បឹងតាមោក

គម្រោងផ្សារបន្លែបឹងតាមោក មិនទាន់ចេញរូបរាងផង ឥឡូវរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីបឹងតាមោក ៧៥ហិកតាទៀត ដើម្បីធ្វើសួន និងឧទ្យានធម្មជាតិ


ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៧៥ហិកតា ដែលស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កើតជាសួន និងឧទ្យានធម្មជាតិសាធារណៈ ខណៈដែលគម្រោងផ្សារបន្លែ២០ហិកតា នៅបឹងតាមោកដែរនេះ ហាក់នៅមិនទាន់ចេញរូបរាងអ្វីនៅឡើយនោះទេ។
គម្រោងផ្សារបន្លែបឹងតាមោក មិនទាន់ចេញរូបរាងផង ឥឡូវរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីបឹងតាមោក ៧៥ហិកតាទៀត ដើម្បីធ្វើសួន និងឧទ្យានធម្មជាតិ(រូបភាព៖Facebook)
ដោយ

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា «​ការ​បង្កើត​ជា​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​នៅ​លើ​ផ្ទៃដី​បឹង​តា​មោក​នេះ អាច​ចាត់​ទុក​ថា ជា​តំបន់​ប៉ូ​ល​មួយទៀត សម្រាប់​ការ​លំហែ​កំសាន្ត ព្រោះថា​សព្វថ្ងៃ​នេះ បើ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ពលរដ្ឋ​ភាគច្រើន​ទៅ​កោះ​ពេជ្រ មាត់ ទន្លេ មុខ​វាំង​អ៊ីចឹង ដូច្នេះ​គេ​ចង់​បង្វែរ​ទិស​ដៅ​កម្សាន្ដ​ខ្លះ ដោយ​ប្រជាជន​របស់​យើង​ឥឡូវ​ច្រើន ចឹ​ង​យើង​បង្កើត​ប៉ូ​ល​សម្រាប់​កម្សាន្ដ​ច្រើន ដើម្បី​បង្ក​លក្ខណៈ​ស្រួល​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ មិន​ចាំបាច់​ជិះ​ទៅ​ឆ្ងាយ​»​។

លោក​បាន​បន្ថែម​ថា «​បើ​សួរ​ថា វា​ដំណើរការ​ដល់​ណា​ហើយ គឺ​វា​នៅទេ ព្រោះ​លិខិត​ទើបតែ​ចេញ​ថ្មី​ៗ​នេះ​ហ្នឹង ហើយ​ទំហំ​នៃ​ការ​អភិវឌ្ឍ​វា​ធំ ចឹ​ង​ហើយ​ត្រូវការ​ពេលវេលា​សិក្សា​ឲ្យ​បាន​ច្បាស់​សិន ដូច​ជា​រឿង​យក​ដី ២០​ហិ​កតា​ធ្វើ​បឹង​តា​មោក​កាលពីមុន​នឹង​ចឹ​ង គេ​ធ្វើ​ដឹង​តែ​ធ្វើ​ហើយ គ្រាន់តែ​យូរ និង​ឆាប់ ហើយនឹង​ធ្វើ​បណ្តើរ​ៗ​ទៅ​តែ​ម្តង​»​។

សូម​ជម្រាប​ថា បឹង​តា​មោក (​បឹង​កប់​ស្រូវ​) មាន​ទំហំ ជាង ៣​ពាន់​ហិ​កតា ជា​សម្បត្តិ​សាធារណៈ​របស់ ដែល​កន្លង​ទៅ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កាត់​យក ២០​ហិ​កតា សម្រាប់​ធ្វើ​ជា​ផ្សារ​ធ្វើ​ជា​ផ្សារ​បន្លែ និង​ចំណតរថយន្ត​ឈ្នួល ហើយ​ពេល​នេះ បាន​សម្រេច​កាត់ ៧៥​ហិ​កតា​ទៀត ដើម្បី​បង្កើត​ជា​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ លើកទឹកចិត្តឲ្យប្រើប្រាស់សេវាអេឡិចត្រូ​និ​ចសម្រាប់ទូទាត់ អំឡុងពេលមានបញ្ហា Covid-19

ព័ត៌មាន
អំឡុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបប្រទះនូវបញ្ហាញាំញី ដោយ មេរោគ Covid-19នោះ ធនាគារជាតិនៃកម្ពុជា បានប្រកាសលើកទឹកចិត្ត ឲ្…

ទីបំផុត! តម្លៃភាគហ៊ុនធនាគារអេស៊ីលីដា ត្រូវបានកំណត់យក ១៦.២០០រៀល ក្នុងមួយភាគហ៊ុន!

ព័ត៌មាន
ក្រោយពីបានបិទបញ្ចប់ការបើកឲ្យមានការកំណត់តម្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រួចមក នៅទីបំផុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ