សំណល់​អេឡិចត្រូនិក

ថៃ ប្រកាសហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក


ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិកចំនួន ៤២៨ប្រភេទ ដែលនាំចូលមកពីក្រៅប្រទេស ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃ មិនមែនជា កន្លែងចោលសំរាមរបស់ ពិភពលោកនោះទេ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះដោយសារព័ត៌មាន Bangkok Post។
ថៃ ប្រកាសហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (រូបភាព៖euronews.com)
ដោយ

ប្រធាននាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស បានគូស​បញ្ជាក់ថា ការហាម​ឃាត់នេះ ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​តាំងពី ថ្ងៃទី ១៥ ខែកញ្ញា​មកម្លេះ ស្ថិតនៅ​ក្រោម​សេចក្តី​ប្រកាស​សម្រេច​របស់ អនុ​គណៈកម្មាធិការ​របស់​រដ្ឋាភិបាល​គ្រប់គ្រង​លើ​សំណល់​អេឡិច​ត្រូនិក និងប្លាស្ទិក ដែល​នាំចូល​ពីក្រៅ​ប្រទេស។

បើតាម​ប្រកាស​របស់ ក្រសួង​ពាណិជ្ជកម្មថៃ សំណល់​អេឡិចត្រូនិក ត្រូវបាន​គេឲ្យ​និយមន័យជា សំណល់​អេតចាយ និងគ្រឿង​សំណល់​តូចៗ មកពី​គ្រឿង​អេឡិច​ត្រូនិក និងគ្រឿង​អគ្គិសនី ដោយ​មិនរាប់​បញ្ចូល សំណល់ពី ម៉ាស៊ីន​ភ្លើង​អគ្គិសនី។

សំណល់ទាំង ៤២៨ប្រភេទ ត្រូវបាន​បង្ហាញ​នៅលើ​គេហទំព័រ​របស់​ក្រសួង និងមាន​ទទួល​ការសាកសួរ​បន្ថែម​តាមរយៈ ​ក្រសួង​ផ្ទាល់ ហើយចំពោះ​ការរំលោភ​បំពាន​លើ​ករណី​នេះ អាចនឹង​ត្រូវជាក់​ទោស​ដាក់​ពន្ធនាគារ រហូតដល់ទៅ ១០ឆ្នាំ ឬពិន័យ​គុណនឹង ៥ដងនៃ តម្លៃ​សំណល់​នាំចូល​ទាំងនោះ ឬអាចដាក់ទោស​ទាំង ២ នេះតែម្តង។

សូម​ជម្រាបថា ក្រៅពី​ការហាមឃាត់ រាជរដ្ឋាភិបាល​ថៃ ក៏បាន​ណែនាំឲ្យ ប្រជាពលរដ្ឋ​ទាំងអស់ ប្រឹងប្រែង​ប្រើប្រាស់​ធនធាន​អេឡិច​ត្រូនិក​ក្នុង​ស្រុក​ឲ្យអស់​ពីលទ្ធភាព ចេះកែច្នៃ​សំណល់​អេឡិច​ត្រូនិក​ឲ្យបាន​ត្រឹមត្រូវ និងចេះទុក​ដាក់​ប្រភេទ​សំណល់​អេឡិចត្រូនិក ដើម្បី​ចូលរួម​ការពារ​ដល់បរិស្ថាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម សម្រេចកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ៣០% នៅឆ្នាំ ២០២០នេះ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានសម្រេចអនុវត្តការកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ចំនួន ៣០% សម្រាប់អាជីវកម្ម ដែលរកប្រាក់ចំណូលបានតិចជាង ៨,៥ លានដ…

ប្រមុខរាជរដ្ឋាភិបាលប្រកាស​សាងសង់ស្ពាន ២បន្ថែមទៀត

ព័ត៌មាន
ស្ពានឆ្លង​ទន្លេ​ចំនួន ២បន្ថែមទៀត ដែលភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ក្រុងរណបកោះនរា និងពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ នឹងត្រូវសម្ពោធបើកការរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ