ពលរដ្ឋថៃ​លក់មាស​អំឡុងពេល​កូវីដ

ពលរដ្ឋថៃ​សម្រុក​យកមាស​ទៅលក់​ អំឡុងពេល​កូវីដ-១៩


ពលរដ្ឋថៃជាច្រើននៅតែបន្ដយកមាសទៅលក់នៅតាមហាងបញ្ជោរទិញលក់មាស ប៉ុន្ដែ បរិមាណលក់មានការថយចុះវិញបន្តិចក្នុងរយៈពេល២សប្ដាហ៍មកនេះ ដោយកន្លងមកនៅតាមហាងមាសមានមនុស្សម្នាតម្រង់ជួរ កកកុញរង់ចាំលក់មាសបន្ដកន្ទុយគ្នា ប៉ុន្ដែពេលនេះ ហាក់ថយចុះវិញបន្ដិច ដោយសារតែតម្លៃមាសបានធ្លាក់ចុះក្នុង១សប្ដាហ៍មកនេះ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្ដិ៍។
ពលរដ្ឋថៃជាច្រើននៅតែបន្ដយកមាសទៅលក់អំឡុងពេលកូវីដ-១៩ (រូបភាព៖ The Nation Thailand)
ដោយ

បរិមាណ​នៃការលក់មាស​ធ្លាក់ចុះជាងមុននេះ គឺដោយសារតែ តម្លៃមាស​ធ្លាក់ចុះ ហើយ​អ្នកទិញ​គឺបានទិញមាស​ក្នុងចំនួនច្រើន​រួចទៅហើយ​ នេះបើតាម​ការអះអាង​របស់​លោក គ្រីត ឆារាត់ ហ៊ីរុន​យ៉ា​សិរី ប្រធាន​ក្រុមហ៊ុន MTS Gold។

ដោយសារតែ​តម្លៃមាស​បានកើនឡើង​ខ្ពស់​នៅក្នុងរយៈពេល​៧ឆ្នាំ បានជំរុញឲ្យ​មាន​ការលក់មាស​​ដាច់​យ៉ាងខ្លាំង ខណៈដែលអ្នកមានមាស​សន្សំទុក​ជាច្រើន បានប្រញាប់​ប្រញាល់​លក់​ចេញ​នៅ​អំឡុងពេល​មានវិបត្តិ​កូវីដ-១៩នេះ ដែលមេរោគឆ្លងនេះ​កំពុងធ្វើឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម ​និងសេដ្ឋកិច្ច។

មាស​ត្រូវបាន​គេដឹងថា គឺជាវត្ថុមាន​តម្លៃមួយ ដែល​សុវត្ថិភាពក្នុងការទុកដាក់ នៅពេលមានវិបត្តិ​សេដ្ឋកិច្ច។ 

កាសែតបាងកកប៉ុស្ដិ៍ រាយការណ៍ថា កាលពីសប្ដាហ៍មុននេះ នៅផ្លូវ​យ៉ាវវ៉ា​រ៉ាត់​ក្នុងទីក្រុងបាងកក​មានប្រជាជន​ឈរតម្រង់ជួរ​ជាច្រើន​លាតសន្ធឹង​រាប់រយម៉ែត្រ ដើម្បី​រង់ចាំ​ចូលទៅ​បញ្ជរលក់មាស​ ដើម្បី​យកមាស​របស់ពួកគេ​ទៅលក់​ប្ដូរជាសាច់ប្រាក់។

ទោះយ៉ាងណា ចំពោះការនាំចេញមាស ក៏មានការលំបាកដែរ បន្ទាប់ពី​ជើងហោះហើរ​ភាគច្រើន​ ត្រូវបានបិទ និង​វិធានការ​បិទប្រទេស ​ គឺបាន​ធ្វើឡើង​នៅប្រទេស​ដែលជា​ទីផ្សារ​មាស​ធំៗ​មួយចំនួន​ ដោយវា​បានបង្ខំឲ្យ​អ្នករកស៊ីទិញ​លក់មាសខ្លះ ត្រូវ​ផ្អាក​​ប្រតិបត្តិការ របស់ពួកគេ​ព្រោះតែបារម្ភ​ខ្លាច​ជួបបញ្ហា​កង្វះលំហូរ​សាច់ប្រាក់។

ប្រធានសមាគម​អ្នកជួញដូរមាស លោក ជីទី តាំង​សិដ្ឋផាឌី បាននិយាយថា មានតែមនុស្ស​មួយក្ដាប់​តូច​ប៉ុណ្ណោះ ដែលបាន​ចេញ​មក​ទិញមាស ខណៈដែល​ហាង​លក់​គ្រឿង​អលង្ការ​ជាច្រើន​បានបិទទ្វារ នៅអំឡុងពេល​មាន​ការរីករាល​ដាល​នៃមេរោគ កូវីដ-១៩នេះ។ 

លោក ជីទី បន្ថែមថា អ្នកជួញដូរមាស​ក្នុងស្រុក ក៏កំពុង​ជួបការលំបាកដែរ ដោយសារតែ​ត្រូវប្រឈម​នឹង​បញ្ហា​ដឹកជញ្ជូន នៅពេល​ដែល​ត្រូវ​នាំចេញមាស​ទៅ អឺរ៉ុប។

បើយោងតាម​ក្រសួង​ពាណិជ្ជកម្ម​ថៃ ការនាំចេញមាស​ក្នុងរយៈពេល​២ខែដំបូង​នៅឆ្នាំនេះ មានប្រមាណ​៥ម៉ឺន២ពាន់​គីឡូក្រាម មានច្រើនជាង​៣ដង នៃការនាំចូលមាសត្រឡប់មកវិញ​ដែលមាន​ជាង​១,៦ ម៉ឺន​គីឡូក្រាម។ ការនាំចេញមាស​រយៈពេល​២ខែដំបូងឆ្នាំ២០២០នេះ​មានតម្លៃជាទឹកប្រាក់​សរុបប្រមាណ​ជាង ២.៤០០ លានដុល្លារអាមេរិក ខណៈដែល​ការនាំចូល​វិញមានជាង ៦០០​លាន​ដុល្លារអាមេរិក៕​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


realme នឹងដាក់ប្រកាសស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលគេកំពុងមានការទន្ទឹមរង់ចាំជាខ្លាំង!

ព័ត៌មាន
realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្នបានប្រកាសដាក់នូវកញ្ចប់នៃការផ្តល់ជូន ដែលគេបានទន្ទឹងរង់ចា…

អង្គការ ILO ៖ កម្មករនិយោជិតវៀតណាមជាង ១០លាននាក់ អាចនឹងជួបញ្ហាការងារ ដោយសារបញ្ហាកូវីដ-១៩

ព័ត៌មាន
អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO បានរាយការណ៍ថា យ៉ាងហោចណាស់ អាចនឹងមានកម្មករនិយោជិតប្រមាណជាង ១០លាននាក់នៅក្នុងប្រទេសវៀតណាម អាចនឹងត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ