សេដ្ឋកិច្ចថៃ

សេដ្ឋកិច្ចថៃ អាចនឹងខាតបង់១០ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១


សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានអះអាងថា សេដ្ឋកិច្ចថៃ អាចនឹងរងការខាតបង់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសដំបូងនៅឆ្នាំ២០២១ បន្ទាប់ពីមានករណីឆ្លងមេរោគរាតត្បាតទ្រង់ទ្រាយធំ ដែលបានធ្វើឲ្យសតិអារម្មណ៍អ្នកប្រើប្រាស់ក្នុងស្រុកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែកន្លមកនេះ បើគិតត្រឹមខែធ្នូឆ្នាំ២០២០។
សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះនៅត្រីមាសទី១ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩(រូបភាព www.khaosodenglish.com)
ដោយ

សន្ទស្សន៍​ទំនុកចិត្ត​អ្នកប្រើប្រាស់​ បានធ្លាក់ចុះ​​ជាលើកដំបូង​ក្នុងរយៈពេល​​៣ខែ គិតត្រឹម​ខែធ្នូ នៅពេលដែល​មាន​បញ្ហា​មេរោគ​ឆ្លង​ជាថ្មី​កើតឡើងចាប់ពី​​នៅវិច្ឆិកាមក ខណៈដែល​អ្នកប្រើប្រាស់​មាន​ការ​ភ័យខ្លាច​ខ្លាំង​ចំពោះ​ការឆ្លង​មេរោគ​ ដែលវា​អាចនឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក៏ដូចជា​វិស័យ​ការងារ​ក្នុងស្រុកផងដែរ។ នេះបើតាម​ការស្ទង់មតិមួយ​ ដោយ​សាកលវិទ្យាល័យ​​សភា​ពាណិជ្ជកម្មថៃ ដែលបាន​បង្ហាញ​នៅថ្ងៃទី ៧ ខែមករា។

ប្រធាន​សាកលវិទ្យាល័យ​ខាងលើនេះ បាន​បន្ថែមថា បើស្ថានភាព​មិនប្រសើរឡើងវិញទេ​នៅក្នុង​ខែ​មករាទេ​នោះ ទំនុកចិត្ត​​អ្នកប្រើប្រាស់​អាចនឹង​ធ្លាក់ចុះ​ដល់​កម្រិតទាបបំផុត ​និងបន្ដ​រហូតដល់​រយៈពេល​២ខែ​បន្ដទៀត ហើយផល​ប៉ះពាល់​មកលើ​សេដ្ឋកិច្ច​នៅអំឡុងពេល​៣ខែ​ដំបូង​នៅឆ្នាំ២០២១ អាចនឹង​មានដល់​ ១០ពាន់លាន​ដុល្លារអាមេរិក។ ក្នុងន័យនេះ គឺ​សេដ្ឋកិច្ច​របស់ថៃ នៅត្រីមាស​ដំបូង​នៅឆ្នាំនេះ ទំនង​ជាអាច​​ធ្លាក់ ៤% ប្រសិនបើ​មាន​ការ​ចាក់សោរ​បិទប្រទេស​ក្នុង​ទម្រង់ស្រាល ប៉ុន្ដែ អាចនឹង​ធ្លាក់ចុះរហូតដល់ជាង ១១% ប្រសិនបើ​មានការ​ចាក់សោរ​បិទប្រទេស​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​។ នេះបើតាម​ការអះអាង​របស់​ប្រធានសកលវិទ្យាល័យ​សភា​ពាណិជ្ជកម្ម​ថៃ។


សកលវិទ្យាល័យ​ដដែលនេះ ក៏បាន​ព្យាករ​ទម្លាក់កំណើន​សេដ្ឋកិច្ចថៃ នឹងអាចកើនឡើង​ត្រឹម ២,២% ប៉ុណ្ណោះ នៅឆ្នាំ២០២១ ខណៈដែល​ការព្យាករ​កាលពីមុន​ថា នឹងមានកំណើន​ ២,៨%។ បន្ថែមពីនេះ រាជរដ្ឋាភិបាល​ថៃ ក៏ត្រូវការ​ថវិកា​យ៉ាងហោចណាស់ជាង ៦ពាន់​៦​រយលាន​ដុល្លារ​អាមេរិកផងដែរ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វេសប៊ុកនឹងបន្ដបិទគណនីលោកត្រាំរហូតដល់ថ្ងៃផុតអាណត្តិប្រធានាធិបតី

ព័ត៌មាន
សារព័ត៌មាន The New York Times បានផ្សាយថា តាមការបញ្ជាក់របស់ក្រុមហ៊ុនហ្វេសប៊ុកនៅថ្ងៃទី ៧ មករា ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងបន្ដបិទគ…

វៀតណាមនឹងជំរុញការនាំចេញបង្គារឲ្យបានដល់ជាង៤ពាន់លានដុល្លារ នៅឆ្នាំ២០២១

ព័ត៌មាន
ព័ត៌មានក្នុងស្រុកមួយរបស់វៀតណាមចុះផ្សាយនៅថ្ងៃទី ៧ ខែមករានេះបានឲ្យដឹងថា វៀតណាមមានលទ្ធភាពអាចជំរុញការនាំចេញផលិផលបង្គាររបស់ខ្លួនទៅក្រៅប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ