កង្វះខាតបន្ទះឈីប

ក្រុមហ៊ុន Tesla សុខចិត្តបង់លុយឲ្យមុន ឲ្យតែបានបន្ទះឈីបមកផលិតរថយន្ដ


ការកង្វះខាតបន្ទះឈីប កំពុងក្លាយជាបញ្ហាសកលមួយ សម្រាប់ឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកធំៗ រាប់តាំងតែពីការផលិត ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ រថយន្ដ និងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត។ យ៉ាងណាមិញ សូម្បីតែ ក្រុមហ៊ុនផលិតរថយន្ដ Tesla ដ៏ល្បីរបស់អាមេរិក ក៏កំពុងប្រឈមនឹងបញ្ហាកង្វះខាតបន្ទះឈីបនេះកាន់តែខ្លាំងផងដែរ រហូតដល់ថ្នាក់ក្រុមហ៊ុននេះ ហ៊ានចំណាយលុយបង់ឲ្យមុនទាំងអស់ ដើម្បីអាចបញ្ជាទិញបានបន្ទះឈីបសម្រាប់យកមកប្រើប្រាស់ផលិតរថយន្ដរបស់ខ្លួន។ នេះបើតាមប្រភពជិតស្និទ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន FT។
ក្រុមហ៊ុន Tesla សុខចិត្តបង់លុយឲ្យមុន ឲ្យតែបានបន្ទះឈីបមកផលិតរថយន្ដ (រូបភាព៖www.electrive.com)
ដោយ

ក្រុមហ៊ុន Tesla កំពុងតែពិភាក្សាលើសំណើ ជាមួយនឹងក្រុមហ៊ុនផលិតផលិតបន្ទះឈីប នៅតៃវ៉ាន់ កូរ៉េខាងត្បូង និងអាមេរិក ជាដើម ដើម្បីធ្វើយ៉ាងណាអាចទទួលបានការផ្គត់ផ្គង់បន្ទះឈីបនេះ បានគ្រប់គ្រាន់សម្រាប់ការផលិតរថយន្ដរបស់ខ្លួន។

ប្រភពព័ត៌មាន Financial Times បានបញ្ជាក់ទៀតថា ការស្វែងរកការទិញរោងចក្រផលិតបន្ទះឈីបទាំងស្រុង ក៏កំពុងស្ថិតនៅក្នុងផែនការរបស់ Teslaដែរ ប៉ុន្ដែផែនការនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ។ ទោះយ៉ាងណា សម្រាប់ការចំណាយថ្លៃដើម ដើម្បីអាចទិញបានរោងចក្រផលិតបន្ទះឈីប គឺត្រូវចំណាយច្រើនណាស់ ហើយវាក៏ជាការលំបាកណាស់ដែរសម្រាប់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីមួយនេះ។ ក្រុមហ៊ុន Tesla ត្រូវបានគេដឹងថា មានតម្រូវការច្រើន សម្រាប់ផលិតកម្មបន្ទះឈីប ដែលបានផលិតនៅក្នុងកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង។

មិនមែនតែ ការផលិតរថយន្ដ Tesla ទេដែលជួបបញ្ហាកង្វះបន្ទះឈីបនេះ ការផលិតរថយន្ដរបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀតដូចជា Toyota និង Hyundia ជាដើមក៏ប្រឈមនឹងការខ្វះខាតដូចគ្នាដែរ។ បើតាមទិន្នន័យ ពីសម្ព័ន្ធនវានវត្តន៍យានយន្ដនៅអាមេរិក បានឲ្យដឹងថា បញ្ហាកង្វះខាតបន្ទះឈីប អាចនឹងធ្វើឲ្យផលិតកម្មយានយន្ដនៅអាមេរិកនឹងធ្លាក់ចុះប្រមាណជាង ១លាន២សែនគ្រឿងនៅឆ្នាំ២០២១នេះ។

ចំពោះក្រុមហ៊ុន Tesla បញ្ហារំខានដោយសារតែកង្វះខាតបន្ទះឈីបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុនប្រមាណ៥% នៅឆ្នាំនេះ។

សូមបញ្ជាក់ថា បើតាមការវិភាគពីសារព័ត៌មាន Bloomberg នាពេលថ្មីៗនេះ បានឲ្យដឹងថា បញ្ហាផលិតបន្ទះឈីបក្នុងពិភពលោក បាននិងកំពុងជួបបញ្ហាប្រឈមកាន់តែខ្លាំង ក្រោយពេលដែលកោះតៃវ៉ាន់ ដែលមជ្ឈមណ្ឌលឈានមុខមួយ ក្នុងចំណោមអ្នកផលិតបន្ទះឈីបលើពិភពលោក កំពុងតែជួបបញ្ហារីករាលដាលកូវីដ-១៩ កាន់តែខ្លាំងឡើង ដែលវាកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់បន្ទះឈីបនៅកោះតៃវ៉ាន់ផង និងការផ្គត់ផ្គង់ជាសកលផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាសែតអាមេរិកNYT៖ ករណីស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌាអាចនឹងមានលើស ១លាននាក់

ព័ត៌មាន
ករណីអ្នកស្លាប់ដោយសារកូវីដ-១៩ នៅតែបន្ដមានចំនួនរាប់ពាន់នាក់ក្នុងមួយថ្ងៃ តួយ៉ាងតួលេខគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បង្ហាញឲ្យឃើញថា មានអ្នកស្…

ធនាគារដ៏ធំរបស់អង់គ្លេស HSBC ដាក់លក់សាខារបស់ខ្លួននៅអាមេរិក ក្រោយទប់ការប្រកួតប្រជែងលែងបាន

ព័ត៌មាន
បន្ទាប់ពីបានប្រតិបត្តិការនៅលើទឹកដីសហរដ្ឋអាមេរិកដំណើរការមិនសូវរលូន ធនាគារ HSBC ដែលដើមកំណើតពីចក្រភពអង់គ្លេស ជាធនាគារធំជាងគេលំដាប់ទី៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ