ការបន្ធូរបន្ថយការរឹតបន្តឹងនៅថៃ

ប្រទេសថៃ ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងក្រោយជំងឺកូវីដ-១៩ បានធូរស្បើយ


ក្រោយពីពេលដែល បញ្ហាមេរោគកូវីដ-១៩ ហាក់បីជា ធូរស្បើយបន្តិច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ រាជរដ្ឋាភិបាលថៃ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយផ្នែកសិន ដោយអនុញ្ញាតឲ្យទីសាធារណៈសំខាន់ៗ បើកដំណើរការឡើងវិញ ខណៈសហគ្រាសអាជីវកម្ម ផ្សារទំនើប និងភោជនីយដ្ឋាន ចាប់ផ្តើមត្រឡប់មករកសភាពដើមវិញ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសថៃ ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងក្រោយជំងឺកូវីដ ១៩ បានធូរស្បើយ(រូបភាព​Bangkok Post)
ដោយ

ក្រុម​កម្លាំង​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ របស់​ប្រទេស​ថៃ បាន​គូសបញ្ជាក់​ថា ការ​បន្ធូរបន្ថយ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ករណី​ឆ្លង​ថ្មី ចាប់ផ្តើម​ធ្លាក់​ចុះ​ជា​រៀងរាល់ថ្ងៃ តែ​យ៉ាងណា​ក៏​ដោយ សហគ្រាស និង​អាជីវកម្ម ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ គឺ​នៅ​តែ​ស្ថិត​ក្រោម​ការ​ណែនាំ​យ៉ាង​ជាក់លាក់​អំពី បញ្ហា​សុខភាព អនាម័យ ដើម្បី​បង្ការ​ការពារ ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ថៃ ដែល​ចេញ​ទៅ​កម្សាន្ត នៅ​តាម​សួន​សាធារណៈ ឬ​ចូល​ហាង​អាជីវកម្ម​នានា ចាំបាច់​ត្រូវ​តែ ពាក់​ម៉ាស់​ការពារ លាង​សម្អាត​ដៃ និង​ត្រូវ​បាន​វាស់​កម្តៅ​ជា​និច្ច មុន​នឹង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ចូល​។

ភោជនីយដ្ឋាន​ជា​ច្រើន ត្រូវ​តែ​រៀបចំ តុ​ទទួលភ្ញៀវ​ឡើង​វិញ និង​ធ្វើរ​ណាំង​បាំងបិទ ដើម្បី​រក្សា​គម្លាត​សង្គម ហើយ​តុ​មួយ គឺ សម្រាប់​បម្រើ ភ្ញៀវ តែ​ម្នាក់​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ការ​សម្រួល​ដល់​ការ​រឹត​បន្តឹង​នេះ នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ ក្នុង​រយៈពេល ១៤​ថ្ងៃក្រោយ មុន​នឹង​ឈាន​ដល់ ការ​កែប្រែ និង​សម្រេចការ​បន្ធូរបន្ថយ​ដំណាក់កាល​ទី ២​។

ផ្ទុយ​ទៅ​វិញ បើសិនជា មាន​ករណី​ឆ្លង ផ្ទុះ​ឡើង​ក្នុងអំឡុងពេល ១៤​ថ្ងៃនេះ រាជរដ្ឋាភិបាល​ថៃ ក៏​អាច​ដាក់​ចេញ​នូវ វិធានការ​ទប់ស្កាត់​សំខាន់​ៗ ភ្លាម​ៗ ហើយ​អាច​នឹង​រឹត​បន្តឹង​ម្តងទៀត​ដែរ​។

គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែ ឧសភា នេះ ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ថៃ បាន​កើន​ដល់​ជិត ៣​ពាន់​នាក់ ខណៈ​អ្នកជា​សះស្បើយ មាន​ជាង ២​ពាន់ ៧​រយ​នាក់ តែ​យ៉ាងណា រាជរដ្ឋាភិបាល​ថៃ នៅ​តែ​បន្ត​ត្រួតពិនិត្យ និង​វាស់​កម្តៅ សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​ខេត្ត​ក្រុង ហើយ​ចំពោះ​អ្នកដំណើរ​មក​ពី ខេត្ត​ដែល​កំពុង​មាន​ករណី​ឆ្លង​ខ្ពស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនមួយស្នើសុំវិនិយោគស្ថានីយចំណតយានយន្តធុនធំតម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា China Good Cars Holding Ltd បានស្នើនិងបង្ហាញពីគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរា…

ចិន ទទួលបានចំណូលជាង៦ពាន់លានដុល្លារ ពីទេសចរណ៍ក្នុងស្រុករបស់ខ្លួន

ព័ត៌មាន
ត្រឹមរយៈពេលតែ ៤ថ្ងៃប៉ុណ្ណោះ ប្រទេសចិន រកប្រាក់ចំណូលបានជាង ៦ពាន់លានដុល្លារអាមេរិក តាមរយៈការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋចិនខ្លួនឯងជាង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ