រទេសវៀតណាម នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ហាក់មានការគ្រប់គ្រងបំណុលសាធារណៈបានយ៉ាងល្អ ដោយកម្រិតបំណុលមានការថយចុះគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង …

ចិនទម្លាក់អត្រាការប្រាក់គោលដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្ដែមិនទម្លាក់ចោលវិធានការគ្មានកូវីដ១៩ដ៏តឹងរ៉ឹងឡើយ

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនម្តងទៀតនៅថ្ងៃចន្ទទី២២សីហា ស្របពេលដែលអ្នកតាក់តែងគោលនយោបាយទីក្រុងប៉េកាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ