អាជីវកម្មទេសចរណ៍

រាជរដ្ឋាភិបាលបន្តលើកលែងការយកពន្ធ៦ខែទៀត លើអាជីវកម្មទេសចរណ៍ក្នុងរាជធានី-ខេត្តមួយចំនួន


រាជរដ្ឋាភិបាលកម្ពុជា បានបន្តលើកលែងការយកពន្ធដល់អាជីវកម្មក្នុងវិស័យទេសចរណ៍សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ដោយសារវិស័យនេះ ជាវិស័យស្នូលមួយក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបានរងគ្រោះខ្លាំង ដោយសារតែវិបិត្តកូវីដ១៩ នាពេលកន្លងមក។ ក្នុងនោះ អាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ត្រូវបានលើកលែងការយកពន្ធ រយៈពេលពេល ៦ខែ បន្ថែម ខណៈខេត្តដទៃត្រូវពន្យារពេលការចុះធ្វើសវនកម្មនៅក្នុងឆ្នាំ២០២១។
ប្រាសាទ​អង្គរវត្ត​ រូបភាព៖ ហេង ភារម្យ

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​សាទរ​ចំពោះ​ការ​បន្ដ​លើកលែង​ពន្ធ​ពី​សំណាក់​រាជរដ្ឋាភិបាល​ចំពោះ អាជីវកម្ម​ទេសចរណ៍ ដែល​វា​គឺជា​ការ​ចូលរួម​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​នេះ ដើម្បី​បន្ដ​លើក​ស្ទួយ​ដល់​ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ​,​ផ្ទះសំណាក់​,​ភោជនីយដ្ឋាន និង​ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​មាន​សកម្មភាព​អាជីវកម្ម នៅ​ក្នុង​បណ្ដា​រាជធានី​-​ខេត្ត​ចំនួន ដូច​ជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប ខេត្តកំពត ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២២​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ​។  ដោយឡែក ករណី​មាន​បំណុល​មុន​វិបត្តិ​កូ​វី​ដ​១៩ សម្រាប់​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​ដទៃ​ទៀត ត្រូវ​ពន្យារពេល​ការ​ចុះ​ធ្វើ​សវ​នក​កម្ម​នៅ​ក្នុង​ឆ្នាំ​២០២១ តែ​អាជីវកម្ម​ទាំងនេះ នៅ​តែ​មាន​កាតព្វកិច្ច ដាក់​លិខិត​ប្រកាស​ពន្ធ​អាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម ជា​រៀង​រាល់​ខែ អំឡុង​ពេល​លើកលែង​នេះ​។ 

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា គូសបញ្ជាក់​ថា សព្វថ្ងៃ ចរន្ត​ទេសចរ​ផ្ទៃក្នុង​ចាប់ផ្ដើម​មាន​ស្ទុះ​ងើបឡើង​វិញ ក៏​ពិតមែន តែ​ចរន្ត​ទេសចរ​បរទេស​ហាក់​មាន​កំណើន​យឺត​នៅឡើយ​។ ទន្ទឹម​នឹង​ការ​ងើបឡើង​វិញ​ជា​បណ្ដើរ​នូវ​វិស័យ​ទេសចរណ៍ អ្នកជំនាញ​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ផង​ដែរ ពី​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ ប្រភេទ​អូ​មី​ក្រុង នា​ពេល​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​អាច​ជា​ការ​រំខាន​ដល់​សកម្មភាព​នៃ​វិស័យ​ទេសចរណ៍​។

បើ​តាម​អ្នកជំនាញ វិស័យ​ទេសចរណ៍​គឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច កាលណា​វិស័យ​ទេសចរណ៍​មានការ​ជាប់​គាំង នោះ​ចង់​ឬ​មិន​ចង់ វា​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។ ដើម្បី​ឱ្យ​វិស័យ​ទេសចរណ៍​អាច​វិល​ទៅ​រក​ប្រក្រតី​ភាព ទាំង​ក្រសួងទេសចរណ៍ និង​អ្នក​ពាក់ព័ន្ធ បាន​កែសម្រួល​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ជា​បន្តបន្ទាប់ ដូច​ជា ប្រភេទ​អេកូ​ទេសចរណ៍​,​ទេសចរណ៍​បែប​វប្បធម៌ ក៏​ដូច​ជា ការ​ជំរុញ​បន្ថែម​នូវ​ទីតាំង​ទេសចរណ៍​នៅ​តាម​តំបន់​មាត់សមុទ្រ ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជ្រូករស់ខ្លួនឯង ដូច្នេះមិនចាំបាច់ ក្នុងការដេញថ្លៃនាំចូលជ្រូករស់នោះទេ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ជ្រូករស់ដ…

Facebook គំរាមដកខ្លួនចេញពីអឺរ៉ុប ប្រសិនបើអឺរ៉ុបមិនអនុញ្ញាតឲ្យខ្លួនរក្សាទុកទិន្នន័យអ្នកប្រើប្រាស់

ព័ត៌មាន
ក្រុមហ៊ុនមេរបស់ Facebook គឺក្រុមហ៊ុន Meta បានព្រមានក្នុងសប្តាហ៍នេះថា ខ្លួនអាចបិទប្រតិបត្តិការ Facebook និង Instagram នៅអឺរ៉ុប ប្រសិនប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ