រថយន្ដអគ្គិសនី Tesla

Tesla ប្រាប់ចិនថា «កុំបារម្ភព្រោះម៉ាស៊ីនថតមាននៅលើរថយន្តខ្លួនដំណើរការតែនៅអាមេរិកប៉ុណ្ណោះ»


ក្រុមហ៊ុន Tesla បានចេញមកបញ្ជាក់ជាថ្មីប្រាប់ទៅកាន់រដ្ឋាភិបាលចិនថា សូមកុំបារម្ភចំពោះកាមេរ៉ាមានដែលមានក្នុងរថយន្ដនេះ ព្រោះវាដំណើរការតែនៅអាមេរិកប៉ុណ្ណោះ នៅចិនមិនដំណើរការនោះទេ។ ការបញ្ជាក់ទៅកាន់រដ្ឋាភិបាលចិនយ៉ាងដូច្នេះ បន្ទាប់ពីក្រុមហ៊ុន Tesla របស់អាមេរិកមួយនេះ កំពុងស្ថិតក្នុងការតាមដានត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណាក់រដ្ឋាភិបាលចិន ដោយសង្ស័យថារថយន្ដនេះ លួចយកព័ត៌មានសម្ងាត់ពីប្រទេសចិន។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មាន Reuters។
(រូបតំណាង) ឥណ្ឌូនេស៊ីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនយក្សTesla របស់អាមេរិក
ដោយ

ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិ​ក គឺ Tesla កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ស៊ី​ប​របស់​រដ្ឋាភិបាល​ចិន ដ្បិតថា​ចិន​កំពុង​ត្រួតពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ផលិតផល​រថយន្ដ​របស់​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ ដោយ​បារម្ភ​ថា កាមេរ៉ា​បំពាក់​លើ​រថយន្ដ​នេះ អាច​នឹង​លួច​យក​ព័ត៌មាន​នានា​ពី​ប្រទេស​ប្រទេស​។ ក្រោយ​ពី​ចិន​ដាក់​ការ​សង្ស័យ និង​តាម​រឹតត្បិត​ខ្លាំង​ទៅ​ៗ ក្រុមហ៊ុន Tesla បាន​ចេញ​មុខ​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា បើ​រថយន្ដ​ខ្លួន​ពិតជា​ធ្វើ​ចារកម្ម​លួច​ទិន្ន័យ​ពី​ប្រ​ទេ​សិន​មែន​នោះ ក្រុមហ៊ុន​ច្បាស់​ជា​ត្រូវ​បិទទ្វារ​ដោយ​គ្មាន​ការ​តវ៉ា​អ្វី​នោះ​ទេ​។

យ៉ាងណាមិញ នា​ពេល​ថ្មី​ៗ​នេះ​ដែរ នៅ​លើ​គណនី Tesla ក្នុង​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន Weibo, ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក​ដ៏​ធំ​មួយ​នេះ​បាន​សរសេរ​ថា​៖ «​មុខងារ​ម៉ាស៊ីន​ថត​ដែល​បំពាក់​ក្នុង​រថយន្ត​តេ​ស្លា មិន​ដំណើរការ​នៅ​ក្រៅ​សហរដ្ឋអាមេរិក​ទេ សូ​ម្បី​តែ​នៅ​សហរដ្ឋអាមេរិក ក៏​ម្ចាស់​រថយន្ត​អាច​ជ្រើសរើស​បាន​ដោយ​ខ្លួនឯង​ថា ត្រូវ​បើក​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា​របស់​ខ្លួន​ដែរ​ឬ​ក៏​អត់​។​»

ការ​ចេញ​មក​អះអាង​របស់​តេ​ស្លា​ដូចនេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​ការ​រដ្ឋាភិបាល​ចិន​បាន​ចេញ​បម្រាម​ហាមឃាត់​យោធា​របស់​ខ្លួន​ប្រើប្រាស់​រថយន្ដ Tesla របស់​អា​មេ​រិ​ក​នេះ ដោយហេតុ​ថា ខ្លួន​បារម្ភ​ពី​ការ​ប្រមូល​ទិន្នន័យ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​ដំឡើង​នៅ​លើ​រថយន្ដ​នោះ ដែល​អាច​នឹង​លួច​យក​នូវ​ព័ត៌មាន​សំខាន់​ៗ​ពី​ប្រទេស​ចិន ឲ្យ​ទៅ​សហរដ្ឋអាមេរិក​។

យ៉ាង​មិ​ញ​លោក Elon Musk ស្ថា​បិ​ក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​តេ​ស្លា បាន​ចេញ​មក​ច្រានចោល​រួច​ហើយ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ដោយ​លោក​បាន​ឆ្លើយ​តប​ថា ក្រុមហ៊ុន​របស់​លោក​នឹង​បិទទ្វារ​ឈប់​រកស៊ី​នៅ​ចិន​តែ​ម្តង បើសិនជា​រថយន្ត​តេ​ស្លា ពិតជា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ចារកម្ម​មែន​នោះ​។

ពុំ​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ពី​ភាគី រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​នោះ​ទេ ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​គេ​នៅ​ចាំ​បាន​ថា​កន្លង​មក ក្រុង​ប៉េ​កាំ​ង​ធ្លាប់​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Tesla ចំនួន​២​កាលពី​ខែកុម្ភៈ​កន្លង​ទៅ ជុំវិញ​ការ​ចោទប្រកាន់​ពី​ការ​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន​ដូច​គ្នា​។ 

យ៉ាងណាមិញ អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​អា​មេ​រិ​ក​យល់​ថា នេះ​មិនមែន​ជា​បញ្ហា​លើ​ការ​ប្រមូល​ទិន្នន័យ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ វា​គ្រាន់តែ​ជា​ហេតុផល​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ដូច​យើង​បានដឹង​ស្រាប់​ហើយ​ថា កន្លង​មក​អា​មេ​រិ​ក ធ្លាប់​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​ដែល​រកស៊ី​នៅ​អា​មេ​រិ​ក​ជា​ច្រើន​ដូច​ជា Huawei និង TikTok ជាដើម ថា​បាន​លួ​យ​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​នៅ​អា​មេ​រិ​ក​។

ទាំងនេះ​គ្រាន់តែ​ជា​ការ​សាចទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ គ្រា​ទំនាក់ទំនង​អា​មេ​រិ​ក​និង​ចិន​កំពុង​រកាំរកូស ជា​ពិសេស​នៅ​ក្រោយ​ជំនួប​ទ្វេភាគី​ដ៏​តានតឹង​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​រដ្ឋ​អា​ឡា​ស្កា កាលពី​ខែមីនា​កន្លង​ទៅ​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ​៣០% នៃ​ការ​លក់​រថយន្ដ​ទូ​ទាំង​សកលលោក​របស់​ក្រុមហ៊ុន Tesla​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២០ Tesla បញ្ចេញ​លក់​រថយន្ត​បាន​ដល់​ទៅ ១៤​ម៉ឺន​៥​ពាន់​គ្រឿង​នៅ​ប្រទេស​ចិន កើនឡើង​៣​ដង​ធៀប​នឹង​ឆ្នាំ​២០១៩ ជា​ហេតុ​ធ្វើ​ចំណូល​របស់​ក្រុមហ៊ុន​នេះ កើន​ទ្វេ​ដង​ដូច​គ្នា​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាបាត់ចំណូលពីវិស័យទេសចរណ៍ ៨០%នៅក្នុងឆ្នាំ២០២០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ ចំណូលពីវិស័យទេសចរណ៍មានប្រមាណតែជាង១ពាន់លានដុល្លារប៉ុណ្ណោះ ថយចុះជិត៨០% ដោយក្នុង…

ទើបដាក់ចេញផែនការស្តារទេសចរណ៍មិនបានប៉ុន្មានផង ថៃផ្ទុះឆ្លងកូវីដ-១៩ក្នុងសហគមន៍ជាថ្មី

ព័ត៌មាន
ប្រទេសថៃកំពុងពិចារណាបិទកន្លែងកម្សាន្តនៅទីក្រុងបាងកក និងខេត្តចំនួន ៤០ផ្សេងទៀត ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ក្នុងសហគមន៍ជាថ្មីម្តងទៀត កាលពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ