រថយន្តអគ្គិសនី

ក្រុមហ៊ុន Panasonic នឹងបោះទន់វិនិយោគ ៤ពាន់លានដុល្លារ សាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីTesla


ក្រុមហ៊ុនយក្សរបស់ជប៉ុន Panasonic Holdings ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Panasonic Energy នឹងវិនិយោគទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លារនៅក្នុងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីទី២របស់ខ្លួននៅរដ្ឋ Kansas ក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះការរោងចក្រសាងសង់ថ្មីនេះត្រូវបានគេរំពឹងថានឹង ក្លាយជាអ្នកផ្គត់ផ្គង់អាគុយដែលមានសមត្ថភាពខ្ពស់ថ្មីមួយទៀត សម្រាប់ក្រុមហ៊ុនយក្ស Tesla របស់អាមេរិក និង បង្កើតឱកាសការងាររហូតដល់ជាង ៤ ពាន់កន្លែងផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុនNikkei។
ក្រុមហ៊ុន Panasonic បោះទន់ សាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីTesla
ដោយ

ការ​សម្រេច​ចិត្តក្នុងការបោះទុនវិនិយោគសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនី​ របស់ក្រុមហ៊ុន Panasonic នេះ​ធ្វើ​ឡើង​បន្ទាប់ពីក្រុមហ៊ុន Tesla បាន​បើក​ដំណើរការ​រោងចក្ររថយន្តអគ្គិសនី​​ទី​ពីរ​​ក្នុង​ខែ​មេសា​​នៅ​រដ្ឋតិចសាស់ក្នុងសហរដ្ឋអាមេរិក​ ដើម្បី​បំពេញ​តម្រូវ​ការ​ដ៏​ច្រើននៃទីផ្សារសកល។ ក្រុមហ៊ុន Panasonic ដែលមានមូលដ្ឋានមកពីប្រទេសជប៉ុនមួយនេះបានជ្រើសរើសទីតាំងនៃកន្លែងវិនិយោគថ្មីក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើកត្តាអំណោយផលក្នុងរដ្ឋតិចសាស់ និងការអនុគ្រោះពន្ធពីរដ្ឋ។ ក្រុមហ៊ុននេះមានបំណងផលិតថាមពលអាគុយអគ្គិសនី​ឱ្យមាន​សមត្ថភាពខ្ពស់​ជាងពេលបច្ចុប្បន្នឱ្យបាន បីដង ឬ បួនដងនៅត្រឹមឆ្នាំ ២០២៨ ធៀបនឹងបច្ចុប្បន្ន​មានកម្រិត​សមត្ថភាពត្រឹមតែប្រមាណ ៥០ឌីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Panasonic មានគម្រោងដំឡើងខ្សែចង្វាក់ផលិតកម្មចំនួនពីរ នៅក្នុងរោងចក្រផលិតគ្រឿងបង្គុំថ្មអាគុយរថយន្ដ​​នៅក្នុងខេត្ត Wakayama ក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ ហើយការវិនិយោគនោះត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ប្រហែល ៥៨០ លានដុល្លារ។

លោក Rahm Emanuel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីនៅថ្ងៃទី ១៤កក្កដាថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Panasonic គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការដឹកនាំសេដ្ឋកិច្ច និង បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និង ជប៉ុន។ លោកបាននិយាយថា នៅពេលដែលសហរដ្ឋអាមេរិក និង ជប៉ុនធ្វើការរួមគ្នា បណ្តាក់ទុនរួមគ្នា និងកសាងរួមគ្នា គ្មានអ្វីដែលមិនអាចសម្រេចបានរួមគ្នានោះទេ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះបានគូសបញ្ចាក់ដា ផែនការរបស់ក្រុមហ៊ុន Panasonic Energy ក្នុងការសាងសង់កន្លែងផលិតអាគុយដ៏ធំបំផុតមួយសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយនៅក្នុងរដ្ឋ Kansas គឺជាទំនុកចិត្តនៃភាពរឹងមាំរបស់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និង គុណភាពនៃកម្លាំងពលកម្មអាមេរិក។ លោក Emanuel បានអះអាងបន្ថែមថា ផែនការវិនិយោគរបស់ក្រុមហ៊ុន Panasonic ដែលមានទឹកប្រាក់រហូតដល់ ៤ ពាន់លានដុល្លារនឹងបង្កើតការងារដល់ទៅ ៤ ពាន់នាក់នៅអាមេរិក។

គួរជម្រាបថា រោងចក្រដំបូងរបស់ Panasonic នៅសហរដ្ឋអាមេរិកគឺស្ថិតក្នុងរដ្ឋ Nevada ត្រូវបានដំណើរការរួមគ្នាជាមួយក្រុមហ៊ុន Tesla ។ ការលក់របស់ក្រុមហ៊ុន Tesla បានកើនឡើងជាលំដាប់ ជាមួយនឹងការចែកចាយរថយន្តប្រចាំឆ្នាំឈានដល់ប្រហែលជិត ៩ សែន ៤ ម៉ឺនគ្រឿងកាលពីឆ្នាំមុន។

នៅពេលដែលមានការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ទីផ្សារ​អាគុយ​រថយន្ត​អគ្គិសនី ក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន General Motors របស់អាមេរិក ក៏បានប្រកាសនៅឆ្នាំនេះ គ្រោងចំណាយប្រាក់ ២ពាន់៦រយលានដុល្លារលើការបង្កើតរោងចក្រថាមពលអាគុយថ្មីមួយនៅរដ្ឋ Michigan ក្នុងសហរដ្ឋអាមេរិកផងដែរ៕




អត្ថបទបន្ទាប់


អាមេរិកកំពុងតាមដានឥណ្ឌាជុំវិញករណីលាងប្រេងរបស់រុស្ស៊ី ដើម្បីនាំចេញទៅកាន់តំបន់អឺរ៉ុប

ព័ត៌មាន
តាំងតែពីផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនមក រុស្ស៊ីកំពុងពឹងផ្អែកឥណ្ឌាឲ្យជួយទិញប្រេងពីខ្លួនកាន់តែច្រើនឡើង នៅគ្រាដែលរុស្ស៊ីរងទណ្ឌកម្មស្ទើរតែរើខ្ល…

ឥណ្ឌានិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទចិន Oppo បានគេចវេះពន្ធបង់ពន្ធក្នុងតម្លៃ ៥៥០ លានដុល្លារ

ព័ត៌មាន
អាជ្ញាធរឥណ្ឌា បានចោទប្រកាន់អង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មួយរបស់ចិន គឺក្រុមហ៊ុន Oppo ពីបទគេចវេសបង់ពន្ធគយដែលមានតម្លៃជាទឹកប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ