អាកាសចរណ៍ Thai Airways

Thai Airways ត្រូវចំណាយជាង១៧០លានដុល្លារ បង់សោធននិវត្តន៍ជូនបុគ្គលិក នៅពេលប្រកាសក្ស័យធន


នៅពេលប្រកាសក្ស័យធននៅតុលា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ដែលកំពុងជំពាក់បំណុលវ័ណ្ដកនោះ នឹងត្រូវមានកាត្វកិច្ចបង់ប្រាក់សោធននិវត្តន៍ ប្រមាណជាង១៧០លានដុល្លារអាមេរិក ទៅឲ្យបុគ្គលិកជាង១.៦០០នាក់ សម្រាប់រយៈពេល១៣ឆ្នាំ ខណៈដែលផែនការស្ដារបំណុលរបស់ក្រុមហ៊ុននេះ នឹងត្រូវដាក់ជូនទៅតុលាការក្ស័យធនកណ្ដាលនៅថ្ងៃទី ១៧ ខែសីហានេះ។ នេះបើតាមប្រភពពីក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានបញ្ជាក់នៅក្នុងកាសែតបាងកកប៉ុស្ដិ៍។
Thai Airways នឹងដកចោលបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីប្រកាសក្ស័យធន (រូបភាព៖https://www.khaosodenglish.com)
ដោយ

ចំនួន​ទឹកប្រាក់​ត្រូវ​បង់​សោធននិវត្តន៍​សម្រាប់​បុគ្គលិកនេះ គឺត្រូវបាន​បង្ហាញឡើង ស្របពេលដែល​ក្រុមហ៊ុន Thai Airways បានដាក់បញ្ជូន​គ្នា​នូវផែនការ​ស្ដារបំណុល​ ដែលចាំបាច់​ត្រូវ​ការ​កាត់បន្ថយ​ប្រាក់ខែ​បុគ្គលិក និង​ការចំណាយ​ផ្សេងៗទៀត ដើម្បី​ដាក់​បញ្ជូន​ទៅកាន់​តុលាការ​ក្ស័យធន​កណ្ដាល​នៅថ្ងៃទី ១៧ ខែសីហានេះ។

ក្រុមហ៊ុននេះ ក៏បាន​តែងតាំង​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ចំនួន ៦រូប ដើម្បី​ប្រតិបត្តិ​ផែនការ​នេះផងដែរ។

បន្ទាប់ពី ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ​នាពេល​ថ្មីៗនេះ បាន​បាត់បង់​នូវឋានៈ​ជា​ក្រុមហ៊ុន​សហគ្រាសរដ្ឋ នៅពេលដែល​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​កាត់បន្ថយ​ចំនួន​ភាគហ៊ុន​រដ្ឋ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍នេះ មក​នៅក្រោម​៥០%។ ក្រោយពី អស់​ឋានៈជាក្រុមហ៊ុន​សហគ្រាស​រដ្ឋ អាកាសចរណ៍ Thai Airways ក៏បាន​កាត់​ផ្ដាច់​ប្រព័ន្ធ​នៃការ​ផ្ដល់ប្រាក់​សោធន​និវត្តិន៍​របស់រដ្ឋាភិបាល​សម្រាប់បុគ្គលិក​ក្រុមហ៊ុននេះផងដែរ។

យ៉ាងណាមិញ ការផ្ដល់​ប្រាក់​សោធននិវត្តន៍​សម្រាប់​បុគ្គលិក​ជាង​១.៦០០​នាក់នេះ គឺជាក្រុមបុគ្គលិក​ចុងក្រោយហើយ ដែល​ពួកគេទាំងនោះ បានមាន​កិច្ចសន្យាការងារ​ជាមួយក្រុមហ៊ុន កាលពីអំឡុង​ពេលដែល​ក្រុមហ៊ុន​អាកាសចរណ៍ថៃមួយនេះ នៅមានឋានៈជាក្រុមហ៊ុន​សហគ្រាសរដ្ឋនៅឡើយ។

មានបុគ្គលិក​សរុប​១២៤នាក់​នឹង​ត្រូវ​ចូលនិវត្តន៍​ជាចាំបាច់​នៅចុង​ឆ្នាំនេះ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ត្រូវការ​ត្រៀម​ប្រាក់​សោធននិវត្តន៍​ប្រមាណជិត​១៣​លាន​ដុល្លារអាមេរិក សម្រាប់ពួកគេ។

ចំនួន​បុគ្គលិក​ចូលនិវត្តន៍​របស់ក្រុមហ៊ុននេះ នឹង​បន្ដ​កើនឡើង​រហូតដល់​ឆ្នាំ២០២៥ ដែលមាន​ដល់ទៅ ២១៧នាក់ ហើយ​ក្រុមហ៊ុននេះ ត្រូវការ​ចំណាយ​លើ​ប្រាក់សោធននិវត្តន៍​ដល់ពួកគេប្រមាណ​២៣ លាន​ដុល្លារអាមេរិក។ ហើយនៅឆ្នាំ២០២៦ ចំនួន​បុគ្គលិក​ចូលនិវត្តន៍​នឹង​ធ្លាក់​ចុះ​មកនៅ ១៦៩​នាក់ ដោយក្រុមហ៊ុន​ត្រូវការ​ចំណាយជាង​១៨​លាន​ដុល្លារអាមេរិក។ រហូតដល់​ឆ្នាំ​២០៣២ ដែល​ជាការ​ការចំណាយ​សម្រាប់​ប្រាក់សោធននិវត្តន៍នេះ ជាលើកចុងក្រោយ ដោយមាន​បុគ្គលិក​ចូលនិវត្តន៍ត្រឹម​តែ ៣នាក់​ប៉ុណ្ណោះ ត្រូវការ​ចំណាយ​ប្រាក់​ប្រមាណជាង​ ៣២​ម៉ឺន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន​ Thai Airways ក៏បានបម្រុងទុក​មូលនិធិ​ក្នុង​គណនី​ធនាគារ​​សម្រាប់​​បង់ប្រាក់សោធននិវត្តន៍​ទាំងនេះ ជូនដល់​បុគ្គលិក​សរុប​ជាង​១.៦០០ នាក់នោះ ដើម្បី​កុំឲ្យពួកគេ​បារម្ភ​ថា ក្រុមហ៊ុន​ត្រូវអស់សាច់​ប្រាក់ ដើម្បីបើក​ជូន​ពួកគេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន​ធំ​មួយ​ ​គ្រោង​វិនិយោគ​ដាំដុះ និង​កែច្នៃ​បង្កក​​បន្លែ ផ្លែឈើ​នៅមណ្ឌលគិរី និងបាត់ដំបង ​ដើម្បីនាំចេញ

ព័ត៌មាន
ក្រុមហ៊ុនធំមួយមកពីប្រទេសជប៉ុន Yamato Green បានអះអាងនៅចំពោះមុខថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មកម្ពុជាថា បច្ចុប្បន្ននេះ ក្រុមហ៊ុនគ្រោងនឹងស…

អឺរ៉ុប «សម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជាជាផ្លូវការហើយ» ខណៈទំនិញកម្ពុជា ២០% នាំទៅអឺរ៉ុបត្រូវចាប់ផ្ដើមបង់ពន្ធពីពេលនេះតទៅ

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុករបស់សហភាពអឺរ៉ុប នៅថ្ងៃទី ១២ ខែសីហានេះ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ