ចំណូលពន្ធដារ ៥ខែ ឆ្នាំ២០១៩

ចំណូលពន្ធដារ​ប្រមូលបាន​ជាង ១.៣០០ លានដុល្លារអាមេរិក នៅ ៥ខែ ឆ្នាំនេះ


គិតចាប់ពីខែ មករា ដល់ខែឧសភា ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលដារ និងពន្ធអាករគ្រប់ប្រភេទ ជាង ១.៣៣៥ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ កើនឡើង ប្រមាណជាង ២៩១លាន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយថ្មីៗនេះ។
ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ)
ដោយ

ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ បានបង្ហាញថា ក្នុង​រយៈពេល៥ខែ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធដារគ្រប់​ប្រភេទ​បានជាង ១. ៣៣៥​ លានដុល្លារ កើនលើស​ឆ្នាំមុន​ជិត ៣០០ លានដុល្លារ។

របាយការណ៍បាន​បង្ហាញ​ទៀតថា នៅខែឧសភា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បានជាង ១៨៥ លានដុល្លារស្មើ​នឹងជាង ៨ភាគរយនៃផែនការ​ ដែលបានកំណត់ ពោលគឺបាន កើនឡើង​ចំនួន ជាង ៥១ លានដុល្លារ បើធៀបនឹង​ខែឧសភាឆ្នាំ ២០១៨។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ គឺជា​ស្ថាប័ន​ប្រមូលចំណូលជូន​ជាតិ​ដ៏សំខាន់​មួយ​បន្ទាប់ពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់ ចំណូល​ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ត្រូវសម្រេច​បានឲ្យបាន ៩,៦៩% នៃផលិតផល​ក្នុងស្រុកសរុប។ រីឯ ចំណូល​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ ត្រូវសម្រេច​ឲ្យបាន ៩,៧៨% នៃផលិតផល​ក្នុងស្រុកសរុប។ 

នៅពេញមួយឆ្នាំ ២០១៨ កន្លងទៅនេះ អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រមូលពន្ធ-អាករគ្រប់​ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យចំណូល​អនឡាយ សរុបមានប្រមាណ ២,២ ពាន់លា​នដុល្លារ​អាមេរិក ដែលស្មើនឹង​ប្រមាណជាង ១១៤% នៃផែនការ​ប្រចាំឆ្នាំ ដែលបាន​កំណត់។ ហើយបើ​ធៀបនឹងឆ្នាំ ២០១៧ ឃើញថា ចំណូល​នៅឆ្នាំ ២០១៨ មានការកើនឡើងជាង ១៣%។ នេះបើតាមរបាយការណ៍​ពីអគ្គនាយកដ្ឋាន​ពន្ធដារ។​

ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេច​ឱ្យលើសផែនការ​ឱ្យបាន​ជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹង​បន្តអនុវត្ត​យ៉ាងម៉ឺងម៉ាត់ ​និងប្រកបដោយប្រសិទ្ធភាព​ខ្ពស់ថែមទៀត នូវគោលនយោបាយ​កែទម្រង់ស៊ីជម្រៅ​របស់រាជរដ្ឋាភិបាល។ និងបានផ្តល់អនុសាសន៍​ណែនាំមន្ត្រីរបស់ខ្លួន​បន្តឱ្យបន្តខិតខំ​ពង្រឹងការអនុវត្ត​ច្បាប់ វិន័យការងារ និងត្រូវមានភាព​ទន់ភ្លន់​តែម៉ឺងម៉ាត់ ដោយផ្អែកលើ​ទិដ្ឋភាពច្បាប់ ក្នុងការផ្តល់​សេវាជូន​អ្នកជាប់ពន្ធ និងការគ្រប់​គ្រងប្រមូលចំណូល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


“ព្រឹត្តិការណ៍ដ៏ធំប្រចាំប្រវត្តិសាស្រ្ត” របស់ប្រេងឥន្ធនៈ TOTAL EXCELLIUM

ព័ត៌មាន
ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់នឹងប្រារព្ធនូវយុទ្ធនាការអន្តរជាតិថ្មីមួយសម្រាប់ប្រេងឥន្ធនៈ TOTAL EXCELLIUM របស់ខ្លួន។

កម្មវិធី​“ទិញ​ផ្ទះ​ឈ្នះ​ខុនដូ” និង​ការ​បញ្ចុះ​តម្លៃ​ ៦% របស់ បុរី ប៉េង ហួត បន្ត​​ដល់​​ដាច់​ខែ​មិថុនា

ព័ត៌មាន
ដើម្បីថ្លែងអំណរគុណ ក៏ដូចជាឆ្លើយតបចំពោះសំណូមពរយ៉ាងច្រើនពីអតិថិជនដែលតែងតែគាំទ្រ បុរី ប៉េង ហួត យើងខ្ញុំសូមបន្តផ្តល់ជូននូវ ប្រម៉ូសិនដ៏សម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ